ជាតិ
សេដ្ឋកិច្ច
ម៉ុង​ហ្គោ​លី ព្រមព្រៀង​ជួយ​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា
29, Sep 2017 , 9:31 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​ធនាគារ​ប្រទេស​ម៉ុង​ហ្គោ​លី ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)  និង​សមាគម​ធនាគារ​កម្ពុជា (ABC) បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) នៅ​ថ្ងៃទី​២៨​ខែកញ្ញា​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ម៉ុង​ហ្គោ​លី ដែល​អភិវឌ្ឍន៍​ប្រព័ន្ធ​ធនាគារ​របស់ខ្លួន​មុន​កម្ពុជា នឹង​មកជួយ​កម្ពុជា​រៀបចំ​ប្រព័ន្ធ​ធនាគារ​ដែល​ធានា​និរន្តរភាព និង​ផាសុកភាព​។ ហើយ​កិច្ចការ​នេះ​ក៏​នឹងមាន​ការជួយ​បច្ចេកទេស​ពី IFC ផងដែរ​។​



​លោក ឆាល វ៉ាន់ ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​ឲ្យ​ដឹងថា  កិច្ច​ការរៀបចំ​ប្រព័ន្ធ​ធនាគារ​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ទីផ្សារ​ផ្ដល់​កម្ចី​ទាំងមូល​មាន​ផា​សុកភាព ដែល​រីកចម្រើន​ទាំង​អ្នកផ្ដល់​កម្ចី និង​អតិថិជន​។ លោក​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ ក៏​គ្របដ​ណ្ដា​ប់ដ​ល់​វិស័យ​មីក្រូ​ហិញ្ញ​វត្ថុ​ផងដែរ​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ឆាល វ៉ាន់ ខាងក្រោម​នេះ​៖






Tag:
 ប្រព័ន្ធ​ធនាគារ​
  ឆាល វ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com