អត្ថបទពាណិជ្ជកម្ម
​ធនាគារ ស្ថាបនា ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ២ លាន​ដុល្លារ​អាមេរិក ក្នុងការ​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​
27, Nov 2017 , 2:34 pm        
រូបភាព
​នៅ​ព្រឹក​ថ្ងៃ  ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ធនាគារ ស្ថាបនា បានចាប់ផ្តើម​ធ្វើការ​ប្រើ​ប្រាស់​ស្លាក​សញ្ញា​ថ្មី​របសខ្លួន ដែល​ចំណាយ​អស់​ទឹកប្រាក់​ជាង ២ លាន​ដុល្លារ សម្រាប់ធ្វើ​ការផ្លាស់ប្តូរ​នៅ​គ្រប់​សាខា​ទាំង ១៦៨ នៅ ព្រះរាជាណាចក្រ​កម្ពុជា​។ ស្លាក​សញ្ញា​ថ្មី​នេះ​ឆ្លុះបញ្ចាំង​អំពីរ​ការបន្ត​រីកចម្រើន ក៏ដូចជា​ការប្តេជ្ញា​នៅពេល​អនាគត​របស់​ធ​នាគារ  ក្នុងការ​ព​ង្រឹ​ក​ខ្លួន​ឲ្យ​ទៅជា​ធនាគា ពាណិជ្ជ​ដែល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។

​ស្លាក​សញ្ញា​ថ្មី​នេះ​តំណាង​ឲ្យ​គុណ​តម្លៃ​សំខាន់ៗ​របស់​ធនាគា ស្ថាបនា ដែល​រួមមាន ភាពរឹងមាំ សុវត្ថិភាព ស្ថេរភាព  ភាពជឿជាក់ និង​ការប្តេជ្ញា​ក្នុងការ​ផ្តល់ជូន​នូវ​សេវា​ប្រកបដោយ គុណភាព និង​ស្តង់ដារ​ខ្ពស់​។ ស្លាក​សញ្ញា​ថ្មី​របស់​ធនាគា ស្ថាបនា ត្រូវបាន​បង្កើតឡើង​ដោយមាន​ការរួមបញ្ចូល​នូវ​គោល​គំនិត​ជាច្រើន​ដូចជា ភ្នំ​ហ្វូ​ជី រចនាសម្ព័ន្ធ​នៃ​សំបុក​ឃ្មុំ ប្រអប់​ដាក់​ប្រាក់​សុវត្ថិភាព និង​ការឆ្លុះបញ្ចាំង​អំពី​កញ្ជក់​បង្អួច​ពណ៌​ផ្ទៃមេឃ របស់​អគារ ទំនើប​ស្កឹមស្កៃ​។



​លោក Kato Norihiko ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធានា​គារ ស្ថាបនា បាន​មានប្រសាសន៍ថា ការដាក់​ឲ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ ស្ថាបនា គឺជា​សញ្ញា​បង្ហាញ​អំពី​ដំណាក់កាល​ដ៏​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ថ្មី​មួយ​របស់​ធនាគារ ស្ថាបនា ក្នុងការ​បម្រើ​អតិថិជន​កាន់​តែមាន​ភាពទូលំទូលាយ​ជាង​មុន តាមរយៈ​ការប្តេជ្ញាចិត្ត ផ្តល់ជូន​នូវ សេវា​របស់​ធនាគារ​ដែ​ល​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត បច្ចេកវិទ្យា និង​ការផ្តល់​សេវាកម្ម​ដែលមាន​ភាព​ស្តង់ដារ ធនាគារ ពាណិជ្ជ​សមស្រប​តាម​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។ លោក​បាន​បន្ថែមទៀតថា ពាក្យស្លោក​របស់​ធនាគា​រ ស្ថាបនា គឺ  ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ  ។ ពាក្យស្លោក​នេះ និង​ជំរុញ​ឲ្យ​អតិថិជន ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ និង​បើកឱកាស​ឲ្យ​ពួកគាត់​កាន់តែ​ទូលំទូលាយ ក្នុងការ​ទទួលបាន​ភា​ព​ជោគជ័យ​តាមរយៈ​ដំណោះស្រាយ ហិរញ្ញវត្ថុ ដែល​មាននៅ​គ្រប់​បណ្តាញ​សាខា និង​បណ្តាញ​ម៉ាស៊ីន អេ​ធី​អឹម ( ATM )  របស់​យើង​ទូទាំងប្រទេស​។



​គួរ​បញ្ជក់​ផង​ដែលថា ធនាគារ​ស្ថាបនា គឺជា​ធនាគារ មួយ​ក្នុងចំណោម ធនាគារ ពាណិជ្ជ​នាំមុខគេ​នៅ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​លើ​លពី ១ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧​។ បច្ចុប្បន្ននេះ ធនាគារ ស្ថាបនា មាន​សាខា​សរុប​ជាង ១៦៨ ជាមួយ ម៉ាស៊ីន អេ​ធី​អឹម ( ATM )  ចំនួន ១០០ និង​បុគ្គលិក ជាង ៤០០០ នាក់​។ ធនាគារ ស្ថាបនា ផ្តល់នូវ​សេវា​ធនាគារ ដ៏​ពេញលេញ​មួយ រួមមាន  សេវា​ប្រាក់កម្ចី ផលិតផល​ប្រាក់​បញ្ញើ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅ​ស្រុក លិខិតធានា ការទូទាត់​លើ​ការនាំចេញ​នាំចូល និង​សេវា​ផ្សេងៗ​ទៀត​។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com