ជាតិ
សព​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវ​បូជា​នៅ​រសៀល​នេះ​
01, Oct 2017 , 12:37 pm        
រូបភាព
ដោយ: ថ្មីៗ
 សៀមរាប​៖ នៅ​ម៉ោង​ប្រមាណ ២ រសៀល​នេះ សព​របស់​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវ​ដង្ហែ​ចេញពី​គេហដ្ឋាន​របស់លោក​ព្រឹទ្ធាចារ្យ ឆ្ពោះទៅកាន់ វត្ត​ឥន្ទ្រ​កោ​សី ហៅ​វត្ត​លើ ស្ថិតនៅ​ក្នុងភូមិ​ទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប ដើម្បី​ធ្វើ​ពិធី​បូជា​។​

 
​សម្តេចចៅហ្វា​វាំង គង់ សំអុល តំណាង​ព្រះរាជា ជា​អ្នក​អុជ​ភ្លើង​បូជាសព​របស់​ស្ថាបត្យករ​ដ៏​ពូកែ​របស់​ខ្មែរ​។ 
 
​សូមបញ្ជាក់ថា គ្រួសារ​សព​លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នឹង​រៀបចំ​ពិធី​បុណ្យខួប ៧ ថ្ងៃ នៃ​ការ​លាចាក​លោក​របស់​ស្ថាបត្យករ​ដ៏​មាន​ទេពកោសល្យ នៅ​ថ្ងៃទី ៣ ខែតុលា ខាងមុខ​។ ពិធីបុណ្យ ៧ ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ជូន សព​លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នឹង​ប្រារព្ធ​ឡើង​នៅ​គេហដ្ឋាន​គ្រួសារ​សព ស្ថិតនៅ​ក្នុងភូមិ​មណ្ឌល ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​៕ 
 





Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com