អន្តរជាតិ
ការសម្ដែង​សិល្បៈ​លេង​ភ្លើង​លើ​ឆ្នេរ នៅ​សណ្ឋាគារ Radisson ប្រទេស​ថៃ​
01, Oct 2017 , 9:39 pm        
រូបភាព
 
​ថៃ​៖ ស្ថាប័ន TCEB (Thailand Convention and Exhibition Bureau)  របស់​រដ្ឋាភិបាល​ថៃ បាន​នាំ​ទីភ្នាក់ងារ​សមាគម​ទេស​ចរណ៍ និង​អ្នកសារព័ត៌មាន ចូល​ទស្សនា​សណ្ឋាគារ Radisson Blu Resort ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត Hua Hin ប្រទេស​ថៃ ដើម្បី​បង្ហាញ​ពី​សោ​ភណ្ឌ​ភាព​នៃ​អគារ និង​បន្ទប់​ស្នាក់នៅ​របស់​សណ្ឋាគារ​មួយ​នេះ សម្រាប់​ភ្ញៀវទេសចរ​ដែលមាន​បំណង​ចង់​ធ្វើដំណើរ​កម្សាន្ត​នៅ​ខេត្ត Hua Hin​នោះ​។

 
​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ពី​ទីតាំង​សណ្ឋាគារ​ហើយ​នោះ សណ្ឋាគារ Radisson Blu Resort ក៏បាន​រៀបចំ​ការសម្ដែង​សិល្បៈ​លេង​ភ្លើង សម្រាប់​ក្រុមទី​ភ្នាក់ងារ​សមាគម​ទេស​ចរ និង​អ្នកសារព័ត៌មាន ពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ផងដែរ​។ សិល្បៈ​លេង​ភ្លើង​នេះ គឺជា​សម្ដែង​របស់​ក្រុមយុវជន​ប្រចាំ​សណ្ឋាគារ Radisson Blu Resort សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​បានធ្វើ​ដំណើរការ​កម្សាន្ត និង​ជួល​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ នៅជាប់​ឆ្នេរសមុទ្រ Hua Hin នេះ​។​
 
​គួរ​បញ្ជាក់ថា ទីភ្នាក់ងារ​សមាគម​ទេស​ចរណ៍ និង​អ្នកសារព័ត៌មាន​បាន​ចូលរួម​កិច្ចប្រជុំ CLMVT ដែល​រៀបចំ​ដោយប័ន TCEB របស់​រដ្ឋាភិបាល​ថៃ ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ពង្រីក​វិស័យ​ទេសចរណ៍ MICE នៅក្នុង​ប្រទេស​ទាំង​៥​នេះ កាលពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១ កញ្ញា ៕
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖
 

Tag:
 ថៃ​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com