ជាតិ
ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បាន​ផ្ដាំកូន​ឲ្យ​យក​ធាតុ​លោក ទៅ​បាច​នៅ​ស្ទឹង​ខ្លះ តម្កល់​នៅក្បែរ​ធាតុ​កូនប្រុស​ខ្លះ និង​តម្កល់​ក្នុង​ចេតិយ​ខ្លះ
01, Oct 2017 , 1:18 pm        
រូបភាព
រូបលោកស្ថាបត្យករផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ កាលពីមិនទាន់ទទួលមរណភាព
រូបលោកស្ថាបត្យករផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ កាលពីមិនទាន់ទទួលមរណភាព
 
​សៀមរាប​៖ លោកស្រី វណ្ណ ប៊ែ​ណង់​ការ៉ូ​ល​ដេ​វី ដែលជា​កូនស្រី​របស់លោក វណ្ណ ម៉ូលីវណ្ណ បាន​ឲ្យ​ដឹងថា មុនឪពុកខ្លួនទទួល​មរណភាព ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ បាន​ផ្ដាំផ្ញើ​កូនចៅ​ឲ្យ​បូជាសព​លោក​តាម​ប្រពៃណី​ខ្មែរ និង​រៀបចំ​អដ្ឋិធាតុ​របស់លោក​ជា​បី​ផ្នែក​។ លោកស្រី បន្ថែមថា អដ្ឋិធាតុ​មួយផ្នែក​ត្រូវ​យកទៅ​បាច​ក្នុង​ស្ទឹង​សៀមរាប មួយផ្នែក​ទៀត​ត្រូវ​យកទៅ​ត​ម្ដ​ល់​នៅក្នុង​ចេតិយ​(​ក្នុង​វត្ត​ឥន្ទ្រ​កោ​សី សង្កាត់​ស្លក្រាម​) និង​មួយផ្នែក​ទៀត​ត្រូវ​តម្កល់​នៅក្បែរ​ធាតុ​កូនប្រុស​ច្បង​របស់លោក​ព្រឹទ្ធាចារ្យ​នៅ​ខាងក្រោយ​ប្រាសាទអង្គរវត្ត​។​

​សូម​ស្ដាប់​ប្រសាសន៍ លោកស្រី វណ្ណ ប៊ែ​ណង់​ការ៉ូ​ល​ដេ​វី ខាងក្រោម​នេះ​៖

 
 
 
​លោកស្រី វណ្ណ ប៊ែ​ណង់​ការ៉ូ​ល​ដេ​វី ថ្លែង​បែបនេះ​ប្រាប់​អ្នកសារព័ត៌មាន នៅ​គេហដ្ឋាន​សព​លោក វណ្ណ ម៉ូលីវណ្ណ ស្ថិតក្នុង​ភូមិ​មណ្ឌល ៣ ឃុំ​ស្លក្រាម ក្រុង​សៀមរាប នៅ​ថ្ងៃទី​១​ខែតុលា​។​
​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ បានទទួល​មរណភាព កាល​ព្រឹក​ថ្ងៃទី ២៨ ខែកញ្ញា នៅ​គេ​ដ្ឋា​ន​របស់លោក​ព្រឹទ្ធាចារ្យ ក្នុង​ជន្មាយុ ៩១ ឆ្នាំ​។ តាម​គម្រោង​នៅ​ម៉ោង​ប្រមាណ ២ រសៀល​នេះ សព​របស់​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវ​ដង្ហែ​ចេញពី​គេហដ្ឋាន​របស់លោក​ព្រឹទ្ធាចារ្យ ឆ្ពោះទៅកាន់ វត្ត​ឥន្ទ្រ​កោ​សី ហៅ​វត្ត​លើ ស្ថិតនៅ​ក្នុងភូមិ​ទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប ដើម្បី​ធ្វើ​ពិធី​បូជា​។​
 

                               លោកស្រី វណ្ណ ប៊ែ​ណង់​ការ៉ូ​ល​ដេ​វី កូនស្រីព្រឹទ្ធាចារ្យវណ្ណ ម៉ូលីវណ្ណ



Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com