ជាតិ
នាយនគរបាល១៩នាក់ឡើងឋានន្តរស័ក្តិផ្កាយ១
× ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ១៩នាក់។
នៅក្នុងព្រះរាជក្រឹត្យដែលចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តម្លើងឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ទាំង ១៩រូប រួមមាន លោក វរសេនីយ៍ឯក ឈុន សារ៉េត, ហង្ស ចាន់សុទ្ធី, កែវ រក្សា,អេង សុខលី, កុយ ហៀង, ដួង ថាវរី, ម៉ក់ សម្ភាព, គង់ វណ្ណារិទ្ធ, ងិន អូន, លុយ ធៀម, តាំង ហាក់, ជា គឹមសាន, បិត សាវ៉ាង, ទូច ដាណារ៉ា, ឡាយ ណារិទ្ធ, ចាន់ កិត្កិខុម, អ៊ុំ សុផលុំ អ៊ុំ ចំរើន និងលោក ហួត សុធី៕
Tag:
ព្រះរាជក្រឹត្យ
តម្លើងឋានន្តរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com