អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ប្តេជ្ញា​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា​នៅ​កម្ពុជា​
24, Oct 2017 , 4:50 pm        
រូបភាព
​ប្រទេស​សិង្ហ​បុរី ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧៖ ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី  អិ​ល​ធី​ឌី (​តទៅ​នេះ​ហៅថា “​គ្រី​ស​អេ​នើ​ជី​” ឬ “​ក្រុមហ៊ុន​”) ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ មាន​សេចក្តី​រីករាយ​ក្នុងការ​ប្រកាសថា ក្រុមហ៊ុន​បានធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​លើ​ការវិនិយោគ “FID” ដើម្បី​ចាប់ផ្ដើម​អនុវត្ត​ដំណាក់កាល​ដំបូង ក្នុងការ​អភិវឌ្ឍ​តំបន់​អណ្តូង​ប្រេងកាត​អប្សរា ដែលជា​គម្រោង​អភិវឌ្ឍ​ន៏​អ៊ី​ដ្រូ​កាបូន​ដំបូង​គេ​បង្អស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដំណាក់កាល 1A នៃ​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា ដែល​ស្ថិតនៅក្នុង​ប្លុក A កម្ពុជា ក្នុង​ឈូង​សមុទ្រ​ថៃ គ្រោង​នឹង​បង្កើត​ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង​ផលិតកម្ម​ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន ២៤ ដែល​បញ្ជូន​សន្ទនីយ៍ (fluid) ដែល​បូម​បាន ក្នុង​បរិមាណ ៣ ម៉ឺន​បា​រែ​ល​ក្នុង​មួយថ្ងៃ ទៅកាន់​នាវា​ផលិតកម្ម​មួយ ដែលមាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ប្រេង ដោយ​ញែក​យក​ឧស្ម័ន ប្រេង និង​ទឹក​ចេញពី​គ្នា ។  ប្រេង​ដែល​ញែក​បាន នឹងត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់​នាវា​បណ្តែត​ផ្ទុក និង​ផ្ទេរ​ប្រេង​អចិន្ត្រៃយ៍​មួយ ។​



​លោក Kelvin Tang នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី និង​ជា​ប្រធាន​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ប្រចាំ​ប្រទេស​កម្ពុជា បាន​កត់សម្គាល់ថា​៖ “​សេចក្តីសម្រេចចិត្ត​វិនិយោគ​ចុងក្រោយ គឺជា​ការបោះ​ជំហាន​មួយទៀត ក្នុង​ការដើរ​ទៅមុខ​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា​ទៅតាម​ពេលវេលា​ដែល​បានកំណត់​ទុក ក្រោយពី​-​មានការ​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ប្រេងកាត ដែល​បាន​ធ្វើឡើង​កាលពី​ចុងខែ​សីហា​កន្លងទៅនេះ​។ ក្រុមការងារ​បច្ចេកទេស និង​ផ្នែក​ប្រតិបត្តិការ​របស់​យើង កំពុង​រៀបចំ​ការដាក់​ដេញថ្លៃ​ចាំបាច់​សម្រាប់​ការផ្គត់ផ្គង់ ឧបករណ៍ បរិក្ខារ និង​សេវាកម្ម​ផ្សេងៗ ។ ទន្ទឹមគ្នា​នេះដែរ ការពិភាក្សា​ជាមួយ​ភាគី​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​គម្រោង​ថ្មី​នេះ​ក៏​កំពុង​ប្រព្រឹត្តិ​ទៅ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ហានិភ័យ​លើ​ផ្នែកប្រតិបត្តិការ និង​ការប្រើប្រាស់​ទុន​របស់​ក្រុមហ៊ុន​”​។​

​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី គឺជា​ប្រតិ​ប​តិ្ត​ករ ក្នុង​ប្លុក A កម្ពុជា ដែល​កាន់កាប់​ភាគហ៊ុន ៩៥% ។ តំណាង​ឲ្យរាជរដ្ឋាភិបាល​កម្ពុជា អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាន់កាប់​ភាគហ៊ុន​ចំនួន ៥%  ។​

