អន្តរជាតិ
ប្រជាពលរដ្ឋ​ស៊ីម​បា​វ៉េ​បាតុកម្ម​ប្រឆាំងនឹង​ប្រធានាធិបតី Robert Mugabe
19, Nov 2017 , 1:59 pm        
រូបភាព
ដោយ: VOA
​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រុមបាតុករ​ក្លៀវក្លា​រាប់ពាន់នាក់​ដើរ​តាម​វិថី​នានា​ក្នុង​ក្រុង Harare ទាមទារ​ឱ្យ​ប្រធានាធិបតី Robert Mugabe នៃ​ប្រទេស​ស៊ីម​បា​វ៉េ​ចុះ​ចេញពី​តំណែង​។ ពួកគេ​កាន់​បដា​ដែលមាន​សរសេរថា «Mugabe ត្រូវ​ចុះ​ចេញពី​តំណែង​!» និង​ថា «​មិនមែនជា​រដ្ឋប្រហារ​ទេ ក៏ប៉ុន្តែ​ជាការ​ធ្វើឱ្យ​ស្ថានការណ៍​ត្រជាក់​»​។​



​កង​យោធា​ដែល​បាន​បញ្ឈប់​បាតុកម្ម​បែបនេះ​កាលពី​អតីតកាល​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ីម​បា​វ៉េ នៅពេលនេះ​បាន​នាំ​ផ្លូវ​ក្រុមបាតុករ​ទៅកាន់​កន្លែង​មួយ​មាន​ឈ្មោះថា Zimbabwe Grounds ដែល​នៅ​ទីនោះ​ពួក​សកម្មជន អ្នកនយោបាយ​និង​ពួក​អតីតយុទ្ធជន​ដើម្បី​សេរីភាព​មួយចំនួន​នឹង​ថ្លែង​សុន្ទរកថា​អំពាវនាវ​ឱ្យ​ប្រធានាធិបតី Mugabe ចុះ​ចេញពី​តំណែង​។​

Zimbabwe Grounds ជា​កន្លែង​និមិត្តរូប​មួយ គឺ​នៅ​ទីនោះ​ហើយ​ដែល​ប្រជារាស្ត្រ ស៊ីម​បា​វ៉េ បាន​ស្វាគមន៍​លោក Mugabe នៅពេល​លោក​បាន​វិលត្រឡប់​មកពី​ការ​និរទេស​ខ្លួន​នៅឯ​ប្រទេសក្រៅ​កាលពី​ឆ្នាំ​១៩៨០​នៅក្រោយ​សង្គ្រាម​រំដោះ​ពី​ការគ្រប់គ្រង​ដោយ​ពួក​ជន​អំបូរ​ភាគតិច​ស្បែ​កស​។​

​មានការ​ធ្វើបាតុកម្ម​នៅក្នុង​ក្រុង​ឯទៀតៗ​នៅ​ទូទាំងប្រទេស Zimbabwe ដែរ​ដែល​អំពាវនាវ​ឱ្យមាន​ការបញ្ចប់​ការគ្រប់គ្រង​ប្រទេស​ដោយ​លោក Mugabe​។​

​គេ​រាយការណ៍​ថា​លោក Mugabe ដែលមាន​អាយុ​៩៣​ឆ្នាំ​បាន​ទប់ទល់​នឹង​ការទាមទារ​ពី​កងទ័ព ពួក​សមាជិក​នៃ​គណបក្ស ZANU-PF របស់លោក​ផ្ទាល់​និង​ពួក​សកម្មជន​នយោបាយ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​នៅក្រោយ​លោក​បាន​កាន់អំណាច​៣៧​ឆ្នាំ​មកហើយ​នោះ​។​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com