អន្តរជាតិ
ប្រទេស​ណាខ្លះ ដែល​ប្រើប្រាស់ ប្រាក់​អឺរ៉ូ ជា​រូបិយវត្ថុ​ផ្លូវការ ?
03, Nov 2017 , 8:59 am        
រូបភាព
ដោយ:
​អឺរ៉ូ គឺជា​រូបិយវត្ថុ​មួយ​របស់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប ។ ការប្រើប្រាស់​រូបិយវត្ថុ​អឺរ៉ូ ក៏​ជា​សក្ខីកម្ម​មួយ ដែល​បង្ហាញ​ពី​ជោគជ័យ​នៃ​សមាហរកម្ម​របស់​សហ​ភាព​អឺរ៉ុប ដែល​អាច​ឈានដល់​គោលដៅ​មួយ​នៃ​ការប្រើប្រាស់​រូបិយវត្ថុ​រួម​នៅក្នុង​តំបន់ ដែល​ពិតជា​បានផ្តល់​សារៈសំខាន់​ជាច្រើន​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។ 



​តាមពិតទៅ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​មាន​ចំនួន​២៨​ប្រទេស ក៏ប៉ុន្តែ មានតែ​សមាជិក​១៩​ប្រទេស​ប៉ុណ្ណោះ ដែល​បាន​ព្រមព្រៀង​ប្រើប្រាស់​រូបិយវត្ថុ អឺរ៉ូ ជា​រូបិយវត្ថុ​ផ្លូវការ​របស់​ប្រទេស ហើយ​ប្រទេស​សមាជិក​ទាំង​១៩​នេះ​ផងដែរ ក៏ត្រូវ​បាន​ហៅថា តំបន់​អឺរ៉ូ ។

​ការប្រើប្រាស់​រូបិយវត្ថុ​ជា​សមូហភាព​របស់​ប្រទេស​ទាំង​១៩​នៃ​សមាជិក​សហភាព​អឺរ៉ុប មាន​ផលប្រយោជន៍​ជាច្រើន ដូចជា ការលុបបំបាត់​នៃ​ការឡើង​ចុះ​អត្រា​ប្តូរប្រាក់​, ផ្តល់​ភាពងាយស្រួល​សម្រាប់​ក្រុមហ៊ុន​មក​វិនិយោគ​លើ​ពាណិជ្ជកម្ម​ឆ្លងដែន​, សេដ្ឋកិច្ច កាន់​តែមាន​លំនឹង ហើយ​ប្រជាជន ក៏​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការទិញ​លក់ និង​ធ្វើដំណើរ​កម្សាន្ត​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ។ សម្រាប់​ក្របខណ្ឌ​អន្តរជាតិ​វិញ​នោះ វា កាន់តែ​ធ្វើ​ឲ្យ សហភាព​អឺរ៉ុប កាន់​តែមាន​ឥទ្ធិពល ។

​ខាងក្រោម​នេះ គឺជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​១៩​ប្រទេស ដែល​ប្រើប្រាស់ ប្រាក់ អឺរ៉ូ ជា​រូបិយវត្ថុ​ផ្លូវការ ៖ 
១. អូទ្រីស ២. ប៊ែ​ល​ហ្ស៊ិ​ក ៣. ស៊ី​ប ៤. អេ​ស្តូ​នី ៥. ហ្វាំ​ង​ឡង់ ៦. បារាំង ៧. អាល្លឺម៉ង់ ៨. ក្រិ​ក ៩. អៀរ​ឡង់ ១០. អ៊ីតាលី ១១. ឡេ​តូ​នី ១២. លី​ទុយ​អា​នី ១៣. លុច​សំបូ ១៤. ម៉ា​ល់​ត៌​    ​
១៥. ហូ​ឡង់ ១៦. ព័រ​ទុយ​ហ្គា​ល់ ១៧. ស្លូ​វ៉ា​គី ១៨. ស្លូ​វេ​នី និង ១៩. អេ​ស្ប៉ា​ញ ៕


Tag:
 ​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com