ជាតិ
ខេត្តស្វាយរៀង​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ និង​ទូក​ក្ដារ​បីសន្លឹក​នៅ​ទន្លេ​វ៉ៃ​គោ​
01, Oct 2017 , 6:59 pm        
រូបភាព
រូបភាពីហ្វេសប៊ុកមន្ទីរប្រៃសណីយី និងទូរគមនាគមន៍ខេត្តប៉ៃលិន
រូបភាពីហ្វេសប៊ុកមន្ទីរប្រៃសណីយី និងទូរគមនាគមន៍ខេត្តប៉ៃលិន
ដោយ:
 
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ស្វាយរៀង នឹង​រៀបចំ​ពិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ និង​ទូក​ក្ដារ​បីសន្លឹក នៅ​ទន្លេ​វ៉ែ​គោ ស្ថិតនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ នៅ​ថ្ងៃទី​២៨ តុលា ដើម្បី​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ដែលជា​បុណ្យ​ប្រពេ​ណី​ជាតិ​។​


​បើតាម​អភិបាលខេត្ត​ស្វាយរៀង ការរៀបចំ​ពិធី​ប្រណាំងទូក​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ការសប្បាយរីករាយ ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​កម្សាន្ត  ក៏ដូចជា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មកលេង​ខេត្តស្វាយរៀង​នេះ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២​ដល់​៤ វិច្ឆិកា​៕
 
 

Tag:
 ម៉ែន វិបុល​
 ​ បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com