អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​ចិន​ប្រចាំឆ្នាំ​២០១៧
30, Oct 2017 , 1:50 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ វិទ្យាស្ថាន​អន្ដរជាតិ កម្ពុជា​-​អាស៊ាន ផ្នែក​ភាសា​ចិន នឹង​ប្រារព្ធ​កម្មវិធី “​ការប្រកួតប្រជែង​និយាយ​ភាសា​ចិន​ប្រចាំឆ្នាំ​២០១៧” វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាងមុខនេះ នៅ​សាល “H” នៃ​សកល​វិទ្យាល័យ ពុទ្ធិ​សាស្ដ្រា​។

​បន្ទាប់ពី​បេក្ខជន​មកពី​បណ្ដា​សាលារៀន​រដ្ឋ និង​ឯកជន​នៅ​ទូទាំង​រាជធានី ខេត្ត បាន​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នៅ​វគ្គ​ជម្រុះ​ក្នុង កម្មវិធី​ការប្រកួតប្រជែង​និយាយ​ភាសា​ចិន​ប្រចាំឆ្នាំ​២០១៧ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អន្ដរជាតិ កម្ពុជា​-​អាស៊ាន​។ 



​បេក្ខជន​ឆ្នើម ១០​រូប ដែលមាន​សមត្ថភាព​ឈានទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​បង្ហាញ​សមត្ថភាព​ចុងក្រោយ​នៅ​ចំពោះមុខ​គណៈកម្មការ និង​សាធារណជន នៅថ្ងៃនោះ​ផងដែរ​។
​ក្រៅពី​ការបញ្ចេញ​សមត្ថភាព ចំណេះដឹង និង​វោហារ​ស័ព្ទ​ផ្ទាល់ខ្លួន ដើម្បី​បង្ហាញ​ទៅកាន់​ទស្សនិកជន​របស់​បេក្ខជន​ទាំង​១០​រូប ក្នុងនោះ​ក៏មាន​ការបង្ហាញ​នូវ​ទស្សនីយភាព​របាំ​ប្រពៃណី​បុរាណ​ចិន ការ​ច្រៀង​ចំរៀង​ជា​ក្រុម ដែល​ចូលរួម​សម្ដែង​ដោយ​សិស្ស​និស្សិត ផ្នែក​ភាសា​ចិន​នៃ​វិទ្យាស្ថាន​អន្ដរជាតិ កម្ពុជា​-​អាស៊ាន​។​

​សូមបញ្ជាក់ថា ការប្រកួតប្រជែង​និយាយ​ភាសា​ចិន​ប្រចាំឆ្នាំ​២០១៧  គឺ​រៀបចំឡើង​ក្នុង​គោលបំណង​បំផុសទឹកចិត្ត​យុវជន​កម្ពុជា ដែល​សិក្សា​ភាសា​ចិន បញ្ចេញ​នូវ​ភាពក្លាហាន និង​ដើម្បី​ពង្រឹង​បន្ថែម​សមត្ថភាព​ការនិយាយ​ភាសា​ចិន​។ លើសពីនេះទៅទៀត​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ចិន តាមរយៈ​ការអប់រំ​។​



​សូម​អ​ញ្ចើ​ញ​មក​ទទួល​សំបុត្រ​ចូលរួម​ទស្សនា នៅ​វិទ្យាស្ថាន​អន្ដរជាតិ កម្ពុជា​-​អាស៊ាន​អោយបាន​មុន​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។
 
(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com