អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាម​សុង​ប្រកាស​ចេញលក់ Note Fan Edition នៅពេល​ឆាប់ៗ​នេះ​
26, Oct 2017 , 12:05 pm        
រូបភាព
​ទូរស័ព្ទ Note Fan Edition ថ្មី​នេះ នឹង​បង្ហាញ​ពី​ភាព​សម្រិតសម្រាំង​ដ៏​អស្ចារ្យ ជាមួយ​ការ​រចនា​ប្រកបដោយ ភាព​ផ្ចិតផ្ចង់​នៃ​ឧបករណ៍​ដ៏​ទំនើប​គ្មាន​គូប្រជែង​។ ទូរស័ព្ទ Note Fan Edition ថ្មី ក៏មាន​បំពាក់​ដោយ​ប្រព័ន្ធ IP68 ធន់​នឹង​ទឹក ទាំង​ទូរស័ព្ទ និង​ប៊ិក S Pen ដែលជា​ប្រព័ន្ធ​ការពារ​លំដាប់​កំពូល និង​ការកម្សាន្ត គ្មាន​ដែន​កំណត់​។ ទូរស័ព្ទ Note Fan Edition ថ្មី ផ្តល់នូវ​តុល្យភាព​យ៉ាង​ឥតខ្ចោះ​រវាង​មុខងារ​បំពេញការងារ និង​ការកម្សាន្ត ដើម្បី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ច្រើន​លើសពី​ស្មា​ត​ហ្វូ​ត​ធម្មតា​។

​លក្ខណៈពិសេស​៖




​បន្ថែម​ពីលើ​ការផ្តោត​ទៅលើ​ការធានា​គុណភាព មាន​លក្ខណៈពិសេស​នៃ​ទូរស័ព្ទ Note Fan Edition ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​៖
•​    ​S Pen: របស់​ចាំបាច់​បំផុត​របស់ Note Fan Edition គឺ​ប៊ិក S Pen​។ ប៊ិក S Pen គឺ​ដូចជា​ប៊ិក​ពិតៗ ជាមួយនឹង​ភាពច្បាស់ និង​អានុភាព ដូច្នេះ អ្នកប្រើប្រាស់​អាច​ប្រើ​វា ដើម្បី​កត់ត្រា​បង្ហាញ​គំនិត​នៅក្នុង ជីវភាព​ប្រចាំថ្ងៃ ទោះបីជា​នៅពេល​ទូរស័ព្ទ​រលត់​Screen​ក៏ដោយ ដោយ​ប្រើ​មុខងារ Screen Off Memo និង​ដាក់​វា​ឲ្យ​ភ្លឺ​ជានិច្ច តាមរយៈ​មុខងារ Always On Display ។ ប៊ិក S Pen ក៏​អាច​ឲ្យ​អ្នកប្រើប្រាស់ បង្កើត និង​ចែកចាយ​រូប​មាន​ចលនា GIF ដោយ​ប្រើ Smart Select នៅលើ​មុខងារ Air Command ព្រមទាំង​ការប្រើប្រាស់ Magnify and Translate ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​អាច​ពង្រីក​ព​ង្រួ​ម​រូប  នៅលើ​អេក្រង់ ឬ​ប្តូរ​ភាសា​បាន​
•​    ​ការកម្សាន្ត​ល្អផ្តាច់គេ​៖ ជាមួយ​អេក្រង់ QHD Super AMOLED ទំហំ 5.7-inch នៃ​ទូរស័ព្ទដៃ Note Fan Edition អាច​ឲ្យ​អ្នកទស្សនា​វីដេអូ ជាមួយ​រូបភាព និង​ពណ៌​ភ្លឺ​ច្បាស់​ល្អ​កម្រិត​ខ្ពស់​។ ទូរស័ព្ទដៃ Note Fan Edition អាច​ឲ្យ​អ្នក​បង្ហោះ​វីដេអូ​ក្នុង​កម្រិត HDR ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អ្នក​ផលិត​កុន​។   
•​    ​សុវត្ថិភាព​៖ ទូរស័ព្ទដៃ Note Fan Edition ផ្តល់ជូន​លោកអ្នក​សុវត្ថិភាព​លំដាប់​កំពូល ជាមួយ បច្ចេកវិទ្យា​ស្គេ​ន​ប្រ​ស្រី​ភ្នែក និង​ស្គេ​ន​ម្រាមដៃ ព្រមជាមួយ​មុខងារ Samsung Knox ដែលជា​មុខងារ សុវត្ថិភាព​លំដាប់​ពិភពលោក​។ មិនតែប៉ុណ្ណោះ អ្នក​អាច​ចូលទៅ​កាន់​វេ​ប​សាយ ឬ​ប្រើប្រាស់​សេវា ធនាគារ​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​តាមរយៈ​កម្មវិធី Samsung Pass ។ 

Note Fan Edition នឹង​មកដល់​ប្រទេស​កម្ពុជា​គឺ​នៅ​ពាក់កណ្តាល​ខែវិច្ឆិការ ដែល​មានតែ ២​ពណ៌​គឺ ពណ៌​ខ្មៅ និង ពណ៌​ទឹកសមុទ្រ​។​





( អត្ថបទ​ពាណិជ្ជកម្ម )
 

© រក្សាសិទ្ធិដោយ thmeythmey.com