អត្ថបទពាណិជ្ជកម្ម
ABC អិ​ច​ស្ត្រា​ស្តោ​ត ចាប់​រង្វាន់​ធំ​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី​ចុង​សប្តាហ៍​នេះ​
24, Nov 2017 , 2:55 pm        
រូបភាព
​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ ABC អិ​ច​ស្ត្រា ស្តោ​ត នឹង​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជ័យ​មង្គល​នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​ផ្ទាល់​នៅវេលា​ម៉ោង ៨:០០-១០:០០ យប់​ដើម្បី​ផ្តល់​រង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ទាំងអស់​ដែល​បាន​ជាវ ABC អិ​ច​ស្ត្រា​ស្តោ​ត ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ ABC អិ​ច​ស្ត្រា​ស្តោ​ត ឆ្នាំ​២០១៦-២០១៧​។​

កម្មវិធី​អាពាហ៍ពិពាហ៍​របស់ ABC អិ​ច​ស្ត្រា​ស្តោ​ត ឆ្នាំ ២០១៦-២០១៧ ដែល​រៀបចំ​ចាប់ឆ្នោត​ជ័យ​មង្គល​នេះ​មានការ​ចូលរួម​សម្តែង​កម្សាន្ត សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា​៖ លោក ឈឹម សក្កដា លោក ឆាយ វីរៈ​យុទ្ធ លោក នី រតនា និង​កញ្ញា សួស​វី​សា​។​

​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ ABC អិ​ច​ស្ត្រា​ស្តោ​ត សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​ឆ្នោត​នេះ ABC អិ​ច​ស្ត្រា​ស្តោ​ត នឹង​ចាប់​រង្វាន់​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ៥​គូ រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដ៏​ឧត្តុង្គឧត្តម​នៅ​ទីក្រុង​មី​ឡាន អ៊ីតាលី រួមជាមួយ​បទពិសោធន៍​ដ៏​ល្អ​ផ្តាច់​ក្នុងការ​ស្នាក់នៅ​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ​៧​។​

​ឆ្ពោះទៅរក​ឧត្តមភាព​នៃ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក ជាមួយ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត !
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​ឥឡូវនេះ​ទៅកាន់​ប្រព័ន្ធ Hotline# ០១១ ២២២ ៤០០/ ០១១ ៣៣៣ ៥០០ ។​

​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ ។​

( អត្ថបទ​ពាណិជ្ជកម្ម ) 


© រក្សាសិទ្ធិដោយ thmeythmey.com