អត្ថបទពាណិជ្ជកម្ម
មិនមែន​លំៗ HUAWEI nova 2i រហស្សនាម​ថា «​អា​ភ្នែក​៤» ធ្វើ​ឲ្យ​កក្រើក​អ៊ី​អន នៅ​ថ្ងៃ​សម្ពោធ​
26, Nov 2017 , 12:29 pm        
រូបភាព
កាលពី​ថ្ងៃ​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៧  HUAWEI ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ បាន​សម្ពោធ​ជា​ផ្លូវការ​ទូរ​សព្ទ​ស៊េរី​ថ្មី HUAWEI nova 2i នៅ​ផ្សារ​ទំនើប​អ៊ី​អន​។ កម្មវិធី​សម្ពោធ​ដ៏​កក្រើក​នេះ មានការ​ចូលរួម​ពី​តារា​ល្បីៗ ដូចជា​រាជ​នី​តារា​សំឡេង​មាស មាស សុខ​សោភា អេ​ដា តារា​បង្ហាញ​ម៉ូត ពី​យ៉ា វេ​ហ្គា ចាន់ គង្គារ សុ​ផា លីន​ដា តារា facebook ហេង សុខ​វាសនា អ្នកសារព័ត៌មាន និង​បណ្តា Fans របស់​តារា​ល្បីៗ​ទាំងនោះ​។​

«​អា​ភ្នែក 4 » រហស្សនាម​របស់​ស្មា​ត​ហ្វូ​ន HUAWEI nova 2i ស៊េរី​ថ្មី បានធ្វើ​អ​ង្រួ​ល​ចិត្ត​យុវវ័យ​យ៉ាងខ្លាំង​។ HUAWEI ដែលមាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​ដោយ​ទទួលបាន​ចំណាត់​ទី 2 ក្នុង​បរិមាណ​លក់​នាពេល​ថ្មីៗ​កន្លងមក បាន​សម្ពោធ​ទូរ​សព្ទ​ស៊េរី​ថ្មី​នេះ នៅ​ផ្សា​ទំនើប​អ៊ី​អន​។ តារា​ល្បីៗ និង​អ្នកចូលរួម នាំគ្នា​ចូលរួម​កម្មវិធី​សប្បាយៗ ចូលរួម​លេង Games ដោយ​សេរី ដើម្បី​ឈ្នះ​រង្វាន់​អាវ​ដ៍​ច្រើន​សន្ធឹកសន្ធាប់ សាកល្បង​ប្រើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ nova 2i, Mate 10 Pro, Matebook X រួមទាំង​ការតាំង​ពិ​ព័​ណ៍​ស្នាដៃ​ជាង​ថតរូប​អាជីព​ដ៍​ស្អាតៗ​ដែល​ថត​ដោយ HUAWEI nova 2i របស់ លោក Miller Snap លោក ឡាង សូលី​ឡា លោក Jack SJ ផងដែរ ។​



Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា​4 (​ភ្លោះ​មុខ ភ្លោះ​ក្រោយ​) ដំបូង​គេ​បង្អស់​លើ​ពិភពលោក ក្រោម​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត យូ​ធូប បណ្តាញ​សង្គម ពិសេស Live Facebook រឺ Video Calls ច្បាស់ រាង​ស្អាត ស្តើង ស្រាល ធន់ មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP អាច​ថតរូប​ភាពច្បាស់​ស្រស់ស្អាត Pro Mode ដែល​ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម តម្លៃ​ក៍លង់ កាមេរ៉ា​4 ។​



​កញ្ញា មាស សុខ​សោភា និង​កញ្ញា អេ​ដា លើកឡើង​ស្រដៀង​គ្នា​ថា​៖  «​លក្ខណៈពិសេស HUAWEI nova 2i អេក្រង់​ច្បាស់ កាមេរ៉ា​កប់ កាមេរ៉ា​4 លង់​ចិត្ត លង់​ប្រាណ ទប់ចិត្ត​មិនបាន ទប់​ប្រាណ​មិន​ហ្នឹង​»​។

​លោក ឡាង សូលី​ណា ដែលជា​អ្នក​ថតរូប​អាជីព និង​គ្រូបង្រៀន​ថតរូប​ម្នាក់ បាន​និយាយថា​៖  «HUAWEI nova 2i មាន​សមត្ថភាព​កាមេរ៉ា​ភ្លោះ​មុខក្រោយ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ Portrait, Wide Aperture, ថតរូប​កំប្លែងៗ​បន្ថែម Effect, Bokeh ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​អាជីព បើ​ធៀប​នឹង ស្មា​ត​ហ្វូ​ន​ម៉ាក​ដ៍ទៃ​គ្រាន់តែ​ជា​ថត​បាន​ធម្មតាៗ លំៗ​»​។

​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ បាន​មានប្រសាសន៍ និង​លើកឡើង​ពី​លក្ខណៈពិសេស​និង​ការប្រៀបធៀប​រវាង HUAWEI nova 2i ធៀប​ម៉ាក​ផ្សេង​ក្នុងតម្លៃ​ប្រហាក់ប្រហែល​ដូចតទៅ​៖



• HUAWEI nova 2i ល្បឿន​លឿន​ជាង ទំហំ RAM 4GB ទំហំ​ក្នុង​ម៉ាស៊ីន 64GB (​ម៉ាក​ផ្សេង 32GB)
• HUAWEI nova 2i រូបរាង​ទាក់ទាញ ស្រោប​លោហធាតុ ស្រាល​ជាង មាំ​ជាង ធន់​ជាង ស្តើង​ជាង (​មិនមែន​លំ​លំ​ដូច​ម៉ាក​ផ្សេង​តួរ​ស្រោប​ជ័រ ងាយ​ប្រឡាក់​ពេល​ប៉ះ​ដៃ និង​ងាយ​ឆ្កូត​)
• HUAWEI nova 2i អាច​ប្រើ Twin apps ក្នុង​ម៉ាស៊ីន​ពី​រោងចក្រ ពោលគឺ​ប្រើ​កម្មវិធី Facebook / LINE/Messenger/QQ/WeChat ពីរ​ក្នុង​លើ​អេក្រង់​តែមួយ ម៉ាក​ផ្សេង​ប្រើ​បាន​កម្មវិធី​តិច និង​ដើរ​មិន​រលូន​
​ទស្សនា​វីដេអូ​ខាងក្រោម ដើម្បី​យល់​កាន់តែច្បាស់​អំពី​លក្ខណៈពិសេសៗ របស់ HUAWEI nova 2



​ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង ឡើង​កូដ​ខ្លាំង រួមមាន Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹង​ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមៗ​ធំៗ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក ។​
​គួរកត់សម្គាល់​ផងដែរ​ថា កម្មវិធី​សម្ពោធ​ផ្លូវការ​នេះ​ក៍​បន្ត​រហូតដល់​ថ្ងៃ 26 ខែ វិច្ឆិកា ផងដែរ ដែល​បើកឱកាស​អោយ​អតិថិជន​សាកល្បង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ ដូចជា HUAWEI nova 2i, HUAWEI Mate 10 Pro, HUAWEI Matebook X, P10 / P10 Plus  កុំ​ភ្លេច​ចូលរួម​និង​តេស្ត​ទាំងអស់គ្នា តោះ​..







© រក្សាសិទ្ធិដោយ thmeythmey.com