អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ HEINEKEN និង EDM CAMBODIA មាន​មោទនភាព​រៀបចំ​កម្មវិធី “AFTERLIFE: ASYLUM” ជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​នៅលើ​ទីវាល​
27, Oct 2017 , 10:21 am        
រូបភាព
​ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia នឹង​រៀបចំ​ព្រឹត្តិការណ៍​រាំរែក​ដ៏​រំភើប​អស្ចារ្យ ម្តងទៀត ជាមួយនឹង​ព្រឹត្តិការណ៍ ដែលមាន​ឈ្មោះថា “Afterlife: Asylum”​។

 “Afterlife: Asylum” គឺជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​នាំមក​ជូន​លោកអ្នក​នូវ​បទពិសោធន៍​រាំរែក​ដ៏​វិសេសវិសាល​ជាមួយនឹង​តន្ត្រី​អេ​ឡិ​ក​ត្រូ​និក​សុទ្ធសាធ​ប្រកបដោយ​គុណភាព​ខ្ពស់   និង​ផលិតកម្ម​លំដាប់ថ្នាក់​ពិភពលោក ដែលមាន​ឈ្មោះថា Three6 ព្រមទាំង​ការសម្តែង​ពិសេស​ដ៏​អស្ចារ្យ​។
​ឆ្នាំនេះ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ថ្ងៃ​សៅរ៍​ទី ២៨ ខែតុលា ចាប់ពី​ម៉ោង​៤ ល្ងាច​រហូតដល់​ម៉ោង​១១​យប់​។​

​ក្រុម EDM Cambodia បាន​បង្ហើប​ឱ្យដឹងថា តារា​ល្បី​ប្រចាំ​កម្មវិធី​នេះ​គឺជា​ឌី​ជេ​មកពី​ប្រទេស​ហូ​ឡង់ ដែលមាន​ឈ្មោះថា Debris ។ នៅក្នុង​ស្នាដៃ តន្ត្រី​របស់គាត់  Debris បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រភេទ​តន្ត្រី EDM  ទឹកសំឡេង និង​សំនៀង​ដើម​មកពី​ចក្រភព​អង់គ្លេស ដែលជា​រូបមន្ត​ជោគជ័យ​ជាច្រើនលើក​ជាច្រើន​សារ​។ មាន​បទ​ចម្រៀង​ឌី​ជេ Mag ដែលជា​ឌី​ជេ​ឆ្នើម Top 3  នៅក្នុង​តារាង​ចំណាត់ថ្នាក់​ប្រចាំ​ក្រុម EDM ជាមួយ​ក្រុម “Lucky Strike” លោក Debris បានធ្វើ​ដំណើរ​ជាច្រើន​ជុំវិញ​ទ្វីបអាស៊ី ហើយ​នៅ​ទីបំផុត​លោក​នឹង អញ្ជើញ​មក​រាជធានី​ភ្នំពេញ​។ លោក​នឹង​ពាំនាំ​ជូន​លោកអ្នក​នូវ​តន្ត្រី​ល្បីៗ​របស់គាត់​ផ្ទា​ល់ពី​ទីក្រុង Amsterdam នៅក្នុង​កម្មវិធី Afterlife:Asylum ។



​នៅក្នុង​ការសម្តែង​រួមគ្នា​លើ​ឆាក​និង​មាន​ឌី​ជេ​ក្នុង​តំបន់ Botcash មកពី​ប្រទេស​ថៃ ព្រមទាំង​ឌី​ជេ​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការសម្តែង​ពិសេសៗ​ពី​ក្រុម​រាំ និង​ក្រុម Universo Robot Team of Pyrotechnics ដែល​ធ្វើការ​សម្តែង​ជាមួយនឹង​បច្ចេកវិទ្យា LED ដ៏​អស្ចារ្យ​ដែល​បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​។

​សណ្ឋាគារ​កាំបូឌីយ៉ាណា​ជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​រៀបចំ​ដ៏​ព្រឹត្តិការណ៍​ពិសេស​នេះ​។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ ២២ ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​យ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់ពាន់នាក់​។​

​សណ្ឋាគារ​នេះ​ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ​ដែលមាន​ទីវាល​ដ៏​ធំ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​ព្រឹត្តិការណ៍​ពិសេស​ផ្សេងទៀត​ដែល​លោកអ្នក​ចង់​រៀបចំ​។

​ព្រឹត្តិការណ៍​ពិសេស​នេះ​នឹង​ក្លាយជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​កម្សាន្ត​សប្បាយរីករាយ​ជាមួយនឹង​កម្មវិធី​ជប់លៀង និង​តន្ត្រី​។ សូមកុំ​ខកខាន​រំលង​ឱកាស​ដ៏​កម្រ​នេះ​!
​តម្លៃ​សំបុត្រ ១៥ ដុល្លារ នឹង​ទទួលបាន​ស្រា​បៀរ Heineken ១ ដប​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​

​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​៖ www.facebook.com/heineken/

#Heineken #OpenYourWorld

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com