អត្ថបទពាណិជ្ជកម្ម
ផ្តិតរូប​អនុស្សាវរីយ៍​របស់​អ្នក បាន​៣៦០​ដឺ​ក្រេ​ជាមួយ Nokia 8
24, Nov 2017 , 4:08 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ប្រមាណ​៣​សប្តាហ៍​ចុងក្រោយ​នេះ ក្រុមហ៊ុន​HMD Global នៅ​កម្ពុជា​បានចេញ ស្មា​ត​ហ្វូ​ន​ចំនួន ២​ម៉ូ​ដែល​ថែមទៀត គឺ Nokia 8 និង Nokia 2 ដែលជា​ម៉ូ​ដែល​ចុងក្រោយ​គេ​បង្អស់​ជាមួយ​តម្លៃ​សមរម្យ និង​មាន​សមត្ថភាព​ថ្ម​កាន់​បានយូរ​រហូតដល់​ទៅ​២​ថ្ងៃ​។​
 
​នៅពេលនេះ​យើង​នាំគ្នា​ទៅ​ជួប​អតិថិជន​ពីរ​នាក់ ដែល​បាន​ទិញ​និង​ប្រើប្រាស់​ទូរស័ព្ទ Nokia 8​បន្តិច​ទៅ​មើល តើ​ពួកគាត់​មាន​ចំណាប់អារម្មណ៍​យ៉ាងណាដែរ​?
​កញ្ញា វ​ឌ្ឍ​នា អាយុ​២៤​ឆ្នាំ​ជា​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ទិញ​ទូរស័ព្ទ Nokia 8 កាលពី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ​កន្លងទៅនេះ បាន​និយាយ​ដោយ​រីករាយ​ថា​៖ “​ដំបូង​ខ្ញុំ​មិន​គិតថា​ប្តូរ​ពីរ​ទូរស័ព្ទ​ផ្សេង​មក​ប្រើ Nokia 8 ទេ តែ​ដោយ​ឃើញ​បងស្រី​ខ្ញុំ​គាត់​ប្រើ មាន​រាងស្តើង ស្អាត​ព្រមទាំង​ដំណើរការ​លឿន​យ៉ាង​រលូន  ជាពិសេស​អាច​ថត​បាន​កាមេរ៉ា​មុខក្រោយ​ក្នុងពេល​តែមួយ ខ្ញុំ​ក៏បាន​ទិញ​តាម​គាត់​។​”


 
​កញ្ញា​ក៏បាន​បញ្ជាក់​បន្ថែមថា តាំងពី​កញ្ញា​បាន​ទិញ​ទូរស័ព្ទ Nokia 8 មក នាង​បាន​ផុស​រូបថត​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​នាង​បាន​ថត​ដោយ​កាមេរ៉ា​ទាំងពីរ​ក្នុងពេល​តែមួយ ដែលជា​មុខងារ​ពិសេស​របស់ Nokia 8 (Bothie) ហើយ​មាន​មិត្ត​ភ​ក្ត័​ជាច្រើន បាន​ចាប់អារម្មណ៍​ដោយ​រូបភាព​ស្អាត និង​ថត​បាន​រូបភាព​ទាំង​យើង​ជា​អ្នក​ថត និង​ទេសភាព នៅខាងមុខ​ដោយ​មិនបាច់​ពិបាក​កាត់ត ឬ​កែ​រូបភាព​អ្វី​ឡើយ​។

“​ខ្ញុំ​ជាប់ចិត្ត​ជាងគេ គឺ​ថត​កាមេរ៉ា​បាន​ទាំងពីរ​ក្នុងពេល​តែមួយ​ហ្នឹងឯង យើង​អាច​ថត​វីដេអូ​ដែល​អាច​ស្រូប​សម្លេង​បាន​មុំ​៣៦០​ដឺ​ក្រេ ដែល​ទូរស័ព្ទ​ដទៃទៀត​មិនអាច​ធ្វើ​ដូច​ទេ​។​”


