ជាតិ
បុណ្យ ៧ ថ្ងៃ សពស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែតុលា
×
សៀមរាប៖គ្រួសារសពលោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នឹងរៀបចំពិធីបុណ្យខួប ៧ ថ្ងៃ នៃការលាចាកលោករបស់ស្ថាបត្យករដ៏មានទេពកោសល្យ នៅថ្ងៃទី ៣ ខែតុលា ខាងមុខ។
ពិធីបុណ្យ ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលជូន សពលោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នឹងប្រារព្ធឡើងនៅគេហដ្ឋានគ្រួសារសព ស្ថិតនៅក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ថា សពរបស់ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវបូជានៅរសៀលនេះ នៅក្នុងវត្តឥន្ទ្រកោសី ហៅវត្តលើ ស្ថិតនៅក្នុងភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com