ជាតិ
លោក សុខ រតនា​៖ ការលក់​ធានារ៉ាប់រង​របស់ AMK កើនឡើង​ច្រើន​ព្រោះ​អ្នក​ជនបទ​កាន់តែ​យល់​
03, Oct 2017 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រឹះស្ថាន​ផ្ដល់​កម្ចី អេ​អឹម​ខេ ភីអិលស៊ី (AMK) បានបង្ហាញ​ពី​កំណើន​នៃ​ការលក់​បណ្ណ​ធានារ៉ាប់រង​ខ្នាតតូច​របស់ខ្លួន​។ ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ AMK បាន​បញ្ចេញ​ផលិតផល​នេះ​ទៅដល់​អតិថិជន​ចំនួន ២៨​ម៉ឺន​នាក់ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ២​លាន​ដុល្លារ​។ ចំនួន​អតិថិជន​ប្រើប្រាស់​សេវា​នេះ គឺ​ស្មើ ៨០​ភាគរយ​នៃ​ចំនួន​អ្នក​ខ្ចីប្រាក់​របស់​គ្រឹះស្ថាន​មួយ​នេះ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ការលក់​ផលិតផល​នេះ​បាន​កើនឡើង ៦៨​ភាគរយ​។​



​លោក សុខ រតនា ប្រធាន​ផ្នែក​ធានារ៉ាប់រង​ខ្នាតតូច និង​គម្រោង​ឥណទាន​នៃ​គ្រឹះស្ថាន AMK បាន​ថ្លែងថា កំណើន​លក់​ផលិតផល​នេះ ត្រូវបាន​គាំទ្រ​ដោយ​ការយល់ដឹង​របស់​ពល​រដ្ឋ​កសិករ​នៅ​ទីជនបទ​អំពី​អត្ថប្រយោជន៍​នៃ​ផលិតផល​នេះ​។ លោក​បន្ថែមថា គ្រឹះស្ថាន​របស់លោក​បាន​សម្លឹង​ឃើញ​ទីផ្សារ​មួយ​នេះ​នៅតែមាន​សក្ដានុពល សម្រាប់​ការប្រកួតប្រជែង​ទៅ​ថ្ងៃមុខ​។​

​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុខ រតនា ដូចតទៅ​នេះ​៖
 




© រក្សាសិទ្ធិដោយ thmeythmey.com