ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​កំពុង​បំបៅ​ដោះ​កូន អាច​លេបថ្នាំ​ផ្តាសាយ​បានទេ​?
06, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មែនហើយ មាន​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​ច្រើនណាស់​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​កំពុងតែ​បំបៅ​ដោះ​កូន​។ អ្នក​គ្រាន់តែ​ប្រុងប្រយ័ត្ន​បន្ថែម​ត្រង់​ថា ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​ច្រើនតែ​ផ្សំ​ដោយ​ថ្នាំ​ជាច្រើន​ចូលគ្នា​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ដល់​ទារក ចូរ​ចៀសវាង​ផលិតផល​ថ្នាំ​ណា​ដែល​អាច​ព្យាបាល​ជំងឺ​ច្រើន​មុខ ឬ​មាន​ធាតុ​ផ្សំ​ថ្នាំ​ច្រើន​ចូលគ្នា​។​



​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​ភាគច្រើន​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន ហើយ​លទ្ធភាព​ជ្រាប់ចូល​ទៅក្នុង​ទឹកដោះ​បាន​មាន​មិន​ដល់​មួយ​ភាគរយ​ផង​។ ការសិក្សា​មួយ​បាន​ណែនាំ​ថា ថ្នាំ​ព្យាបាល​ការ​តឹង​ច្រមុះ Pseudoephedrine អាច​បន្ថយ​ការផលិត​ទឹកដោះ ដោយសារតែ​វា​ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច ដូច្នេះ​វា​ក៏​បន្ថយ​លំហូរ​ឈាម​ដល់​កន្លែង​ផលិត​ទឹកដោះ​ដែរ​។​

​សម្រាប់​ថ្នាំ​ដែល​កែរោគ​ក្អក​ដែលមាន​ធាតុ​ផ្សំ Dextromethorphan ត្រូវបាន​គេ​ប្រើប្រាស់​ជា​យូរណាស់​មកហើយ​ក្នុងពេល​ស្ត្រី​បំបៅ​ដោះ​កូន ហើយ​ក៏មាន​សុវត្ថិភាព​ដែរ​។​

​បើសិនជា​អ្នកត្រូវការ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី វា​ក៏មាន​សុវត្ថិភាព​ដែរ​។ ប៉ុន្តែ​ចូរ​ចាំ​ថា ពពួក​ថ្នាំ​ប្រ​ឆាំ​អា​ឡែ​ហ្ស៊ី​ជំនាន់​ទីមួយ​ដូចជា Diphenhydramine (Benadryl) និង Chlopheniramine (Chlor-trimeton) អាចមាន​សារធាតុ​ធ្វើ​ឲ្យ​អ្នក និង​ទារក​ងងុយគេង​បាន ខណៈពេល​ជំនា​ន់ទី​ពីរ និង​ទី​បី ដូចជា Loratadine (Claritin) និង Fexofenadine (Allegra) មិនសូវ​ជា​ធ្វើ​ឲ្យ​ងងុយគេង​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com