អត្ថបទពាណិជ្ជកម្ម
ចំណាត់ថ្នាក់​ទី​១ របស់ CIMB ASEAN Stock Challenge នៅ​ឆ្នាំ​២០១៧
24, Nov 2017 , 4:41 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ចំណាត់ថ្នាក់​ទី​១​របស់​CIMB ASEAN Stock Challenge នៅ​ឆ្នាំ​២០១៧​នេះ ត្រូវបាន​យកឈ្នះ​ដោយ​និស្សិត​ឈ្មោះ លាង បញ្ញា​រិ​ទ្ធិ និង ឡាយ គាង​ហុក ដែលជា​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។ ក្រុម​មួយ​នេះ​ទទួលបាន​ប្រាក់ចំណេញ​ចំនួន ២១,៦៦%​ពី​ការ​ទិញដូរ​ភាគហ៊ុន​របស់​ពួកគេ​។ នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ ដែល​និស្សិត​មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាងគេ​ចាប់តាំងពី​ឆ្នាំ ២០១៤​មក​។​

​គួរបញ្ជាក់​ផងដែរ​ថា CIMB ASEAN Stock Challenge គឺជា​ការប្រកួតប្រជែង​ក្នុងការ​ជួញដូរ​ភាគហ៊ុន​ក្នុង​តំបន់ ដែល​ផ្តល់ជូន​នូវ​បទពិសោធន៍​ជាក់ស្តែង នៅក្នុង​ការទិញ​ដូរ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ធំៗ​ពិត ចំនួន ៥ ដូចជា Bursa Malaysia, Indonesia Stock Exchange, Singapore Exchange, The Stock Exchange of Thailand, និង Hong Kong Stock Exchange​។ ការប្រកួតប្រជែង​នេះ​គឺ​សម្រាប់តែ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា និង​ប្រ៊ុយណេ​តែប៉ុណ្ណោះ​។​



​ក្នុង​ជុំ​ទី ១ នៃ​ការប្រកួតប្រជែង​នេះ​ក្រុមនិស្សិត​ទទួលបាន​ប្រាក់​ចំនួន ៨​ម៉ឺន​ដុល្លារ ដើម្បី​ប្រើប្រាស់​ក្នុងការ​ទិញដូរ​នៅ​ទីផ្សារ​ភាគហ៊ុន​សំខាន់ៗ ទាំង​ប្រាំ​ដែល​បាន​រៀបរាប់​ខាងលើនេះ​។
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​នោះ​គឺ ក្នុងចំណោម​ក្រុម​កំពូល​ទាំង ១០ នៃ​វគ្គ​ជំ​រុះ​នៅ​កម្ពុជា មាន ក្រុម​ចំនួន ៥ ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ដែលមាន​ដូចជា​:

១/ ក្រុម Potatoes (​លាង បញ្ញា​រិ​ទ្ធិ និង​ឡាយ គាង​ហុក​) ទទួលបាន​ចំណាត់ថ្នាក់​លេខ ១
២/ ក្រុម The Gravity (​សៀក បូរ​មី និង តាំង ជី​ញ​អ៊ីង​) ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣
៣/ ក្រុម Saiko (​សារុន ប៊ុណ្ណា​លីន និង ហ៊​ន ម៉េង​ហួត​) ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤
៤/ ក្រុម The Children (​សឿន ថា​រិ​ទ្ធិ​, មាស មុ​នឹ​ន្ទ្រ និង សេង វីរៈ​បុត្រ​) ទទួលបាន​ចំណាត់ថ្នាក់​លេខ ៨
៥/ ក្រុម Hello World (​ភី វិទូ និង ពៅ សុខ​ខុម​) ទទួលបាន​ចំណាត់ថ្នាក់​លេខ ៩


 
​លោក​បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​បាន​លើកឡើងថា​៖ "​នេះ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​និស្សិត ដែល​បាន​ប្រកួតប្រជែង​ជាមួយ​ក្រុម​ចំនួន ១២៤ ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​វា​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព​។ ការជំរុញ​និស្សិត​ឲ្យ​សម្រេចបាន​នូវ​សក្តានុពល​របស់​ពួកគេ​គឺជា​បេសកកម្ម​របស់​យើង​។ ការប្រកួតប្រជែង​បែបនេះ​អនុញ្ញាត​ឲ្យ​និស្សិត​របស់​យើង​ប្រើ​យុទ្ធសាស្ត្រ​ទិញដូរ​ក្នុង​ទីផ្សារ​ភាគហ៊ុន ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ហើយ​អាច​បង្កើន​បទពិសោធ​ន៏​នៃ​ការសិក្សា​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង​”​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com