ជាតិ
ជុំវិញការរំលាយ CNRP ចិនគាំទ្រកម្ពុជាអភិវឌ្ឍប្រទេសតាមផ្លូវរបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang
× រដ្ឋាភិបាលចិន នៅថ្ងៃទី១៧ ខែវិច្ឆិកា បានប្រកាសថា ខ្លួនគាំទ្រការអភិវឌ្ឍរបស់កម្ពុជាដែលស្របតាមស្ថានភាពជាក់ស្តែងក្នុងស្រុករបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃទី១៧ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានអះអាងថា ចិនគាំទ្រកម្ពុជាក្នុងជ្រើសរើសផ្លូវដើម្បីអភិវឌ្ឍរបស់ខ្លួន។ លោក Geng Shuang បញ្ជាក់បែបនេះ ជាចម្លើយទៅនឹងសំណួរជុំវិញជំហររបស់ចិនពាក់ព័ន្ធការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
ការលើកឡើងបែបនេះ ហាក់ផ្ទុយគ្នាពីជំហររបស់ប្រទេសមួយចំនួនមានអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើមដែលបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ ជុំវិញបញ្ហានេះ ក្រុងវ៉ាស៊ិនតោនបានប្រកាសថា ខ្លួនចាត់វិធានការប្រឆាំងកម្ពុជា ខណៈដែលក្រុងព្រុចសែល បានលើកឡើងពីការអនុគ្រោះពន្ធសម្រាប់កម្ពុជាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com