អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​របស់ Jaguar Land Rover បង្ហាញ​ពី​ចំណុច​សំខាន់ៗ​របស់​ហ្វ្រាំងរថយន្ដ
05, Oct 2017 , 3:23 pm        
រូបភាព
​ហ្វ្រាំងរថយន្ដ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការបញ្ជា​ឲ្យ​រថយន្ដ​ឈប់ ជាពិសេស​ពេល​ឈប់​ប្រថុចញ៉ុច ដូច្នេះហើយ​ការត្រួតពិនិត្យ​ហ្វ្រាំង​ជាប្រចាំ គឺជា​កត្តា​ចំ​បាច់​បំផុត​របស់​អ្នកបើកបរ​គ្រប់រូប ដើម្បី​ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ផ្សេងៗ ដែល​បណ្ដាលមកពី​ហ្វ្រាំងរថយន្ដ ឬ ការចំណាយ​ថវិកា​ច្រើន​ទៅលើ​ការជួសជុល​ជាដើម​។​

​បើតាម​ប្រសា​ស​ន៏​របស់​អ្នកជំនាញ Jaguar Land Rover បាន​ឲ្យ​ដឹងថា យើង​គួរតែ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ហ្វ្រាំង​ជាប្រចាំ ជាពិសេស​នៅ​រដូវភ្លៀង ព្រោះ​វា​បង្ក​ឲ្យ​ស្បែក​ហ្វ្រាំង​មាន​ភាព​ងាយ​សឹក​រេច​រិល​ខ្លាំង ដែល​អាច​បង្ក​ឲ្យ Disk របស់​កង់​រថយន្ដ​ស្លោក ឬ​ខូច​។ មួយវិញទៀត ថ្គាម​ហ្វ្រាំងរថយន្ដ ក៏​ជា​ចំណុច​សំខាន់​ដែល​យើង​ត្រូវ​ពិនិត្យ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ព្រោះថា​វា​អាច​បង្ក​ឲ្យ​ស្បែក​ហ្វ្រាំង​ឆាប់​សឹក និង​គ្រោះថ្នាក់​ផ្សេងៗ នៅពេលដែល​ថ្គាម​ហ្វ្រាំង​មិន​ដំណើរការ​ត្រឹមត្រូវ​។ លោក ក៏បាន​បង្ហាញ​ពី​កត្តា​គ្រោះថ្នាក់​ផ្សេងៗ បណ្ដាលមកពី​ហ្វ្រាំងរថយន្ដ​ផងដែរ ដូចជា​៖ ទីមួយ វា​បណ្ដាល​ឲ្យ​បែក​កង់​រថយន្ដ​នៅពេល​កំពុង​បើកបរ ព្រោះ​នៅពេលដែល រថយន្ដ​អស់​ស្បែក​ហ្វ្រាំង វា​ធ្វើ​ឲ្យ​ថ្គាម​ហ្វ្រាំង កកិត​នឹង Disk រថយន្ដ ហើយ​បង្ក​ឲ្យ​មាន​កម្តៅ​នៅក្នុង​កង់​រថយន្ដ​។ ទី​ពីរ វា​បណ្ដាល​ឲ្យ​រថយន្ដ​ក្រឡាប់ នៅពេលដែល ថ្គាម​ហ្វ្រាំង​របស់​កង់​ផ្នែក​ណាមួយ កៀ​ម​ជាប់​នឹង Disk របស់​កង់​រថយន្ដ ហើយ​ចំពោះ​រថយន្ដ​ដែល​ប្រើ ហ្វ្រាំងដៃ​វិញ វា​បណ្ដាល​ឲ្យ​កង់​រថយន្ដ កៀប ឬ​គាំង នៅពេលដែល​ហ្វ្រាំងដៃ​បែក​រឺ​គាំង​ស្បែក​របស់​វា​។​



​ក្នុងនោះ​ផងដែរ ក្រុមហ៊ុន ក៏បាន​ប្រកាស​ពី​ការផ្តល់ជូន​ដ៏​អស្ចារ្យ សម្រាប់​អ្នកប្រើប្រាស់​រថយន្ដ​ម៉ាក Jaguar Land Rover ទាំងអស់ នូវ​ការប្តូរ​ស្បែក​ហ្វ្រាំង​ចំណាយ​ចាប់ពី ១២៩​ដុល្លា តែប៉ុណ្ណោះ និង​ទទួលបាន​សារៈប្រយោជន៍​ជាច្រើន​បន្ថែមទៀត​ដូចជា​៖ ទទួលបាន​សេវាកម្ម​ត្រួតពិនិត្យ​រថយន្ដ​ជាង ១០០​ចំណុច​តាម​បច្ចេកវិទ្យា​ចុងក្រោយ​គេ eVHC ឥតគិតថ្លៃ និង​កាត​សមាជិក​សម្រាប់​ទាញយក​ប្រយោជន៍​ផ្សេងៗ​ជាច្រើន​ពី​ក្លឹប Loyalty ផងដែរ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111
​គេហទំព័រ ផ្លូវការ​៖
www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖
Land Rover Cambodia/ Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖
@LandRoverCambo/ @Jaguar Cambodia





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com