អត្ថបទពាណិជ្ជកម្ម
សន្និសីទ​សារព័ត៌​ស្តីពី​ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូ​តា កម្ពុជា​២០១៧
24, Nov 2017 , 3:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិនាំចូល​ផ្តាច់មុខ ​រថយន្ត​ម៉ាក តូយ៉ូតា គ្រប់​ប្រភេទ ​បាន​សហការ​ជាមួយ​ស្ថាប័ន Global Footbal Soriya Co.,Ltd  (GFA Soriya) ​​រៀបចំ​សន្និសីទ​សារព័ត៌មាន ​ស្តីអំពីការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា ឆ្នាំ​២០១៧ នៅឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​នៅក្នុង​កម្មវិធី​នេះ ​មាន​ការអញ្ជើញ​ចូលរួមជា​អធិបតី​ ​លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា​(​ខេ​ម​បូ​ឌា​) លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន លោក លី ប៊ុន​ហៃ នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ លោក តៃ សៃ​តូ នាយក​គ្រប់គ្រង GFA Soriya លោក ប្រាក់ មុន្នី​ឧ​ត្ត​ម កីឡាករ​ជម្រើសជាតិ ព្រមទាំង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ដទៃ​​ទៀត​​។​



​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) បាន​​ឲ្យ​ដឹងថា នេះ​គឺជា​មោទនភាព​របស់​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ក្នុង​កិច្ចសហការ​ជាមួយនឹង​ស្ថាប័ន GFA Soriya ដើម្បី​នាំមក​នូវ​ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តួ​យ៉ូ​តា កម្ពុជា​២០១៧​នេះ​។ លោក​​បន្តទៀតថា បើ​គិត​ចាប់ពី​ឆ្នាំ​២០១៥​មក នេះ​គឺជា​លើក​ទី​៣ ​ហើយ​ដែល​ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ ត្រូវបាន​ប្រារព្វ​ឡើង​ ក្នុងប្រទេស​កម្ពុជា ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​កុមារ​ជំនាន់​ក្រោយ បាន​បញ្ចេញ​សមត្ថភាព និង​ជំនាញ​របស់​ពួកគេ​ ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​នេះ​។ លោក បានឲ្យដឹងទៀតថា ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែលក្រុមហ៊ុនបាន​រៀបចំ​កម្មវិធី​នេះ លោក​សង្កេតឃើញថា ប្អូនៗ​ដែល​ស្រឡាញ់​វិស័យនេះ ​ពិតជា​មានការ​តាំងចិត្ត​ខ្ពស់ ហើយ​​ការរីកចម្រើន​របស់​ពួកគេ​ ក៏មានសន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​​ដែរ​។​

​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ បាន​ថ្លែង​​​ឲ្យ​ដឹងថា ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូ​តា​នេះ ​បង្កើតឡើង​ដើម្បី​ជំរុញ ​លើកទឹកចិត្ត និង​ផ្តល់​ការបង្ហាត់បង្ហាញ ព្រមទាំង​ការ​បង្វឹក​ផ្សេងៗ​ដល់​ប្អូនៗ​កុមារ ក្នុង​ការជួយ​បណ្តុះ​ឲ្យ​ពួកគាត់​ ឲ្យក្លាយទៅជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស ​នៅ​ថ្ងៃ​អនាគត​។ ឆ្លៀត​នៅក្នុង​ឱកាស​នេះ ​លោកនាយក ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧​នេះ ការប្រកួតនេះ ទទួលបាន​ការចូលរួម​​ពី​សំណាក់​សាលាបឋមសិក្សា​រដ្ឋ និង​ឯកជន ​ចំនួន​២៤​សាលា ដែល​សាលា​ទាំងអស់នោះ​ សុទ្ធសឹងតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុងការ​ដណ្តើម​យកពាន​រង្វាន់​។​



GFA Soriya និង​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) បានរៀបចំ​ការប្រកួត​បាល់ទាត់​ តាម​សាលា​រដ្ឋ និង​ឯកជន​ទាំងអស់ ​ចាប់ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមក​ម្ល៉េះ ហើយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹងត្រូវ​ប្រព្រឹត្តទៅ ​នា​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ នៅ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

​ដូច្នេះ លោកនាយក​ក្រុមហ៊ុន បានស្នើ​សុំ​ឲ្យ​មានការ​ចូលរួម​ និងគាំទ្រ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​លើកទឹកចិត្ត​ដល់​ប្អូនៗ​កីឡាករ​បាល់ទាត់ ក៏ដូចជា​ចូលរួម​លើកស្ទួយ​​​វិស័យ​បាល់ទាត់ ​នៅ​ប្រទេស​កម្ពុជា​​។​



​ស្របពេល​ជាមួយគ្នានេះ ​កីឡាករ​បាល់ទាត់ឆ្នើម​ប្រចាំ​ប្រទេស​ លោក ប្រាក់ មុន្នី​ឧ​ត្ត​ម ​​ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍ ​ដ៏​សប្បាយរីករាយ ​ក្នុង​ការបន្ត​គាំទ្រ​លើកស្ទួយ និង​លើកទឹកចិត្ត​ដល់​ប្អូនៗ​កុមារ ឲ្យ​មាន​ភាពក្លាហាន ​និង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​នេះ​។ ​​លោក​ក៏បាន​​ចែករំលែក​បទពិសោធន៍ រួមផ្សំ​នឹង​ការផ្តល់​ជាគ​ន្លឹះ​សំខាន់ៗ ដើម្បី​ឲ្យ​ប្អូនៗ​ជំនាន់​ក្រោយ​ អាច​​ដុសខាត់​ទេពកោសល្យ និង​ពង្រឹង​ជំនាញ​របស់ខ្លួន ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ថែម​មួយកម្រិត​ទៀត ក្នុងការ​ត្រៀម​ចូលរួម​ការប្រកួត​ផ្សេងៗ​ដែល​នឹង​ខិតជិត​ចូលមក​ដល់​នាពេល​ឆាប់ៗ​នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com