អន្តរជាតិ
​គោលនយោបាយ​ដែល​គិត​ប្រយោជន៍​ប្រជាជន​ជាធំ​ធ្វើ​ឲ្យ​បក្ស​ក​ម្មុយ​នី​ស្ត​ខ្លាំង​
30, Oct 2017 , 3:30 pm        
រូបភាព
ដោយ:
​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ បានបញ្ចប់​ទៅដោយ​ផ្តល់​សារ​មួយ​ច្បាស់លាស់​សម្រាប់​ពិភពលោក​ទាំងមូល​ពាក់​ព័ន្ធ​ផ្លូវ​ដើរ​ដែល​ចិន​នឹងត្រូវ​ទៅ​។ ការត្រួត​ពិន​ត្យ​ពី​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ប្រាំ​ឆ្នាំកន្លងមក ក៏​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​កាន់តែ​ឆ្ងល់​ពី​ហេតុផល​នៅ​ពីក្រោយ​ភាពជោគជ័យ​នេះដែរ​។​



«​តើ​បក្ស​កុម្មុយនីស្ត​ចិន​ពិតជា​ធ្វើ​ការងារ​ដើម្បី​ប្រជាជន​មែន​ទេ​?» នេះ​ជា​សំណួរ​អ្នកស្រាវជ្រាវ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​ផ្តោតលើ​បញ្ហា​អាស៊ី​បូព៌ា បាន​ចោទសួរ​កាលពី​ពីរ​ឆ្នាំមុន​នៅពេលដែល​គេ​ស្រាវជ្រាវ​ពី​មូលហេតុ​នៃ​ការកែទម្រង់​បក្ស​កុម្មុយនីស្ត​។ ចម្លើយ​របស់​ដ៏​ខ្លី​របស់គាត់​គឺ «​ពេលវេលា​នឹង​ប្រាប់​ចម្លើយ​នេះ​»​។

​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ  រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​គោលនយោបាយ​កែទម្រង់​ច្រើនជាង ១៥០០ ដោយ​ផ្តោតលើ​វិស័យ​សំខាន់ៗ​ជាច្រើន​ផង​។ ឧទាហរណ៍​ការកែទម្រង់​វិស័យ​ហិរញ្ញវត្ថុ និង​ពន្ធដា ការច្នៃប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ និង​ការជំរុញ​ការបង្កើន​ចំណូល​ពលរដ្ឋ​។ វា​បានផ្តល់​ផល​វិជ្ជមាន​ច្រើន  សម្រាប់​ការលូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ចិន និង​ការលូតលាស់​នៃ​ជីវភាព​ពលរដ្ឋ​ម្នាក់ៗ​ផង​។​

​ក្រៅពីនេះ ចិន​ផ្តោត​សំខាន់​លើ​ការកែទម្រង់​ប្រព័ន្ធ​ចុះបញ្ជី​លំនៅ​ដា្ឋ​ន ហើយ​វា​បាន​សម្រួល​ដល់​ចលនា​ចំណាកស្រុក​ទៅមក និង​លើកកម្ពស់​ការផ្តល់​ការងារ​ដល់​ពួកគេ​ផង​។ កែទម្រង់​ការអប់រំ​ឯណោះ​វិញ​បាន​ផ្តល់ឱកាស​ពិសេស​ដល់​សិស្ស និង​លើកស្ទួយ​គុណភាព​សិក្សា​មិនអាច​ប្រកែក​បានឡើយ​។​

​លើក​ពីនេះ​ទៀត ការកែទម្រង់​វិស័យ​សុខាភិបាល និង​ប្រព័ន្ធ​ថែ​ទាំង​សុខភាព​បាន​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​លើ​ការថែទាំង​សុខភាព ឬ​ព្យាបាល​ជំងឺ​។ កម្រិត​នៃ​ការចំណាយ​ធ្លាក់​មកដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​សកម្មភាព​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​គោលដៅ​ចម្បង​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​កែទម្រង់ ដើម្បី​នាំមក​នូវ​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ​។

​ទាក់ទិន​បញ្ហា​នេះ កាសែត​រុស្សី Nezavisimaya Gazeta បាន​លើកឡើងថា គណបក្ស​កុម្មុយនីស្ត​ចិន​បានរួម​ចំណែក​សំខាន់​ក្នុងការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ហើយ​វា​ត្រូវបានគេទទួលស្គាល់​ពាស​ពេញ​ពិភបលោក​ផង​។​

​បើតាម​សុន្ទរកថា​រប​ស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង ក្នុង​មហាសន្និបាត​បក្ស​លើក​ទី​១៩​កន្លងមក មានតែ​ប្រទេស​ដែល​គិតគូរ​ប្រជាជន​ជាធំ​ទេ​ដែល​មើលឃើញ​ពី​ប្រជាជន​សំខាន់ និង​ជា​ចំណុច​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​។  បេសកកម្ម​របស់​បក្ស​កុម្មុយនីស្ត​គឺ​ធានា​ឲ្យ​បាន​នូវ​សុភមង្គល​សម្រាប់​ប្រជាជន​ចិន និង​ផ្លាស់ប្តូរ​ប្រទេស​ចិន​ទាំងមូល​។

​អ្វីដែល​គួរ​ឲ្យ​ចាប់​អា​ម្មណ៍ ក្នុង​សុន្ទរកថា​របសលោក ពាក្យ​ប្រជាជន​ត្រូវបាន​លោក ស៊ី ជិន​ភីង និយាយ​ម្តង​ហើយ​ម្តងទៀត​ច្រើនជាង ២០០​ដង ហើយ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​។
 
