ជាតិ
រថយន្ត
ប្រភេទ​រថយន្ត​ណាខ្លះ ដែល​អាច​គេច​ផុតពី​ការបង់ពន្ធ
30, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​ដែល​ចរាចរណ៍​នៅ​កម្ពុជា គឺ​សុទ្ធតែ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ទាំងអស់ ប៉ុន្តែ​មានតែ​មធ្យោបាយ​ធ្វើដំណើរ​និង​យានជំនិះ​៣​ប្រភេទ​ប៉ុណ្ណោះ ដែល​ត្រូវបាន​លើកលែង​ពន្ធ​។ ទីមួយ គឺ​រថយន្ត​គិលានសង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ ដែលជា​កម្មសិទ្ធិ​របស់​រដ្ឋ​។ ទី​ពីរ គឺ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំងឡាយ ដែលជា​កម្មសិទ្ធិ​របស់​កងយោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែល​បម្រើ​ឲ្យ​ការងារ​សម្រាប់​កិច្ចការពារ​ប្រទេស សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។ និង​ទី​បី គឺជា​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​របស់​បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​។​






Tag:
 រថយន្ត​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com