អត្ថបទពាណិជ្ជកម្ម
ម៉ូតូ ហុងដា​ឌ្រី​ម ១២៥ ស៊េរី​ថ្មី​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ និង​ភាពទាន់សម័យ របស់​មនុស្ស​សម័យថ្មី​
28, Oct 2017 , 10:58 am        
រូបភាព
​ម៉ូតូ ហុងដា​ឌ្រី​ម ១២៥ ស៊េរី​ថ្មី​ត្រូវ​បានដាក់​សម្ពោធ​លក់​ជា​ផ្លូវការ នៅ​អគារ Koh Pich City Hall កាលពី​ល្ងាច ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅនេះ​ដោយមាន​ការចូលរួម​ពី​សំណាក់ អគ្គនាយក​ក្រុមហ៊ុន N.C.X. Company Limited និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ភ្នាក់ងារចែកចាយ​ម៉ូតូ​ម៉ាក​ហុងដា និង​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន​។​
 
​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ១២៥ ស៊េរី​ថ្មី ត្រូវបាន​រចនា​ឡើង​តាម​បែបផែន​ជីវិត និង​ប្រណិត​ភាព​ដ៏​ល្អ​ឯក​ជាមួយនឹង​៖
១, Masterpiece Honda Dream Emblem ដោយ Black Crystal មាន​ក្បូរក្បាច់​ល្អ​គ្មាន​គូ​ប្រៀប មាន​ភាព​ល្អឆើត ស័ក្តិសម​និង​អ្នក​ដែល​ប្រកបដោយ​ភាពជោគជ័យ​
២, New Honda Golden Emblem ជា​ស្លាក​ថ្មី រចនា​ម៉ូដ​រំលេច​ដោយ​ពណ៌​មាស ផ្ដល់​ភាពស្រស់ស្អាត​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ 


 
៣, New Golden 3D Sticker Style ជា​តែម​ផុស​ថ្មី​! ស្រស់​ល្អឆើត រចនា​ឡើងជា​មួយ​ពណ៌​មាស​ប្រភេទ​ក្រាហ្វិក 3D ផ្តល់នូវ​ភាពស្រស់ស្អាត ឆើតឆាយ​យ៉ាង​ល្អឥតខ្ចោះ​បង្ហាញ​ពី​គុណ​តម្លៃ និង​ភាពរឹងមាំ​ពិត​
៤, New Gorgeous Golden Speedometer កុង​ទ័​រ​ថ្មី​! បង្ហាញ​នូវ​មុខងារ​នីមួយៗ​បាន​យ៉ាងច្បាស់​
៥, New Deluxe Tail Light ចង្កៀង​ភ្លើង​ក្រោយ​ឆើតឆាយ ជាមួយនិង​ការ​រចនា​ម៉ូដ​យ៉ាង​ស្រស់ស្អាត​
៦, New Muffler Design បន្ទះ​ការពារ​បំពង់​ស៊ី​ម៉ាំង រចនា​ម៉ូដ​ជាមួយនិង​ក្រាហ្វិក​ឌ្រី​ម​ថ្មី​ដ៏​ស្រស់ស្អាត​
៧, Crystal Head Light and Real Light with Diamond Shape ចង្កៀង​ភ្លើង​មុខ​ដែលមាន​រាង​ដូច​ពេជ្រ​មាន​ភាព​លេចធ្លោ ព្រមទាំង Inner Line ភ្លឺ​ថ្លា​ដូច​គ្រី​ស្តា​ល់ បង្ហាញ​នូវ​ភាព​ភ្លឺ​ច្បាស់​។​
​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ១២៥ ស៊េរី​ថ្មី នេះ​មាន​បី​ពណ៌​ដូចជា​៖ ពណ៌​ខ្មៅ ពណ៌​ក្រហម និង​ពណ៌​ទឹកប្រាក់​ថ្មី​ដែលជា​ពណ៌​ពិសេស​នៅក្នុង​ឆ្នាំនេះ​។ ដោយ​ចំនួន​មានកំណត់​លោកអ្នក​អា​ចរក​ទិញ​បាន​នៅតាម​បណ្តា​ភ្នាក់ងារចែកចាយ​របស់​ក្រុមហ៊ុន ហុងដា ទូទាំងប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២៨ តុលា ឆ្នាំ ២០១៧​តទៅ​។ 


 
​គួរ​បញ្ជក់​ដែលថា The Golden Masterpiece គឺ​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ គុណ​តម្លៃ ភាពទាន់សម័យ កិត្យានុភាព និង​ថាមពល​។ ដូច្នេះ​យើង​បានធ្វើ​ឲ្យ​ទស្សនៈ​នៃ​ពាក្យ Golden Masterpiece ក្លាយជា​និមិត្តសញ្ញា​ពណ៌​មាស​តែមួយគត់ គ្មាន​គូ​ប្រៀប​តាមរយៈ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ១២៥ ស៊េរី​ថ្មី ដែល​ទទួលបាន​ការនិយម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា​។​











 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 

Tag:
 Draff
© រក្សាសិទ្ធិដោយ thmeythmey.com