អត្ថបទពាណិជ្ជកម្ម
Starbucks Cambodia សហការ​ជាមួយនិង​អង្គការ មូ​និ​ធិ​អាស៊ី​ក្នុង​កម្មវិធី​សប្បុរស​ដែលមាន​ឈ្មោះថា Give Good ដើម្បី​ជំរុញ​ការអាន​នៅ​កម្ពុជា
24, Nov 2017 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរ ពិធីបុណ្យ ណូអែល ដែល​នឹង​ឈានចូល​មកដល់ និង​បន្ត​ចែករំលែក​ក្តី​ស្រលាញ់ Starbucks Cambodia បាន​សហការ​ជាមួយនិង​អង្គការ មូ​និ​ធិ​អាស៊ី ( The Asia Foundation ) បានរៀបចំ​កម្មវិធី​សប្បុរស​មួយ​ដែលមាន​ឈ្មោះថា Give Good ដើម្បី​គាំទ្រ​ដល់​កម្មវិធី​តោះ​អាន ឫ Let’s Read របស់​អង្គការ​មូ​និ​ធិ​អាស៊ី​។

​ចាប់តាំងពី​ថ្ងៃ ទី ២៧ ខែ វិច្ឆិកា ដល់​ថ្ងៃ ទី​៣១ ធ្នូ ឆ្នាំ ២០១៧ អតិថិជន​របស់ Starbucks អាច​ចូលរួមចំណែក​ក្នុង​កម្មវិធី Give Good បាន​តាម​វិធី​២ យ៉ាង​៖
១, លោកអ្នក​គ្រាន់តែ​ចំណាយ ១៣​ដុល្លារ ក្នុងការ​ជាវ​ដប​ទឹក​សប្បុរសធម៌​របស់ Starbucks + Let’s Read  ដែល​ដប​ទឹក​នោះ​ត្រូវបាន​រចនា​ឡើង​តាម​សៀវភៅ​គំនូរ​រឿង​ដែល​ផលិត​ដោយ​កម្មវិធី​តោះ​អាន ដែលជា​ស្នាដៃ​រួម​រវាង​អ្នក​រចនា និង​វិចិត្រករ​កម្ពុជា​។
២, ចំណាយ ១​ដុល្លារ ក្នុងការ​ជាវ ទុយោ​នំ Frappuccino ដែលជា​នំ​ស្រួយ​រសជាតិ​សូកូឡា ដែល​អតិថិជន អាច​ញុំ​ា​បាន​បន្ទាប់ពី​ប្រើប្រាស់​ក្នុងការ​បឹ​ត ភេសជ្ជៈ​។



​គួរ​បញ្ជក់​ផង​ដែលថា ប្រាក់ចំណេញ​ទាំងអស់ Starbucks នឹង​បរិច្ចាគ​ទាំងអស់​ទៅ​កម្មវិធី តោះ​អាន សម្រាប់​ផលិត​សៀវភៅ​បន្ថែមទៀត​។ ក្រៅពី​ការ​រៃអង្គាស​នេះ បុគ្គលិក​របស់ Starbucks ក៏បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​សៀវភៅ​ទៅ​ឲ្យ​សាលាបឋមសិក្សា​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បាន​ចូលរួម​អាច​សៀវភៅ​សិស្សានុសិស្ស ស្តាប់​ទៀតផង​។ សៀវភៅ​រឿង​ចំនួន ៥០០ ក្បាល​ដែល​ឧបត្ថម្ភ​ដោយ Starbucks នឹង​ត្រូវបាន​ចែកចាយ​ដោយ​អង្គការ​មូលនិធិ​អាស៊ី ទៅ​បណ្ណាល័យ​តាម​សាលា​នានា​នៅ​កម្ពុជា ដែលមាន​ចំនួន​ប្រមាណ​ជាង ២៥ សាលា នៅក្នុង​ខេត្ត​ចំនួន ៧ ផងដែរ​។



​លោក ប៉ោ លីម អ្នកគ្រប់គ្រង​ទូទៅ​របស់ Starbucks Cambodia បាន​មានប្រសាសន៍ថា​៖ សម្រាប់​រដូវ​កាល​នេះ យើងខ្ញុំ​ចង់​ជម្រុញ​ឲ្យ​អតិថិជន​ចូលរួម​ធ្វើអំពើ​ល្អ មិន​ថា​តិចតួច​យ៉ាងណាក្តី​។ យើងខ្ញុំ​មាន​កិត្តិយស​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី នៅក្នុង​យុទ្ធនាការ Give Good ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​យើង​កាន់តែ​ប្រសើរឡើង​។ លោក​ក៏បាន​បន្ថែមទៀតថា​៖ បើទោះបីជា​អតិថិជន​រកមើល​ជាវ​ដប​ទឹកជា​អំ​ណោ​ច​ក្តី​ឫ​ក៏​ចំណាយ​តិចតួច​ក្តី តាមរយៈ​ទង្វើ​នេះ អតិថិជន​បាន​ចូលរួមចំណែក​គាំទ្រ​អភិវឌ្ឍ​សហគមន៍​ផងដែរ​។



​សូមបញ្ជាក់​ផងដែរ​ថា តោះ​អាន​! ជា​កម្មវិធី​ថ្នាក់​តំបន់ ដែល​ប្រមូលផ្តុំ​អ្នកមាន​សមត្ថភាព​ក្នុង​តំបន់ ដើម្បី​បង្កើតជា​សៀវភៅ​រឿងនិទាន ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​កុមារ​ស្រឡាញ់​ការអាន នេះ​បើ​យោងតាម​សម្តី​របស់​អ្នកស្រី Meloney Lindberg ដែលជា​អ្នកតំណាង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​មូលនិធិ​អាស៊ី​។ តាមរយៈ​ការសហការ​ជាមួយនឹង Starbucks Cambodia យើង​សង្ឃឹមថា នឹង​អាច​ពង្រីក​ការផលិត និង​ចែកចាយ​សៀវភៅ​រឿង​ជា​ភាសាជាតិ ទៅកាន់​សហគមន៍​ដែល​ខ្វះខាត​។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com