អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​៣០​បញ្ចុះតម្លៃ​សម្រាប់​គូស្នេហ៍ ដែល​នឹង​រៀបការ​នា​រដូវ​កាល​ថ្មី​
27, Sep 2017 , 10:06 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ថតរូប​pre-wedding ថតរូប​អាពាហ៍ពិពាហ៍ សំអាងការ និង ច្នៃ​ម៉ូដ ធៀប​ការ និង កាដូ​អាពាហ៍ពិពាហ៍ សរុប​៣០​ក្រុមហ៊ុន​នឹងធ្វើ​ការបញ្ចុះ​តម្លៃ​លើ​កញ្ចប់​សេវាកម្ម​សម្រាប់​គូស្នេហ៍ ដែល​នឹង​រៀបការ​នា​រដូវ​កាល​ថ្មី​នេះ​។

​កម្មវិធី Wedding Discount Corner នឹង​ប្រព្រឹត្តិ​ទៅនា​ចុង​សប្តាហ៍​នេះ ពីថ្ងៃ​៣០​កញ្ញា ដល់ ០១ តុលា ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៨​យប់ នា​ផ្សារ​ទំនើប Exchange Square ដែល​ស្ថិត​នៅក្រោយ​ស្ថានទូត​អាមេរិក និង ជាប់​សួន​ប្រជាធិបតេយ្យ​។ ជាមួយ​ការបញ្ចុះ​តម្លៃ​ពី ១០​ភាគរយ ទៅ ៣០​ភាគរយ ក្រុមហ៊ុន​ដែល​បម្រើ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​ការរៀបចំ​អាពាហ៍ពិពាហ៍ នឹង​បង្ហាញ​កញ្ចប់​សេវាកម្ម និង ផលិតផល​ថ្មី ចុងក្រោយបង្អស់ ជាមួយ​ការផ្តល់​ប្រឹក្សា​ដល់​គូស្នេហ៍​ថ្មី​ស្របទៅតាម​ចំណង់​ចំណូលចិត្ត និន្នាការ​ថ្មី និង ទំហំ​ថវិការ​។ ទន្ទឹមគ្នានេះ នឹងមាន​ការដើរ​ម៉ូដ បង្ហាញ​សំលៀកបំពាក់​កូនកំលោះ​កូនក្រមុំ ទើបនឹង​រចនា​ថ្មី​ពី​សំអាងការ និង ហាង​កាត់ដេរ​ច្នៃ​ម៉ូដ​ចំនួន​៦ ដែល​រួមបញ្ចូល​ទាំង​សំលៀកបំពាក់​បុរាណ និង សម័យ​។​

​គូស្នេហ៍​ដែល​កំពុង​រៀបចំ​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន និង ឪពុកម្តាយ​ដែល​កំពុង​រៀបចំ​ថ្ងៃ​ពិសេស​ឲ្យ​បុត្រ​ធីតា អាច​អញ្ជើញ​មក​កម្មវិធី Wedding Discount Corner និង​ស្វែងយល់​បន្ថែម​ពី​គុណភាព តម្លៃ ការផ្តល់ជូន​បន្ថែម និង សេវា​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ ដើម្បី​ជ្រើសរើស​សេវាកម្ម​សមស្រប ជាមួយ​គុណភាព​ល្អ​បំផុត​។ ជួប​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ដូចជា​៖

- ថតរូប​៖ Akasa Studio, @home photography, G-Rise media, C&L studio, Art Click
- Live វីដេអូ​៖ Best Solution
- សំអាងការ និង ច្នៃ​ម៉ូដ​៖ សំអាងការ​បុប្ផា​សួគ៌ សំអាងការ​អេ​ណា​, Nearsa Fashion, Laurel Fashion, Gown Tailor, VSK Fashion
- ធៀប និង កាដូ​៖ ហេមន្ត​
- ម្ហូប​ការ នំ​ខេ​ក ការ៉េម ស្រា​៖ សេង ហុក​ហេង​, Nham Central, Bayon, La Pop, Vinissimo
- ដេ​គ័​រ​ផ្កា​៖ Rainbow
- កញ្ចប់​ក្រេប​ច័ន្ទ​ទឹកឃ្មំ​៖ Sokha Hotel & Resort, Eurasie Travel

​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា សហការ​ជាមួយ Exchange Square​។​
​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១២ ២៣០ ១៤០ ឬ ០១០ ៩១១ ៧៧៦ ឬ ហ្វេ​ស​ប៊ុ​ក anussa event planner​។
Link ទៅកាន់ Youtube



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com