អន្តរជាតិ
គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​និង​រដ្ឋមន្ត្រីការបរទេស​ទៅ​អាស៊ី​
03, Nov 2017 , 6:39 pm        
រូបភាព
ដោយ: VOA
​លោក Rex Tillerson រដ្ឋមន្ត្រីការបរទេស​ស​.​រ​.​អា​. នឹង​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​អមដំណើ លោក​ប្រធានាធិបតី Donald Trump អំឡុង​ទស្សនកិច្ច​ទៅ​អាស៊ី​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចេញ​ថ្ងៃ​ព្រហស្បតិ៍​។



​លោក Tillerson នឹង​ទៅ​ក្រុង​តូ​ក្យូ ពីថ្ងៃ​ទី​៥​ដល់ទី​៧ ខែវិច្ឆិកា​ជាមួយ​លោក​ប្រធានាធិបតី ហើយ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​រវាង​លោក​Trump និង​លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​។ បន្ទាប់មក​លោក Tillerson និង​លោក Trump នឹង​បន្តដំណើរ​ទៅ​កូរ៉េខាងត្បូង ចិន​វៀតណាម និង​ហ្វីលីពីន​។ លោក​ដ្ឋ​មន្ត្រី​ការបរទេស​ស​.​រ​.​អា​.​នឹង​បន្តដំណើរ​ទៅ​ប្រទេស​ភូមា​បន្ថែមទៀត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com