ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​ថ្មី ៤៤​រូប នឹងត្រូវ​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង នៅថ្ងៃនេះ​
28, Nov 2017 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​រដ្ឋសភា​ប្រកាស​សុពលភាព​រួចមក តំណាងរាស្ត្រ​ថ្មី ៤៤​រូប ដែល​មកពី​គណបក្ស​ចំនួន​៣ នឹងត្រូវ​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង ចំពោះមុខ​ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃទី​២៨ វិច្ឆិកា​នេះ​។​



​តំណាងរាស្ត្រ​ទាំង​៤៤​រូបនេះ មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤១​រូប គណបក្ស​សញ្ជាតិ​កម្ពុជា​២​រូប និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១​រូប ។ ចំណែក​កៅអី​១១ ទៀត ដែល​បានមកពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវ​ធ្លាក់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​។ អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥ នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បែងចែក​ទៅ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣ កន្លងមក​៕
អត្ថបទទាក់ទង






Tag:
 ហ្វ៊ុនស៊ិនប៉ិច​
 ​ សញ្ជាតិ​កម្ពុជា​
  ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com