ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ដែល​បញ្ជាក់ថា កូន​កំពុងតែ​អា​ឡែ​ហ្ស៊ី​នឹង​ម្សៅ​ទឹកដោះគោ​
07, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ប្រតិកម្ម​នឹង​ទឹកដោះគោ​ដែល​កើត​ឡើងជា​ញឹកញាប់​បំផុត​នោះ​គឺ ជា​ប្រូតេអ៊ីន​ទឹកដោះគោ​តែម្តង ដែលជា​ភាគច្រើន​មាននៅ​ក្នុង​ម្សៅ​ទឹកដោះគោ​កូនក្មេង​បៅ​។ យ៉ាងណាមិញ អាកា​រៈ​ជាក់​ស្តែក​បំផុត​នៃ​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ម្សៅ​ទឹកដោះគោ​មានដូចជា ការឡើង​កន្ទួល​រមាស់ ផ្តាសាយ ឡើង​តាអក​លើ​ស្បែក (​ស្បែក​ប្រេះ​ហុយៗ​និង​ស្ងួត ជាពិសេស​នៅ​ជុំវិញ​ថ្ងាស​តែម្តង​) និង​ក្អួត​។​



​អ្នក​ក៏​គួរតែ​ដឹង​អំពី​គន្លឹះ​របស់​វា​បន្ថែមទៀត​ដែរ​។ ក្រោយពី​អ្នក​ចាប់ផ្តើម ឬ​បញ្ចប់​ការ​បំបៅកូន ចូរ​ស្វែងរក​សញ្ញា​ដូចជា ចេះតែ​បន្ត​យំ​ជាប់ ឬ​នៅ​មិន​សុខ​។ កូន​អ្នក​អាច​នឹង​រញ៉ាំរញ៉ូវ​ខ្លាំង ឬ​ឈឺ​ក្នុង​ពោះ​។ គេ​អាច​នឹង​មានការ​ឡើងជា​រង្វង់​ក្រហមៗ​នៅ​រន្ធ​គូថ ឬ​លាមក​ជុះ​មក​មិនធម្មតា ឬ​រាក​ខ្លាំង រាក​សុទ្ធតែ​ទឹក និង​មាន​ក្លិនស្អុយ​ខ្លាំង​។ ទារក​អាច​នឹង​ក្អែល​ទឹកដោះគោ​ចេញ​ច្រើនជាង​ធម្មតា​។​

​ដើម្បី​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​របស់​ទារក គឺ​ត្រូវ​បំបៅ​ដោះ​កូន​តែមួយ​មុខ​គត់​រយៈពេល​៦​ខែ​ដំបូង​។ បើសិនជា​គ្រួសារ​អ្នកមាន​ប្រវត្តិ​អា​ឡែ​ហ្ស៊ី ចូរ​ស្វែងយល់ថា​តើ​អ្នក និង​ប្តី​ធ្លាប់មាន​អាកា​រៈអា​ឡែ​ហ្ស៊ី​នេះ​ឬ​អត់​កាលពី​នៅ​ក្មេង​។​

​បើសិនជា​កូន​បង្ហាញ​នូវ​អាកា​រៈ​នៃ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ម្សៅ​ទឹកដោះគោ​ដូចខាងលើ យក​ល្អ​គួរតែ​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ និង​វាយតម្លៃ​សិន​មុននឹង​ផ្លាស់ប្តូរ​ម្សៅ​ទឹកដោះគោ​ថ្មី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com