អន្តរជាតិ
សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​មាន​ប្រទេស​ណាខ្លះ ?
02, Nov 2017 , 6:39 pm        
រូបភាព
ដោយ:
​សហភាព​អឺរ៉ុប ដែល​ហៅ​កាត់​ថា EU ជា​អង្គការ​អន្តរជាតិ និង​ជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​ប្រចាំ​តំបន់​អឺរ៉ុប ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៨ ពោលគឺ បន្ទាប់ពី​ការបញ្ចប់​សង្គ្រាមលោកលើកទី​២ ។ មិន​ខុសពី​អង្គការ​អន្តររដ្ឋាភិបាល​ប្រចាំ​តំបន់​ផ្សេង​ទៀតឡើយ សហភាព​អឺរ៉ុប ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ សេដ្ឋកិច្ច និង​វប្បធម៌​ជាដើម ។​



«​សហភាព​អឺរ៉ុប​» មិនមែនជា​ឈ្មោះ​ដើម​របស់​ស្ថាប័ន​នេះឡើយ ។ ដំបូង​ស្ថាប័ន​នេះ មាន​ឈ្មោះថា សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ដែលមាន​ស្ថាបនិក​ដូចជា បែលហ្ស៊ិក អាល្លឺម៉ង់ បារាំង អ៊ីតាលី លុច​សំបួ និង​ហូ​ឡង់ ។ ដោយសារ​ការវិវត្ត​ជា​បន្តបន្ទាប់ និង​សក្តានុពល តាមរយៈ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ ទើបបាន​ប្រែក្លាយ​ស្ថាប័ន​នេះ ទៅ​សហភាព​អឺរ៉ុប ដែលជា​ស្ថាប័ន​មួយ មាន​ការធ្វើសមាហរណកម្ម​ស៊ីជម្រៅ​ស្ទើរ​គ្រប់​វិស័យ និង​ថែម​មាន​សមាជិក​ច្រើន​ទៀតផង ។

​មកទល់ពេលនេះ សមាជិក​ទាំងអស់​រប​ស់​សហភាព​អឺរ៉ុប​ទាំងអស់​រួមមាន ២៨​ប្រទេស ដូច​មាន​រៀបរាប់​នៅ​ខាងក្រោម ៖

១. អូទ្រីស ២. បែលហ្ស៊ិក ៣. ប៊ុល​ហ្ការី ៤. ក្រូ​អាស៊ី ៥. ស៊ី​ប ៦. សាធារណរដ្ឋ​ឆែក ៧. ដា​ណឺ​ម៉ាក ៨. អេ​ស្តូ​នី ៩. ហ្វាំ​ង​ឡង់ ១០. បារាំង ១១. អាល្លឺម៉ង់ ១២. ក្រិ​ក ១៣. ហុង​គ្រី​    ​១៤. អៀរ​ឡង់ ១៥. អ៊ីតាលី ១៦. ឡេ​តូ​នី ១៧. លី​ទុយ​អា​នី ១៨. លុច​សំបួ ១៩. ម៉ា​ល់​ត៌ ២០. ហូ​ឡង់
២១. ប៉ូឡូញ ២២. ព័រទុយហ្កាល់ ២៣. រ៉ូ​ម៉ា​នី ២៤. ស្លូ​វ៉ា​គី ២៥. ស្លូ​វេ​នី ២៦. អេស្បាញ
២៧. ស៊ុយ​អ៊ែត ២៨. ចក្រភព​អង់គ្លេស ។​

​យ៉ាងណាក៏ដោយ នៅពេល​ខាងមុខ សហភាព​អឺរ៉ុប​នឹងមាន​សមាជិក​ត្រឹម ២៧ ប៉ុណ្ណោះ ដោយសារ​អង់គ្លេស​សម្រេច​បញ្ចប់ជីវិត​រស់នៅ​រួមគ្នា​ជា​គ្រួសារ​ជាមួយ​សហភាព​អឺរ៉ុប​រួចទៅហើយ​កន្លងមក​៕


Tag:
 ​សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com