អត្ថបទពាណិជ្ជកម្ម
​ក្លិប​បាល់ទាត់ Manchester City ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស
28, Oct 2017 , 4:28 pm        
រូបភាព
ដោយ:

​ក្លិប​បាល់ទាត់ Manchester City ក្នុង​លី​គកំពូល​​អង់គ្លេស Premier League បានប្រកាស​ការចាប់​ដៃ​គូ​ច្រើន​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ដៃគូ​ស្រា​បៀរ​ទី​១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការ​សម្ភោ​ធ​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ធ្វើឡើង​នា​រសៀល​ថ្ងៃនេះ នៅ​ទីក្រុង​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្លិបកីឡា​បាល់ទាត់ Manchester City​។
 
​នេះ​ជាការ​ចាប់​ដៃគូ​ក្នុង​វិស័យ​កីឡា​ដ៏​ធំ​ដំបូង​បំផុត​របស់​ប្រទេស​កម្ពុជា​ដែល​នឹង​ជួយ​ពង្រឹង​វត្តមាន​របស់ Manchester City នៅ​ទ្វីបអាស៊ី​។ 
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ផលិត​ភ​សេ​ជ្ជៈ​នាំមុខគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​តែងតែ​បង្កើត​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងសង្គម បរិស្ថាន និង​តែងតែ​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ក្នុង​តំបន់​តាមរយៈ​កម្មវិធី​ជាច្រើន​។ 

  
 
​លោក ដេ​មៀន វី​ល​ឡូ​ប៊ី (Damian Willoughby) អគ្គនាយករង​ជាន់ខ្ពស់ ក្នុង​ផ្នែក​ដៃគូ នៃ​ក្រុម​ក្លឹប​បាល់ទាត់ ស៊ី​ធី (City Football Group) បាន​លើកឡើងថា៖«យើង​រីករាយ​យ៉ាងខ្លាំង ដែល​ប្រកាស​ការចាប់​ដៃគូ​មួយ​នេះ​ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្លឹប​បាល់ទាត់ Manchester City មានការ​ប្តេជ្ញាចិត្ត​ដូចគ្នា ក្នុងការ​ចូលរួមចំណែក​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​រីកចម្រើន​ក្នុងសង្គម និង​ការរស់នៅ​របស់​សហគម​ន៍​ដែល​យើង​ធ្វើ​អាជីវកម្ម​របស់​យើង»​។​
 
«នេះ​ជាការ​ចាប់ដៃ​ដំបូង​របស់​របស់​ក្លឹប​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​រីករាយ​នឹង​ស្វែងយល់​ពី​ទីផ្សារ​នេះ​ទាំងអស់គ្នា ធ្វើយ៉ាងណា​ប្រើប្រាស់​បទពិសោធន៍​រប​ស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​រៀបចំ​យុទ្ធនា​ការណ៍​ផ្សេងៗ ដើម្បី​ផ្សាភ្ជាប់​ជាមួយ​អ្នកគាំទ្រ​ក្លឹប​បាល់ទាត់ Manchester City នៅក្នុង​ប្រទេស​កម្ពុជា»​។​

  
 
​លោក លាង ពៅ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រ​ជី​ស បាន​បន្ថែមថា “​តាមរយៈ​ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មានបំណង​នាំយក​បទពិសោធន៍​កីឡាបាល់ទាត់​កម្រិត​អន្តរជាតិ មកកាន់​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា និង​រៀបចំ​កម្មវិធី​កម្សាន្ត និង​សង្គម​ជាច្រើន​សម្រាប់​អ្នកគាំទ្រ​យើង​។​

  
 
​លោក​បាន​បន្តថា៖«​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​ចាប់តាំងពី​ក្រុមហ៊ុន​បង្កើត​មក​។ យើង​តែងតែ​ឧបត្ថម្ភ​ក្លឹប​ក្នុងស្រុក ក៏ដូចជា​ក្រុម​ជម្រើសជាតិ ហើយ​ថ្ងៃនេះ​យើង​បោះ​មួយ​ជំហាន​ទៀត ដោយ​ការនាំយក​បទពិសោធន៍ របស់ Manchester City មកកាន់​ប្រទេស​កម្ពុជា»​៕

(អត្ថបទពាណិជ្ជកម្ម)
 

  

 

 

© រក្សាសិទ្ធិដោយ thmeythmey.com