អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះ “GET YOUR SHAPE BACK”
27, Oct 2017 , 4:11 pm        
រូបភាព
​យុទ្ធនាការ "Get Your Shape Back" តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ត្រូវ​បានដាក់   ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដៃគូ​ដទៃទៀត​ដើម្បី​លើកកម្ពស់​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដោយមាន​ទំនួល​ខុសត្រូវ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន  និង​ឯកឧត្តម គឹម រឹទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​លោក​ទាំង​ពីរបាន​ថ្លែង​សុន្ទរកថា​បញ្ជាក់​ពី​សារសំខាន់​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​ការទទួលខុសត្រូវ​។​



​បន្ទាប់ពី​ការគោរព​ភ្លេងជាតិ និង​របាំ​ជូនពរ​ប្រពៃណី ការ​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ត្រូវបាន​ធ្វើឡើង​ដោយ​លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL ដើម្បី​ពន្យល់​ពី​សារសំខាន់​នៃ​សកម្មភាព​របស់​ក្រុមហ៊ុន​ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី "Get Your Shape Back" ។​

“​នេះ​គឺជា​ឆ្នាំ​ទី​ប្រាំមួយ​ហើយ​ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​បណ្តុះ​ឲ្យ​មាន​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង​។​”



“​យុទ្ធនាការ​របស់​យើង​បានចាប់ផ្តើម​កាលពី​ឆ្នាំ ២០១១ នៅពេល​យើង​ចាប់ផ្តើម​បើក​យុទ្ធនាការ "​បើ​ស្រវឹង​សូមកុំ​បើកបរ​" ។ នៅ​ឆ្នាំ​២០១៣ យើង​បាន​បញ្ចូល​ខ្លឹមសារ​កំប្លែង​បន្តិចបន្តួច​នៅក្នុង​យុទ្ធនាការ​របស់​យើង​ដែលមាន​ឈ្មោះថា "​តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​មាន​សុវត្ថិភាព​" ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចំណេះដឹង​បន្ថែម​អំពី​ការទទួល​ទាន​គ្រឿង​ស្រវឹង​។ ចាប់តាំងពី​ឆ្នាំ ២០១៤ មក យើង​បានចាប់ផ្តើម​យុទ្ធនាការ "GYSB" ដែល​ផ្តោតលើ​យុវវ័យ​ពីព្រោះ​ពួកគេ​មាន​វ័យក្មេង​ហើយ​ចង់​រៀន​។ ក្នុងនាម​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្រុមហ៊ុន CBL ចង់ឱ្យ​យុវជន​ប្រកាន់ខ្ជាប់​យក​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក 'GYSB' របស់​យើង​បាន​ឈានដល់ ១.២  លាន​នាក់​នៃ​អ្នកប្រើប្រាស់ ហើយ​មាន​អ្នកគាំទ្រ​ចំនួន ៥៥,០០០ នាក់​ខណៈដែល​កម្មវិធី​ស្មា​ត​ហ្វូ​ន GYSB របស់​យើង​មាន​ចំនួន​នៃ​ការទាញយក ១២,០០០ ដង​ពី App Store និង Play Store ។​”



​ឥឡូវ​នៅ​ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន CBL បាន​ណែនាំ​ពី​គម្រោង​ផ្តួចផ្តើម​ថ្មី​មួយ​ដោយ​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​មួយ​ដែល​ឈ្មោះថា "Get Your Shape Back" សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ទាញយក​វា​ឥឡូវនេះ​ពី Apple App Store សម្រាប់ iPhone និង iPad ឬ​ពី Google Play Store សម្រាប់​ទូរស័ព្ទ និង​ថែប​ឡេ​ត Android ។​
​កម្មវិធី GYSB ថ្មី​នេះ​មាន​មុខងារ​សំខាន់​បួន​យ៉ាង​រួមមាន​៖

(១) ការ​គណនា​បរិមាណ​ទទួលទាន​៖ អ្នកប្រើប្រាស់​អាច​ដឹងថា រាងកាយ​របស់​ពួកគេ​ត្រូវការ​សម្រាក​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ពិសា​គ្រឿង​ស្រវឹង ដោយ​គ្រាន់តែ​វាយ​បញ្ចូល​ចំនួន​ប៉ុន្មាន​ដែល​ខ្លួន​បាន​ពិសា​។​
(២) គន្លឹះ​ណែនាំ​ពី​ការ​ទទួលទាន​ដោយ​ទំនួល​ខុសត្រូវ​៖ មុខងារ​ពិសេស​នេះ​ផ្តល់នូវ​គន្លឹះ​ណែនាំ​អ្នកប្រើប្រាស់​អំពី​របៀប​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​។​
(៣) ហៅ​តាក់ស៊ី​៖ មុខងារ​ពិសេស​នេះ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​នេះ​ងាយស្រួល​ហៅ​តាក់ស៊ី​ក្នុង​រាជធានី​ភ្នំពេញ​។​
(៤) ល្បែង​ចងចាំ​៖ អ្នកប្រើប្រាស់​អាច​លេង​ហ្គេម​ដើម្បី​រៀន​ពី​ខ្លឹមសារ​នៃ​ការ​ទទួលទាន​ដោយ​ការទទួលខុសត្រូវ  ថតរូប​សែ​ល​ហ្វី និង​មានឱកាស​ឈ្នះ​រង្វាន់ iPhone X ថ្មី​សន្លាង​មួយគ្រឿង​។​



​គោលដៅ​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ដោយ​ក្តី​រីករាយ​ដើម្បី​ស្វែង​យល់ដឹង​ពី​ផលវិបាក​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​។ តាមរយៈ​យុទ្ធនាការ​នេះ ក្រុមហ៊ុន CBL សង្ឃឹមថានឹង​អាចជួយ​ជំរុញ​យុវជន​កម្ពុជា​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​តាមរយៈ​សារ​៖ រក្សា​រូបរាង​របស់​អ្នក ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ !

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com