​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ធុរៈកិច្ច​ចិន​-​ប្រេ​ស៊ី​ល Ronnie Lins បាន​លើកឡើងថា គន្លឹះ​សំខាន់​ក្នុងនៃ​ភាពជោគជ័យ​របស់​បក្ស​កុម្មុយនីស្ត​គឺ អាច​យល់ច្បាស់​ពី​ទំនាក់ទំនង​រវាង​បក្ស​និង​ប្រជាជន​។ 

«​ការបន្ត​កំណត់​យក​ប្រយោជន៍​ពលរដ្ឋ​ជា​អាទិភាព និង​ដឹង​ច្បាស់​ពី​តម្រូវ​ការដែល​បក្ស​ត្រូវការ​ដើម្បី​កំណត់​គោលនយោបាយ​ត្រឹមត្រូវ​នោះ​ជា​គន្លឹះ​សំខាន់​ជាងគេ​ដែល​នាំមក​នូវ​ភាពជោគជ័យ​»​។​

​ប្រទេសមួយ​អាច​កំណត់​បាន​ចំណុច​ស្នូល​នៃ​ការអភិវឌ្ឍ គឺ​ផ្តើមឡើង​ពី​ផលប្រយោជន៍​របស់​ប្រជាជន​។ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​ចិន​ម្នាក់ៗ​កើន​លើស ៨​ពាន់​ដុល្លារ​ពោលគឺ​ស្ថិតនៅក្នុង​កម្រិត​ប្រទេស​ចំណូល​មធ្យម​។ ប្រជាជន​ចិន​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​រីករាយ​នឹង​អ្វីដែល​គេ​មាន ជាពិសេស​មាន​ហូប​គ្រប់គ្រាន់​។ ប៉ុន្តែ​អតុល្យភាព និង​កង្វះ​ការអភិវឌ្ឍ​នៅ​បន្ត​កើតមានឡើង​ដែល​វា​ជា​ចំ​ណុល​ស្នូល​ដែល​រារាំង​ប្រជាជន​មិន​ឲ្យ​មាន​ជីវភាព​ល្អប្រសើរ​សមរ​ម្យ​។ យោងតាម​សុន្ទរកថារ​បស់ លោក ស៊ី ជិន​ភីង បញ្ហា​ខាងលើ​ជា​រឿង​ធំ​បំផុត​ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​ដោះស្រាយ​។​

​ក្នុង​យុគសម័យ​ថ្មី​នៃ​ប្រព័ន្ធ​សង្គមនិយម​មាន​ចរិតលក្ខណៈ​បែប​ចិន រដ្ឋាភិបាល​ចិន​មាន​ភារកិច្ច​ក្នុងការ​អភិវឌ្ឍ និង​កសាង​ប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ និង​សន្តិសុខ​សង្គម រួមជាមួយ​កសាង​ធានា​ភាពល្អប្រសើរ​នៃ​បរិស្ថាន​ដើម្បី​បំពេញ​តាម​តម្រូវការ​ប្រជាជន​ក្នុងប្រទេស​។

​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​លោក Peter Drysdale បាន​អះអាងថា ការបន្ត​លូតលាស់​និង​អភិវឌ្ឍ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​វា​ទាក់ទង​នឹង​ការគ្រប់គ្រង​បក្ស និង​អាចដឹកនាំ​ប្រទេស​ទៅរក​ការផ្លាស់ប្តូរ​ដោយ​ជោគជ័យ​។ វា​ក៏​ព្រោះថា ការផ្លាស់ប្តូរ​ដែល​ជួយ​ឲ្យ​ចិន​រក្សាបាន​ស្ថិរភាព និង​វិបុលភាព​ដែរ​។​

​ការទទួលខុសត្រូវ និង​បេសកកម្ម​របស់​បក្ស​កុម្មុយនីស្ត​ចិន​នៅក្នុង​សគរាជ​ថ្មី​នេះ​គឺ​ធ្វើយ៉ាងណា​ជួ្យ​ក្មេង​គ្រប់គ្នា​អាចមាន​ការសិក្សា​ល្អ មនុស្ស​គ្រប់គ្នា​មានការ​ងារ​ធ្វើ និង​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​អាច​ឈ្នះ​សង្គ្រាម​ប្រឆាំង​ភាពក្រីក្រ​ផង​។​

​អតីត​ឯកអគ្គរដ្ឋទូត​ប្រទេស​ស្វី​ស Uli Sigg ប្រចាំ​ប្រទេស​ចិន បាន​លើកឡើងថា អ្វីដែល​លោក ស៊ី ជិន​ភីង បាន​រៀបរាប់​ក្នុង​សុន្ទរកថា​របស់ខ្លួន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត និង​ទំនុកចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ហើយ​បានកំណត់​ពេលវេលា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទៀត​។ ទំនុកចិត្ត​ដ៏​សម្បើម​នេះ​ជំរុញ និង​លើកទឹកចិត្ត​បណ្តា​ប្រទេស​ផ្សេងទៀត​ឲ្យ​ធ្វើតាម​ផងដែរ ហើយ​ជោគជ័យ​ចិន​មិន​ត្រឹមតែ​ប្រឹង​ដើម្បី​ជី​វិ​ប្រសើរឡើង​របស់​ប្រជាជន​ខ្លួន​ប៉ុណ្ណោះ​ទេ​តែ​ចិន​ក៏​ព្យាយាម​ធ្វើ​ឲ្យ​ពិភពលោក​ប្រសើរឡើង​ដែរ​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com