អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ពេញនិយម​ខ្លាំង ដាក់​អស់ៗ Huawei Y7 Prime តម្លៃ​ត្រឹមតែ ២២៩ ដុល្លារ ថែម​កាដូ​ដ៏​កក្រើក​
27, Oct 2017 , 11:46 am        
រូបភាព
Huawei Y7 Prime គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​ប្រណិត​ជាមួយនឹង សហគ្រាស ឌី​ហ្សា​ញ​ល្អ​ជាងគេ លំដាប់​ពិភពលោក មាន​ថាមពល​ថ្ម ៤០០០ mAh ជាមួយនឹង​បច្ចេកវិទ្យា សន្សំ​ថ្ម ពិសេស ប្រើប្រាស់​បន្ទះ​ឈឹប Qualcomm Octa-core, រួមជាមួយ​នឹង​រ៉េ​ម​ទំហំ (RAM) ៣GB និង មាន​ម៉េ​មូ​រី​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន ទំហំ ៣២GB ព្រមទាំង​អាចដាក់​បន្ថែម​ម៉េ​មូ​រី​កាត​បាន​ទំហំ ១២៨GB ប្រើប្រាស់ Android ៧.០ Nougat និង​ស្រោប​ដោយ​ផ្ទៃ​អ៊ី​ន​ធើ​ហ្វិស​EMUI5.1 ចេញពី​ប្រអប់​តែម្តង ដែល​ធ្វើ​ឲ្យ មាន​ប្រតិបត្តិការ​លឿន​រហ័ស មាន​សេវា​ពេញ​កប់​តែម្តង​។​

​តួ​របស់ Huawei Y7 Prime ស្រោប​ដោយ​លោហៈ មាំ​ធន់ បែប Premium Unibody Design និង​ក្រាល​ដោយ​កញ្ចក់​អេក្រង់​កម្រាស ២.៥D មាន​កម្រិត​បង្ហាញ ទំហំ ៥.៥ អ៊ីង IPS, ១២៨០x៧២០ មាន​បំពាក់​នូវ​មុខងារ​ការ​ពារ​ភ្នែក Eyes Care Mode ងាយស្រួល​កាន់ មើល វីដេអូ រូបភាព លេង​ហ្គេម រឺ​បំពេញ​កិច្ចការ​ទៅតាម​តម្រូវការ​។ ចំណែកឯ កាមេរ៉ា​វិញ គឺ​ឡើង​កប់​តែម្តង អាច​ផ្តិត យក​រូបភាព​បាន​ច្បាស់​ស្រស់ស្អាត​អស្ចារ្យ ទាំងមុខ (៨MP) ក្រោយ (១២MP) ។



​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ត្រឹមតែ​រយៈពេល​ខ្លី មុនពេល​សម្ពោធ​ជា​ផ្លូវការ Huawei Y7 Prime កាលពី​ខែកក្កដា ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​រហូតដល់​ដាច់​ស្តុក​អស់​។ បន្ទាប់ពី សម្ភោ​ធ​ដាក់លក់ ជា​ផ្លូវការ​នា​ដើមខែ​សីហា រហូតមកទល់​ចុងខែ​តុលា តួរ​លេខ​លក់​ចេញ​នៃ ស្តុក Huawei Y7 Prime គឺ ដាក់​អស់ៗ សឹង​ក​ម្ម៉​ង់​ស្តុក​សម្រាប់​ផ្គត់ផ្គង់ ទីផ្សារ​ពុំ​ចង់​ទាន់​។ នេះ គឺជា​ការឆ្លុះបញ្ចាំង ពី​ការប្ដេជ្ញាចិត្ត ទាំង​គុណភាព សុវត្ថិភាព​ឯកជន​ភាព និង​តម្លៃ​សមរម្យ របស់​យើង​ចំពោះ​អតិថិជន ដែល​ពួកគាត់​ពិតជា មាន​សារៈសំខាន់ បំផុត សម្រាប់​ពួកយើង​។



​គុណសម្បត្តិ​ល្អៗ យ៉ាង​សម្បូរបែប របស់ Huawei Y7 Prime ពិតជា​អាចបំពេញ​បាន​តាម​តម្រូវការ​ប្រើប្រាស់​ទូទៅ ប្រចាំថ្ងៃ​របស់​យើង​បាន​យ៉ាង គាប់ប្រសើរ​បំផុត​៕ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y7 Prime តម្លៃ ២២៩ ដុល្លារ មាន​ថែម​កាដូ​ពិសេស​គឺ Bluetooth Speaker ចំនួន​១ និង អាវយឺត​មួយ និង​មាន​ថែម ស៊ីម​កាត​ស្មា​ត ចំនួន​១ (One Silver Smart SIM) និង Free កញ្ចប់​អ៊ី​ន​ធឺ​ណែ​ត​គម្រោង Smart Power+ Smart ចំនួន ១២​សប្តាហ៍​។ Huawei Y7 Prime មាន​លក់​នៅ​គ្រប់​ហាង​ទូរស័ព្ទ​ទាំងអស់ ២៥ ខេត្ត​ក្រុង សូម​អញ្ជើញ​រួសរាន់​ឡើង ស្តុក និង​កាដូ​មានកំណត់​!

​ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​កម្ពុជា
Huawei Y7 Prime (229$), Huawei nova 2i (329$), Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេប​ប្លេ​ត Huawei M3 (349$) និង ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ី​ញ (99$, 1GB RAM / 8GB ROM)​។​





​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh​    ​    ​ 
   ​    ​    ​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com