អត្ថបទពាណិជ្ជកម្ម
ISUZU យក​ភ្នំពេញ​ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​ដណ្តើម​ប្រា​ក់លាន និង​រថយន្ត​ភី​ក​អាប់ Isuzu D-Max
27, Nov 2017 , 1:56 pm        
រូបភាព
​ក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd ដែលជា​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ាក Isuzu ដ៏​ធំជាងគេ​លំដាប់​ពិភពលោក និង​ជា​អ្នក​ឧបត្ថម្ភ​ធំជាងគេ សម្រាប់​ការប្រកួត​ប្រដាល់​លំដាប់​អន្តរជាតិ Thai Fights បានជ្រើសរើស​យក​ទីក្រុង​ភ្នំពេញ រៀបចំ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១​ដោយ​ដាក់ឈ្មោះថា​«Khmer-Thai Fights» ដើម្បី​ចម្រាញ់​ជើង​ខ្លាំង ត្រៀម​ប្រជែង​ជើងឯក Thai Fight 2017​។ ការជ្រើសរើស​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​រៀបចំ​ជុំ​ទី​១​នេះ​ត្រូវ​អគ្គនាយក​ក្រុមហ៊ុន​ខាងលើ បញ្ជាក់ថា គឺ​ដើម្បី​រឹតចំណង​មិត្តភាព រវាង​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ដើម្បី​ឲ្យ​អតិថិជន​នៅ​កម្ពុជា ស្គាល់​ស្លាក​សញ្ញា Isuzu កាន់តែច្បាស់​ថែមទៀត​។​

​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា កន្លងទៅ Isuzu បានជ្រើសរើស​យក​ទីក្រុង​ភ្នំពេញ នៅ​ចំណុច​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រៀបចំ​ការប្រកួត​ប្រដាល់​លំដាប់​លក្ខណៈ​អន្តរជាតិ Khmer-Thai Fights ដែលជា​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១ ដើម្បី​ចម្រាញ់​ជើង​ខ្លាំង សម្រាប់​ប្រជែង ជើងឯក Thai Fight ពានរង្វាន់​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និង​ព្រះបាទ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ប្រចាំឆ្នាំ​២០១៧​។ Isuzu បាន​នាំយក​ម្ចាស់​ជើងឯក Isuzu Cup Super-Fight 2017 របស់ខ្លួន គឺ​កីឡាករ សេន​សា​ថា​ន ភី​.​ខេ សេន​ឆៃ មួយ​ថៃ​យី​ម (Saensatharn P.K. Saenchai Muaythaigym) ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល Thiago Goulate ។ ជា​លទ្ធផល ម្ចាស់​ជើងឯក​រូបនេះ យកឈ្នះ​កីឡាករ​ប្រេ​ស៊ី​ល ដោយ​ពិន្ទុ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។  



​ពាក់ព័ន្ធ​នឹង​គោលបំណង ដែល​ជ្រើសរើស​ទីក្រុង​ភ្នំពេញ​ធ្វើជា​ទីតាំង សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១ លោក ថូ​ស៊ី​អា​គិ ម៉ា​អេ​ខា​វ៉ា (Toshiaki Maekawa) អគ្គនាយក​ក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd បាន​រៀបរាប់ថា​៖«​ដើម្បី​ជាការ​បង្កើន​នូវ​ទំនាក់ទំនង រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ឲ្យ​កាន់តែ​ជិតស្និទ្ធ ក៏ដូចជា​ជួយ​ឲ្យ​អតិថិជន​របស់ Isuzu នៅ​កម្ពុជា ស្គាល់​ពី​ស្លាក​សញ្ញា​នេះ​កាន់តែច្បាស់​ផងដែរ​។ យើង​នៅចាំ កែវ រំ​ចង់ ដែលជា​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ដែល​បានបង្ហាញ​ការ     តស៊ូ​ជាមួយ​កីឡាករ​ថៃ Iquezang ក្នុង​កម្មវិធី Thai Fight ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ កន្លងមក​»​។​

