អត្ថបទពាណិជ្ជកម្ម
GANZBERG បានរៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៍​អស្ចារ្យ​នៅ​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ឋានសួគ៌​បូកគោ​
29, Oct 2017 , 10:17 am        
រូបភាព
 
​ភ្នំពេញ​៖ GANZBERG Adventure Music Festival ជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុ​រសធម៌ដ៏​ធំ​អស្ចារ្យ​ដើម្បី​បរិច្ចាក​ថវិកា​ទាំងអស់​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ធា ដែល​ប្រព្រឹត្តទៅ​នៅ​រមណីយ​ដ្ធា​ន​ឋានសួគ៌​បូកគោ ខេត្តកំពត កាល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​នេះ​។

ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយក៍​មានការ​សម្តែង​ចម្រុះ និង​សម្បូរបែប​របស់​កំពូល​សិល្បករ សិល្បការ​នី​ខ្មែរ បី​ផលិតកម្ម​រួមគ្នា និង​អន្តរជាតិ សរុប​ជាង​៣០​នាក់​។ ក្នុងនោះ​រួមមាន​សិល្បករ​មកពី​ផលិតកម្ម​រស្មី​ហង្ស​មាស មានដូចជា ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា លោក G-Devith កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​លោក Step ផលិតកម្ម​សាន់​ដេ លោក ខាន់ ជេ​មន៍ សិល្បករ Original Song ក្រុម Small World Small Band ក្រុម Mustache  និង​លោក P-Sand​។  ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​ក្រសួងការពារជាតិ នឹង​ដឹក​ដៃ​គ្នា​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៍​អស្ចារ្យ និង​ដំបូង​គេ​បង្អស់​នេះ​ពីលើ​កំពូល​កំពូលភ្នំ​រមណីយ​ដ្ធា​ន​ឋានសួគ៌​បូកគោ ។​

  
 
​តំណាង​ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ​លោក Brune  បាន​ឲ្យ​ដឹងថា ជាមួយ​ព្រឹត្តិការ​តន្ត្រី​សប្បុ​រសធម៌​ដ៏​បំផុត ក៍មាន​ព្រឹ​ត្ដិ​ការណ៍​ធំៗ ជាច្រើន​ដូចជា ការបោះ​ជំរំ​ខ្នាត​ធំ ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​លើក​ទី​៤ ក៍​ដូចជា​ការប្រគំ​តន្ត្រី EDM ដ៏​អស្ចារ្យ DJ អន្តរជាតិ និង​មានការ​សម្ដែង​ពី​កំពូល​តារាចម្រៀង​ល្បីៗ បី​ផលិតកម្ម​រួមគ្នា ពីលើ​កំពូលភ្នំ​ប្រវត្តិសាស្ដ្រ​ឋានសួគ៌​បូកគោ​។ ហើយ​រាល់​ថវិកា​ទាំងអស់​ដែល​បានមកពី​ការចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់ នឹង​បរិច្ចាក​ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ធា ហើយ​នេះ​ជា​សកម្មភាព​សម្បុ​រសធម៌​មួយ​ថ្មី​ទៀត បន្ថែម​លើ​សកម្មភាព​ស​ម្ប​រសធម៌​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​នស៍​បឺ​គ បានធ្វើ​កន្លងមក​។​
 
 
 
​លោក​ថ្លែង​ទៀតថា​៖ «​ក្រៅពី​ការប្រគំ​តន្ត្រី​ស​ប្បុរសធម៌​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន​នឹង​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​បែបនេះ​ទៀត​នៅក្នុង​ឱកាស​ពិសេស​ដូចជា ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​អកអំបុក​បណ្ដែត​ប្រ​ទី​ត ពិធីបុណ្យ​ចូលឆ្នាំ​សាកល ចូលឆ្នាំ​ខ្មែរ និង​ព្រឹ​ត្ដិ​ការណ៍​បុណ្យជាតិ​ធំៗ​ច្រើន​ទៀត ដើម្បី​ចែករំលែក​ភាពសប្បាយ​រីករាយ និង​ចែករំលែក​រសជាតិ​ថ្មី ឆ្ងាញ់​លើសពី​ធម្មតា​របស់​ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ ជាមួយ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ទូរ​ទាំង​ប្រទេស ក្នុង​ព្រឹ​ត្ដិ​ការ​ដ៍​អស្ចារ្យ​នេះ​»​។​
 
​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ នេះ​ក៏មាន​ការចាប់​រង្វាន់​ម៉ូតូ Yamaha FZ មួយគ្រឿង និង​ទូរទស្សន៍ ៣២​អ៊ី​ញ ព្រមទាំង​រង្វាន់​លើកទឹកចិត្ដដ​ល់​អ្នកចូលរួម​ទ​ន្ស​នា​ដោយផ្ទាល់ និង​មានការ​ជួបជុំ​ដ៍​ធំ​អស្ចារ្យ​ជាមួយ​អតិថិជន​ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ ដែល​ត្រូវ​រង្វាន់​ឡាន ម៉ូតូ​មកពី​ទូរ​ទាំង​ប្រទេស​ផងដែរ​៕
 
​ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ ឈ្ងុយ​រសជាតិ​អាឡឺម៉ង ឆ្ងាញ់​លើសពី​ស្រា​បៀរ​ធម្មតា​! ពិសារ​ដោយ​ការទទួលខុសត្រូវ​!

(អត្ថបទពាណិជ្ជកម្ម)
 

 











© រក្សាសិទ្ធិដោយ thmeythmey.com