​តំបន់​កិច្ចសន្យា​ប្លុក A កម្ពុជា មាន​ទំហំ ៣,០៨៣ គីឡូម៉ែត្រ​ការ៉េ ដែល​ស្ថិតនៅក្នុង​អាង​សមុទ្រ​ខ្មែរ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ដែលមាន​ជម្រៅ​ទឹក​ចន្លោះ​ពី ៥០​ម៉ែត្រ ទៅ ៨០​ម៉ែត្រ ។ បណ្តុំ​ប្រេង​នៅក្នុង​ប្លុក A នៃ​ប្រទេស   -  កម្ពុជា មាន​ទំហំ​តូច និង​ស្ថិតនៅ​រាយប៉ាយ​ក្នុង​តំបន់​ភូមិសាស្ត្រ​ដ៏​ធំ​ដែល​ទាមទារ​ពេល​វា​លា និង​មូលនិធិ​ច្រើន​ដើម្បី​អភិវឌ្ឍ​ឲ្យ​បាន​ពេញលេញ ។ លើសពីនេះ​ទៀត ផលិតកម្ម​ប្រេង​ក្នុង​អាង​សមុទ្រ​ខ្មែរ មិនទាន់​ដែល​កើតឡើង​ជាក់ស្តែង​នៅឡើយ​ទេ ។

​ដោយសារ​ហេតុផល​ទាំងនេះ និង​ហេតុផល​ជាច្រើន​ទៀត ទើប​យើង​នៅមាន​ភាពមិន​-​ច្បាស់លាស់​ទាក់ទិន​នឹង​អត្រា​ផលិតកម្ម​រយៈពេល​វែង បរិមាណ​ប្រេង​ដែលមាន​ពិតប្រាកដ និង​លទ្ធភាព​ជោគជ័យ​នៃ​អាជីវកម្ម ដូច្នេះហើយ​ទើប​យើង​ធ្វើការ​អភិវឌ្ឍ​ជា​ដំណាក់កាលៗ​ដើម្បី​កាត់បន្ថយ​ហានិភ័យ  ។       នៅពេលដែល​ផ្លាត​ហ្វ​ម​ក្នុងដំណាក់កាល​ដំបូង 1A ដំណើរការ​ពេញលេញ យើង​នឹង​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ពិនិត្យ​តាមដាន​លទ្ធផល​ការផលិត​ប្រេង​មុនពេល​យើង​ធ្វើការ​សម្រេចចិត្ត​អភិវឌ្ឍ​ទៅ​ដំណាក់កាល 1B ដែល​ពេលនោះ​យើង​រំពឹងថា​នឹងមាន​ផ្លាត​ហ្វ​ម​បី​បន្ថែមទៀត​ផលិត​ទៅកាន់​ឋា​បនៈ​ភ័​ណ្ឌ​របស់​ដំណាក់កាល 1A ។ នៅ​ដំណាក់កាល 1C យើង​អាច​នឹង​បន្ថែម​ផ្លាត​ហ្វ​ម​រហូតដល់​ទៅ​ប្រាំ​មួយទៀត ពោលគឺ​សរុប​មាន​ផ្លាត​ហ្វ​ម ចំនួន ១០ ដើម្បី​ធ្វើការ​អភិវឌ្ឍ​អណ្តូងប្រេង​អប្សរា​ឲ្យ​បាន​ពេញលេញ​។​

​កញ្ចប់​ព័ត៌មាន​ទាំងស្រុង​ស្ដីពី​ការអភិវឌ្ឍ​អណ្តូងប្រេង​អប្សរា​របស់​ប្លុក A កម្ពុជា គឺអាច​រកបាន​តាមរ​យៈ https://krisenergy.com/operations/cambodia/info-pack-block-a/  (​ឯកសារ​ជា​ភាសា​ខ្មែរ​អាច​ទទួលបាន​តាម​ការស្នើសុំ​) ហើយ​វីដេអូ​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ អាច​ទស្សនា​បាន​តាមរយៈ https://krisenergy.com/videos/apsara/

​អំពី​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី (KrisEnergy)
​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី អិ​ល​ធី​ឌី គឺជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ដែល​ផ្តោត​សំខាន់​លើ​ការរុករក   ការអភិវឌ្ឍ និង​ផលិត​ប្រេងកាត និង​ឧស្ម័ន នៅក្នុង​អាង​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ។ តាំងពី​ក្រុមហ៊ុន​ត្រូវបាន​បង្កើតឡើង​ក្នុង  -   ឆ្នាំ ២០០៩ មក យើង​បាន​បង្កើតបាន​ផលប័ត្រ ទៅលើ​តំបន់​កិច្ចសន្យា​ចំនួន ១៦ នៅ​ប្រទេស​បង់​ក្លា​ដេ​ស ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​យើង​បានធ្វើ​ការរុករក និង​ផលិត ។ យើង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្លុក​ចំនួន ១០ ។​
​ភាគហ៊ុន​របស់​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី មាន​លក់​នៅលើ​តារាង​គោល​នៃ​ទីផ្សារ​ពាណិជ្ជកម្ម​មូល​ប​ត្រ​សិង្ហ​បុរី​ផងដែរ ដោយមាន​លេខ​កូត​សម្គាល់ SK3​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.krisenergy.com ។​

​(អត្ថបទពាណិជ្ជកម្ម)


Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com