ពីនេះ ពីនោះ
កំណាព្យ៖ ត្រីឆ្អើរ​ស្រួយស្រឹប ក្ដឹប​អំពិល
28, Oct 2017 , 12:55 pm        
រូបភាព
ដោយ: ថ្មីៗ
​​កំណាព្យ​បទ​ពាក្យ ៧
 
+ ត្រីឆ្អើរ​ស្រួយស្រឹប ក្ដឹប​អំពិល​
​វាត​វង់​ហ៊ោ​គឹល ព្រិល​នេត្រា​
​ស្រស់ៗ​បន្លែ សាច់​មច្ឆា​
​សុទ្ធសឹង​អាហារ ការពារ​កាយ​។​


 
+ ចិញ្ច្រាំ​ប្រហុក បុក​ក្រសាំង​
​អណ្ដែងទន់​អាំង ទឹកត្រី​ស្វាយ​
​ម្ជូរ​គ្រឿង​សណ្ដាន់ ត្រី សណ្ដាយ​
​ប្រហិត​ស្លាត​ក្រាយ បាយ​សែន​ឆ្ងាញ់​។​
 
+ ច្រកែង​អាំង​សាប ក្រាប​បាត​ចាន​
​ជួបជុំ​សន្ដាន បាន​ត្រី​ក្រាញ់​
​ត្រពាំង​អូរ​បឹង បង់សំណាញ់​
​ជំរើស​ចំរាញ់ រកត្រី​ល្អ ។​
 
+ ប្រហើរ​ននោង ជ្រក់ក្រៅឆ្នាំង​
​កកូរ​ត្រី​ឆ្លាំង លីង​អង្ករ​
​ឆា​ក្ដៅ​អន្ទង់ ត្រី​រ៉ស់ ខ​
​អ្នកមាន​អ្នកក្រ ត្រូវ​គ្រប់គ្នា​។​
 
+ ត្រីងៀត​ប្រៃ​ផ្អែម ថែម​គ្រឿងគ្រៅ​
​ម្ជូរ​ស្រែ​ម្រះ ព្រៅ​ត្រី ក្អែក​ភ្លា​
​ស្ងោរជ្រក់​ត្រី​ឆ្កោក រ៉ូ​ទី​ទា​
​បង្កង​បង្គា ឱជា​រស​។​
 
+ ត្រី​គ្រំ​ចំហុយ ទឹកត្រី​ផ្អែម​
​សណ្ដែកដី​ក្លែម ក្រពះ​ពោះ​
​ញុំ​ា​ក្រោម​ដើមឈើ ឬ​មាត់ជ្រោះ​
​ឆ្លៀត​ស្ដាប់​ទឹក​ឈ្លោះ នឹង​ដុំថ្ម​។​
 
+ សម្បូរ​សប្បាយ សម្បើម​ណាស់​
​ម្ហូប​ខ្មែ​ស្អេកស្កះ ច្រើន​ដំណ​
​ដូនតា​បុព្វេ កេរ​បន្ត​
​ភ្ញៀវទេសចរ ជាប់​ចាប់ចិត្ត​។​
 
(​អត្ថបទ​របស់​អ្នកនិពន្ធ ចាប ពូក​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com