អត្ថបទពាណិជ្ជកម្ម
អតិថិជន​ទី​១​មកពី​ខេត្តកណ្តាល​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​
11, Sep 2017 , 2:01 pm        
រូបភាព
​លោក កាន់ សំអឿន គឺជា​អតិថិជន​ទី​១​ដែលមាន​សំណាង​ឈ្នះ​នូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​១០០០​ដុល្លារ ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ក្នុង​កម្មវិធី​ពិសេស​សប្តាហ៍​មហា​សំណាង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បានក​ង្កើ​ត​នូវ​កម្មវិធី​ពិសេស​គឺ​សប្តាហ៍​មហា​សំណាង​ទ្វេ​រដង​ដល់​អតិថិជន​ទូរ​ទៅ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៥​នេះ​ដើម្បី​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​១០០០​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ក្នុងឱកាស​រដូវ​ភ្ជុំបិណ្ឌ​នេះ ។​

លោក កាន់ សំអឿន រស់នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ពិតជា​មិន​នឹកស្មានថា​ខ្លួន​មានសំណាង​ទទួលបាន​នូវ​ទឹកប្រាក់​ដ៏​ច្រើនយ៉ាង​ដូច្នេះ​សោះ ដោយ​លោក​គ្រាន់ តែ​ចំណាយ​ទឹកប្រាក់​តិចតួច​ប៉ុណ្ណោះ​។ លោក​សំអឿន​បាន​មានប្រសាសន៍​ទាំង​ទឹកមុខ​រំភើប​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បានឈ្នះ​ឆ្នោត​ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​។  លោក បាន​ថ្លែង​បន្តទៀតថា ការ​ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​១០០០​ដុល្លារ​នេះ​គឺ​ពិតជា​មានន័យ​ខ្លាំងណាស់​សម្រាប់​គាត់​ជាពិសេស​គឺ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយសារតែ​វា​បានផ្តល់​ល​ទ្ឋ​ភាព​បន្ថែមទៀត​ដល់​រូបគាត់​ក្នុង​ការយក​ថវិការ​នេះ​ធ្វើបុណ្យ​ជាមួយ​ក្រុមគ្រួសារ និង​បង្កើត​ដំណើរ​កម្សាន្ត​ផ្សេងៗ​។ នៅក្នុង​កំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បាន​ត្រូវ​រង្វាន់​ធំ​យ៉ាង​ដូច្នេះ​គឺ លោក​នឹង​យក​ថវិកា​មួយចំនួន​ជូន​ឪពុកម្តាយ និង​មួយចំនួនទៀត​គឺ​លោក​និង​ក្រុមគ្រួសារ​នឹង​ដើរលេង​តាម​ខេត្ត​ព្រោះ​បាន​រង្វាន់​ធំ​ទៅហើយ​»​។​



​អ្នកស្រី សយ ភិន តំណាង​អ្នកលក់​របស់​ក្រុមហ៊ុន​នៅ​ស្រុក​កោះធំ បាន​មានប្រសាសន៍ថា អ្នកស្រី​ក៏​ពុំបាន​ដឹងថា​អតិថិជន​របស់ខ្លួន​មានសំណាង​ឈ្នះ​នូវ​រង្វាន់​ពិសេស​ចំពោះ​សន្លឹក​កន្ទុយ​ឆ្នោត​ដែល​អតិថិជន​ត្រូវ​នោះឡើយ បន្ទាប់ពី​អ្នកស្រី​ទទួលដំណឹង​ថា​អតិថិជន​របស់ខ្លួន មានសំណាង​ឈ្នះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ជំនួស​អតិថិជន​ខ្លួន​។​
​អ្នកស្រី ភិន​បាន​បន្តទៀតថា​បើទោះជារ​ង្វាន់​ធំ​នេះ​ខ្លួន​មិនមែនជា​អ្នកឈ្នះ​ក៏ពិតមែន តែ​អ្នកស្រី​មាន​ក្តីរំភើប​និង​ចូលរួម​ត្រេកអរ​ចំពោះ​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​ក្នុង​កម្មវិធី​សប្តាហ៍​មហា​សំណាង​នេះ​។

​លោក ព្រាប សាកល ដែលជា​តំណាង​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​បាន​ថ្លែង​ក្នុងឱកាស​នៃ​ការផ្តល់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន​ថា ការផ្តល់​រង្វាន់​ធំ​នេះ​គឺធ្វើឡើង​ដោយ​គ្មាន​ការ​ឆបោក​អតិថិជន​របស់ខ្លួន​ឡើយ គឺ​ក្រុមហ៊ុន​ពិតជា​បាន​ផ្តល់នូវ​រង្វាន់​ជា​សាច់ប្រាក់​សុ​ទ្ឋៗ​ចំនួន ១០០០ ដុល្លារ​ភ្លាមៗ​ជូន​ដល់​គ្រប់​អតិថិជន​។ រាល់​អតិថិជន ឬ​ប្រជាពលរដ្ឋ​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ គ្រាន់តែ​ចំណាយ​ត្រឹមតែ​ពី​១,០០០​រៀល​តែប៉ុណ្ណោះ នៅ​គ្រប់​ភ្នាក់ងារ របស់​ក្រុម​នៅតាម​បណ្តា​ភូមិ​ឃុំ​ស្រុក រាជធានី និង​ខេត្ត​នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាក់​ឆ្នោត​ផ្សងសំណាង​ទោះ​ត្រូវ​រង្វាន់ ឫ​មិនត្រូវ​រង្វាន់​ក្តី ត្រូវ​រក្សាទុក​នូវ​កន្ទុយ​សន្លឹកឆ្នោត ដើម្បី​មានឱកាស​ឈ្នះ​នូវ​រង្វាន់​ធំ​ម្តងទៀត ជា​លុយ​សុទ្ធ​១០០០​ដុល្លារ ជា​រៀងរាល់ ថ្ងៃ​ពី​ក្រុមហ៊ុន ។​ដែល​បានចាប់ផ្តើម ចាប់​រង្វាន់​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៥ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ។​

​ដូច្នេះ​សូម​អតិថិជន​ឆ្នោត​មហា​សំណាង កុំ​ភ្លេច​សួររក​សន្លឹកឆ្នោត រាល់​ការចាក់​ឆ្នោត​មហា​សំណាង ព្រោះ​សន្លឹកឆ្នោត​ចាក់​ហើយ​ទោះ​ត្រូវ ឬ​មិនត្រូវ ក៏​នៅ​មានឱកាស​ម្តងទៀត ដើម្បី​ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ ១,០០០​ដុល្លារ រៀងរាល់ថ្ងៃ ពី​ឆ្នោត​មហា​សំណាង​។​

​ចំពោះ​អតិថិជន​បន្ទាប់​គឺ​ត្រូវបាន​ទៅ​អតិថិជន​ដែល​កាន់​នូវ​កន្ទុយ​សន្លឹកឆ្នោត​លេខ​៖ ១៧០៩១០០១០៥៨៦៧៧១
 
​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​៖ ០៧០ ២៣៥ ២៣៥ / ០៩៩ ២៣៥ ២៣៥ ៕



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com