អត្ថបទពាណិជ្ជកម្ម
KFC នាំយក​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​អាហារ​របស់ខ្លួន​ទៅដល់​បាត់ដំបង​ហើយ
26, Nov 2017 , 3:07 pm        
រូបភាព
​ខណៈពេល​ដែរ​អតិថិជន​កំពុង​រង់ចាំ​កុម្ម៉ង់​អាហារ អ្នក​ខ្លះទៀត​កំពុង​ទទួលទាន​អាហារ​ជាមួយ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​យ៉ាង​រីករាយ និង​ប្រកបដោយ​ផាសុកភាព​នៅក្នុង​ហាង KFC ដែល​បើកសម្ពោធ​ថ្មី​នៅ​ចំ​កណ្តាល​ទីក្រុង​បាត់ដំបង​។

​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែវិច្ឆិកា កន្លងទៅនេះ KFC Cambodia ទើប​បើក​សាខា​ថ្មី​មួយទៀត​នៅ​ខេត្តបាត់ដំបង ដើម្បី​ឆ្លើយតប​ចំពោះ​ការគាំទ្រ និង​តម្រូវការ​របស់​អតិថិជន​ដែល​កំពុងមាន​ការកើនឡើង បន្ទាប់ពី​ទើប​បើកសម្ពោធ​សាខា​ស្ទឹងមានជ័យ នៅ​រាជធានី​ភ្នំពេញ​កាលពី​ដើមខែ​នេះ​។

​កញ្ញា ចរិយា ដែលជា​អតិថិជន​មួយរូប​របស់ KFC បានឱ្យដឹងថា "​ជា​រឿង​ល្អ​សម្រាប់​អ្នក​បាត់ដំបង​។ ខ្ញុំ​ផ្ទាល់​តែង​រង់ចាំ KFC បើក​នៅទីនេះ ព្រោះ​ខ្ញុំ​ចូលចិត្ត​រសជាតិ និង​សេវាកម្ម​នៅ KFC​។ ពីមុន បើឃ្លាន ខ្ញុំ​ត្រូវ​ចាំ​ដល់ពេល​ទៅ​ភ្នំពេញ​ទើបបាន​ញ៉ាំ​”​។ “​ខ្ញុំ​សប្បាយចិត្ត​មែនទែន​ដែល KFC បើកហាង​ដ៏​ទំនើប និង​មាន​ផាសុកភាព​នៅ​បាត់ដំបង​។ ថ្ងៃក្រោយ ខ្ញុំ​ច្បាស់​ជា​ឧស្សាហ៍​មក​ញ៉ាំ​ភ្លៅ​មាន់​នៅទីនេះ​ជាមួយ​គ្រួសារ​។​" គាត់​បន្ថែម​។



​បើតាម​លោក YB Cheah ដែលជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន KFC Cambodia ការបើក​សម្ពោធ​ហាង KFC សាខា​ខេត្តបាត់ដំបង​នេះ ត្រូវបាន​បែងចែក​ជា​ពីរ​វគ្គ​គឺ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅពេល​ព្រឹក និង​កម្មវិធី​ជប់លៀង​នៅពេល​ល្ងាច​។

​ពិធី​សម្ពោធ​ជា​ផ្លូវការ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។ ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍​ឱ្យដឹងថា ការពង្រីក​សាខា​របស់ KFC មកដល់​ខេត្តបាត់ដំបង​នេះ​គឺជា​រឿង​ល្អ ព្រោះ​អ្នក​បាត់ដំបង​នឹង​បានទទួល​បទពិសោធន៍​ថ្មី​នៃ​រសជាតិ​អាហារ fast-food ឆ្ងាញ់ៗ និង​ល្បីល្បាញ​ពាសពេញ​ពិភពលោក​។



​ក្រៅពី​ការសម្តែង​រាំ​ពោរពេញ​ដោយ​ភាពរស់រវើក​ចំនួន 3 វគ្គ​ពី​ក្រុម Cambo និង​ការបកស្រាយ​បទ​ចម្រៀង​ដ៏​ពិ​រោះ​របស់​ក្រុម​ក្មេង​ខ្មែរ ក៏មាន​កម្មវិធី Eat & Win ដែល​ធ្វើឱ្យ​អតិថិជន​ទទួលបាន​ភាពសប្បាយ​រីករាយ​ជាប់​រហូត​។



​បងស្រី ចំរើន ស្រីរ័ត្ន ជា​អតិថិជន​មួយរូប​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា “​រីករាយ​! ពិតជា​រីករាយ​ខ្លាំងណាស់​ជាមួយនឹង​សកម្មភាព​សប្បាយៗ​ដែល​បង្កើតឡើង​ដោយ KFC ក្នុង​ពិធី​សម្ពោធ​សាខា​បាត់ដំបង​ថ្ងៃនេះ​” “​ខ្ញុំ​សង្ឃឹមថា KFC បង្កើត​កម្មវិធី និង​នាំមុខ​ម្ហូប​កាន់តែច្រើន និង​សម្បូរបែប​ថែមទៀត​សម្រាប់​ប្រជាជន​នៅ​ខេត្តបាត់ដំបង​” ។​




© រក្សាសិទ្ធិដោយ thmeythmey.com