 
​ចំណែក សុជាតិ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​មួយរូប​បានបង្ហាញ បទពិសោធន៍​ខុសប្លែក​ពី​វ​ឌ្ឍ​នា​បន្តិច ដោយ​គាត់​បានឃើញ​ព័ត៌មាន​អំពី​ទូរស័ព្ទ Nokia 8 តាមរយ​:​គេហទំព័រ (website) គាត់​ក៏បាន​ឆែក​បន្ថែម​លើ​ព័ត៌មាន​លម្អិត ពី​ទូរស័ព្ទ​គឺ​បានធ្វើ​ឲ្យ​គាត់​កាន់តែ​ចាប់អារម្មណ៍​ព្រោះ​ឃើញ​លក្ខណ​:​ពិសេសៗ​ជាច្រើន របស់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ​ដូចជា​៖
•​    ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ប្រ​ព័​ន្ឋ​ប្រតិបត្តិការ​Android ចុងក្រោយ​
•​    ​មាន​កាមេរ៉ា​ពីរ​នៅ​ខាង​ខ្នង និង​អាច​ថត​កាមេរ៉ា​ពីរ​ទាំងមុខ និង​ក្រោយ​ក្នុងពេល​តែមួយ កាមេរ៉ា​ទំហំ​១៣​មេ​ហ្គា​ភិ​ច​សែ​ល ដែល​ធ្វើ​ឲ្យ​រូបភាព​ច្បាស់​ល្អ មិន​ចាញ់​កាមេរ៉ា​អាជីព​
•​    ​អ្នកប្រើប្រាស់​អាច​ថត​វីដេអូ ទាំងមុខ និង​ក្រោយ​ក្នុងពេល​តែមួយ និង​អាច​ផ្សាយ​បន្ត​ផ្ទាល់ លើ​Facebook និង YouTube (live) ។​
•​    ​អាច​ថត​វីដេអូ ជាមួយ​សំឡេង ៣៦០​ដឺ​ក្រេ ដោយមាន​មីក្រូហ្វូន​ចំនួន​៣​បង្កប់​ក្នុង​ទូរស័ព្ទ ដែល​ធ្វើអោយ​សំឡេង​ច្បាស់​ល្អ ដូច​ធម្មជាតិ​។​



សុជាតិ​បាន​ទិញ​ទូរស័ព្ទ​Nokia8​ពណ៌​ខៀវ​គ្រើម និង​ចំណាយ​ប្រាក់​ចំនួន​៥២៥​ដុល្លា​សហរដ្ឋអាមេរិក​។
​សុជាតិ​បាន​និយាយ​ដោយ​រីករាយ​ថា​៖  “​ជាធម្មតា ខ្ញុំ​តែងតែ​ស្វែងរក​ទូរស័ព្ទ​ដែល​បំពាក់​បច្ចេកវិទ្យា​ថ្មី ចុងក្រោយ​បំផុត ហើយ​បើ​គិតពី​តម្លៃ​គឺ​សមរម្យ​ជាង​ទូរស័ព្ទ​ផ្សេងទៀត​ដែលមាន​តម្លៃ​ខ្ពស់ តែ​គុណសម្បត្តិ​ប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិន​ឡើងក​ម្តៅ​ពេលដែល​យើង​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ច្រើន​ម៉ោង​មិន​ដូច​ទូរស័ព្ទ​ដ៏ទៃទៀត​ឡើយ​។​”

​សុជាតិ​យល់ថា​ទូរស័ព្ទ​Nokia 8 នេះ​ស័ក្តិសម​បំផុត​សម្រាប់ អ្នក​ដែល​ទាន់សម័យ និង​ចូលចិត្ត​សាកល្បង​បច្ចេកវិទ្យា​ថ្មីៗ​។ 
​ទូរស័ព្ទ​Nokia 8 ជា flagship smartphone ទីមួយ​របស់​ក្រុមហ៊ុន​HMD ដែលមាន​អាយុកាល​ប្រមាណ​១១​ខែ​នេះ ដោយ​ក្រុមហ៊ុន​ខិតខំ​សម្រិតសម្រាំង​ទាំង​បច្ចេកវិទ្យា និង​រូបរាង​ដើម្បី​ពាំនាំ​នូវ​ផលិតផល​ដែល​ល្អឥតខ្ចោះ​សម្រាប់​អតិថិជន​របស់ខ្លួន​។     ​Nokia 8 មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ទឹកប៊ិច​ភ្លឺ ពណ៌​ទឹកប៊ិច​ក្រមៅ និង​ពណ៌​ប្រាក់ (steel)​។ រាល់​ការទិញ​Nokia 8 ក្នុងតម្លៃ​ត្រឹមតែ ៥២៥​ដុល្លារ​តែប៉ុណ្ណោះ នឹងមាន​ការ​ថែម​ជូន ទូរស័ព្ទ​អិន​ចុច​ពិល (Nokia 105) ស្រោម​ថ្លា ស្គ្រី​ន​ការពារ​កញ្ចក់  លេខ​ទូរស័ព្ទ Smart និង​គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់ ២៤ សប្តាហ៍​។

​ព័ត៌មាន​បន្ថែម​ពី Nokia 8: https://www.nokia.com/en_int/phones/nokia-8
​ព័ត៌មាន​បន្ថែម​ពី Nokia 2: https://www.nokia.com/en_int/phones/nokia

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com