អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អះអាង​ពី​សុវត្ថិភាព​នៃ​ការដ្ឋាន​សំណង់​អគារ​ពាណិជ្ជកម្ម​៤២​ជាន់​
26, Oct 2017 , 1:49 pm        
រូបភាព
​ក្រុមហ៊ុន Yon Woo Cambodia Co. Ltd  បាន​បកស្រាយ​ពន្យល់​ទាក់ទង​នឹង​សុវត្ថិភាព​សាធារណៈ​នៃ​អាគារ Gold Tower ៤២​ជាន់ ដើម្បី​ឆ្លើយតប​នឹង​ទៅនឹង​ទស្សនៈ ក៏ដូចជា​ការព្រួយបារម្ភ ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Samreth Phanarak បាន​សរសេរ​ឡើង​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​។​

​តំណាង​ក្រុមហ៊ុន Yon Woo Cambodia Co. Ltd ដែល​ដំណើរការ​សាងសង់​អគារ​ពាណិជ្ជកម្ម​៤២​ជាន់ នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​អះអាង​ពី​សុវត្ថិភាព​នានា​ជុំវិញ​សំណង់​របស់ខ្លួន​នៅ​ទីតាំង​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​សីហនុ​។​

​តំណាង​ក្រុមហ៊ុន បានលើកឡើង​ពី​កត្តា​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​នឹង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​បញ្ហា​សុវត្ថិភាព​សាធារណៈ​។

​អំណៈ​អំ​ណា​ង​ទាំងនោះ រួមមាន​៖
-​ការត្រួតពិនិត្យ និង​គ្រប់គ្រង​សំណង​យ៉ាង​ត្រឹមត្រូវ ហើយ​អ្នក​បោសសំអាត​បានធ្វើ​ការរក្សា​អនាម័យ​រៀងរាល់ថ្ងៃ​នៅក្នុង​ការដ្ឋាន​

-​បន្ទះ​ពុម្ព​នៅលើ​ដំបូល​អគារ​ភ្លោះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​បុគ្គលិក​បច្ចេកទេស​នៃ​ក្រុមហ៊ុន LS Formwork Cambodia Co.,Ltd ក្នុង​មួយខែ​ម្តង​

-​មានការ​ការពារ​ដោយ​ដាក់​សំណាញ់​សុវត្ថិភាព​ព័ទ្ធជុំវិញ​អគារ​នៅ​គ្រប់​ជាន់​។ នៅពេល​យប់​អគារ មាន​ភ្លើង​បំភ្លឺ ហើយ​នៅលើ​ដំបូង​អគារ ក៏មាន​ភ្លើង​ហ្វា​ក្រហម​បំភ្លឺ​ផងដែរ​។​

-​អគារ​ពាណិជ្ជកម្ម​៤២​ជាន់​គោរព ច្បាប់​របស់​ប្រទេស​កម្ពុជា ដើម្បី​ការពារ សុវត្ថិភាព​សាធារណៈ ហើយ​ក្រុមហ៊ុន​ព្យាយាម​មិន​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​សាធារណៈ​ឡើយ​៕
   








(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com