​អគ្គនាយក​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ាក Isuzu រូបនេះ​បន្ថែមថា​៖«​ពួកយើង បានរៀបចំ​ព្រឹត្តិការណ៍ Isuzu Cup ដែលជា​កម្មវិធី​ផ្សាយ​ផ្ទាល់ រយៈពេល​វែង និង​ជា​កម្មវិធី​ប្រដាល់​មាន​ប្រជាប្រិយភាព​ជាងគេ នៅ​ប្រទេស​ថៃ អស់​រយៈពេល​ជាង​២៨​ឆ្នាំ​មកហើយ​។ ក្នុង​ឆ្នាំ​២០១០ យើង​ចង់​លើកតម្កើង​កម្មវិធី​ប្រដាល់​មួយ​នេះ ទៅកាន់​ឆាក​អន្តរជាតិ តាមរយៈ​ការចូលរួម ក្នុងនាម​ជា​អ្នក​ឧបត្ថម​ធំ នៃ​កម្មវិធី​ប្រដាល់      លក្ខណៈ​អន្តរជាតិ​នេះ​។ ជាងនេះទៅទៀត ជើងឯក Isuzu Cup របស់​យើង ក៏បាន​ចូលរួម​ជា​តំណាង​ឲ្យ​ប្រទេស​ថៃ​ផងដែរ​»​។​



​ក្រៅពី​ការប្រកួត​ដែលជា​គូ​សំខាន់​ប្រចាំ​ព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ ក៏មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​៧​គូ​ផ្សេងទៀត​ផងដែរ​។ ក្នុងនោះ កីឡាករ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ពេជ្រ ម្ទេសខ្មាំង បាន​ផ្តួល​កីឡាករ​ប្រេ​ស៊ី​ល Jonathans Silva ឲ្យ​សន្លប់ ក្នុង​នាទី​ដំបូង​នៃ​ទឹក​ទី​១, ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃីម ឌី​ម៉ា យកឈ្នះ​ពិន្ទុ​កីឡាករ Dmitrii Mordvinov, ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ឡៅ ចិ​ត្រា ឈ្នះ​ពិន្ទុ​កីឡាករ រុស្ស៊ី Kazbek Alisultanov មុន​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម ម៉ឺន សុភា ឈ្នះ​ពិន្ទុ Muhammad Khalil, កីឡាករ​ថៃ Saechai បាន​យកឈ្នះ​ពិន្ទុ Arthur Sorsor, P.T.T.Pechrungrueng ឈ្នះ​ពិន្ទុ Gokhan Boran និង​កីឡាករ Sudsakorn Sor.klinmee ឈ្នះ​ពិន្ទុ Oleksandr Moisa​។    



​សម្រាប់​ការប្រកួត Thai Fight 2017 វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ធ្នូ នៅ​ខេត្ត    ឈៀង​ម៉ៃ ប្រទេស​ថៃ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅ​ទីក្រុង     បាងកក​។ ម្ចាស់​ជើងឯក​ពានរង្វាន់ Thai Fight 2017 ម្នាក់ៗ នឹង​ទទួលបាន​រង្វាន់​រថយន្ត​ភី​ក​អាប់ Isuzu D-Max ព្រមជាមួយ​ប្រាក់សុទ្ធ​១​លាន​បាត (​ស្មើនឹង​១២៣​លាន​រៀល​)​។  ចំណែក​ជើងឯក​រង នឹង​ទទួលបាន​ប្រាក់សុទ្ធ​៣​សែន​បាត (​ស្មើនឹង​ជាង​៣៧០​លាន​រៀល​) ដែល​សរុប​រង្វាន់​ជា​ទឹកប្រាក់​សុទ្ធ​ទាំងអស់ ជាង​៤​លាន​បាត (​ស្មើនឹង​ជាង​៤៩២​លាន​រៀល​)៕          

​(​អត្ថបទ​ពាណិជ្ជកម្ម )

Tag:
 Thai Fight
  Toshiaki Maekawa
  ISUZU
© រក្សាសិទ្ធិដោយ thmeythmey.com