អត្ថបទពាណិជ្ជកម្ម
​ទឹកប្រាក់​ចំនួន ៦២៨ លាន​រៀល​ពី​ឆ្នោត​មហាលាភ​ឡូតូ​បាន​រកឃើញ​អ្នកមាន​សំណាង​ឈ្នះ​ ​រង្វាន់​ដំបូង​គេ​បង្អស់​ហើយ​
29, Nov 2017 , 10:44 am        
រូបភាព
​ទឹកប្រាក់​ចំនួន ៦២៨ លាន​រៀល ( ប្រហែល ១៥៧០០០ ដុល្លារ ) ពី​ឆ្នោត​មហាលាភ​ឡូតូ​បាន​រកឃើញ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់ Jackpot ដំបូង​គេ​បង្អស់​ហើយ បន្ទាប់ពី​ដំណើរ​ប្រមាណ ៦ ខែ​កន្លងមកនេះ ដោយ​ការប្រគល់​នូវ​រង្វាន់ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ នៅ​ទីស្នាក់ការ ឆ្នោត​មហាលាភ​ឡូតូ ផ្ទាល់​តែម្តង​។

​អ្នកស្រី ង៉ែត សុ​ផា មាន​អាសយដ្ឋាន នៅ​សង្កាត់​ដង្កោរ រាជធានី​ភ្នំពេញ និង​ជា​អតិថិជន​ទីមួយ​ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បានបង្ហាញ​នូវ​ការសប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បានឈ្នះ​រង្វាន់ Jackpot ដែល​គិត​ជា​ទឹកប្រាក់ ៦២៨ លាន​រៀល​ពី​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ​។ អ្នកស្រី​បាន​មានប្រសាសន៍ថា ខ្ញុំ​មិនដែល​ចង់​លេងឆ្នោត​មហាលាភ​ឡូតូ​ទេ​ហើយក៏​មិនដែល​គិតថា​ចង់​ផ្សងសំណាង​អ្វី​ដែរ ដោយ​អ្នកស្រី​ជឿជាក់​លើ​ការ​ខំប្រឹង​ធ្វើការ​កាន់តែច្រើន​នោះ​យើង​និង​ទទួលបាន​ផល​កាន់តែច្រើន​ដូចគ្នា​។



 ចៃដន្យ កាលពី​ថ្ងៃ​ពុធ ទី ២២ អ្នកស្រី​បាន​គេង​សុបិន​ឃើញ​រឿង​ពិសេស​មួយ ដោយមាន​តៃកុង​ឡាន​តាក់ស៊ី​ម្នាក់​ឲ្យ​នាមប័ណ្ណ ហើយ​ពេល​ចុះ​ពីលើ​ឡាន​ក៏​ភ្លេចរបស់​នៅក្នុង​ឡាន ជាហេតុ​នាំ​ឲ្យ​អ្នកស្រី យក​នាមប័ណ្ណ​ដែល​តៃកុង​ឡាន​ឲ្យ ខ​ល​ទៅ​ដើម្បី​យក​របស់ ។ បន្ទាប់ពី​សុបិន​ចប់​អ្នកស្រី​បាន​ភ្ញាក់ឡើង​ដោយ​នៅចាំ​លេខ​ទូ​ស័ព្ទ​នោះ​ទាំងអស់ ព្រមទាំង​បាន​កត់​ទុក លុះ ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​ក៏បាន​ទី​ចាក់​ឆ្នោត​មហាលាភ ឡូតូ ដោយ​បង្វិល​ចុះឡើង​បានជា​លេខ​បួន​ខ្សែ និង​មួយ​ខ្សែ​បាន​ត្រូវ​រង្វាន់​ធំ Jackpot នេះ​តែម្តង ។​



​លោក ផូ វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិ​ប​តិ្ត​របស់​ក្រុមហ៊ុន​មហាលាភ​ឡូតូ បាន​មានប្រសាសន៍ថា ការយល់​សុបិន របស់​អតិថិជន​ដែលមាន​សំណាង​ខាងលើ បាន​ក្លាយជា​ភាព​រីករាយ​សាទរ នៅពេល​ធ្វើការ​ផ្សាយ​ផ្ទាល់​អំពី​ការចាប់​ឆ្នោត​របស់​មហា​លាភ​ឡូតូ ហើយ​បាន​រកឃើញ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់ Jackpot នេះ​។ លោក​បាន​បន្តទៀតថា ក្រោយពី​ការផ្សាយ​ផ្ទាល់​ហើយ​បានដឹង​អ្នកឈ្នះ​រង្វាន់ Jackpot ខាង​ភ្នាក់ងារ​លក់បាន​ទាក់ទង​ទៅកាន់​អតិថិជន​ភ្លាមៗ​តែម្តង ដើម្បី​ជូនដំណឹង​ថា​គាត់​ពិតជា​បានឈ្នះ​រង្វាន់​ធំ Jackpot មែន​។



​គួរ​បញ្ជក់​ដែលថា មហាលាភ ជា​ក្រុមហ៊ុន​ឆ្នោត​ដែល​ទទួលបាន​ការវិនិយោគ​ក្នុងស្រុក​១០០​ភាគរយ មាន​ប្រតិបត្តិការ​ទូទាំងប្រទេស​កម្ពុជា និង​ធ្វើ​ការផ្សាយ​ផ្ទាល់​រាល់ថ្ងៃ​ចាប់ពី​ម៉ោង​៤:៤៥​ល្ងាច ជា​រៀងរាល់ថ្ងៃ​នៅលើ​ទូរទស្សន៍​CTN ។​មហាលាភ ជា​ឆ្នោត​សុក្រឹត​តែមួយគត់​នៅ​កម្ពុជា ដែលមាន​ការផ្សាយ​ផ្ទាល់​ការចាប់​ឆ្នោត​លើ​កញ្ចក់​ទូរទស្សន៍​។ មហាលាភ មាន​ឆ្នោត​ប្រភេទ​ផ្សេងៗ​គ្នា តម្រូវ​តាម​ចំនូលចិត្ត​របស់​អតិថិជន​។ ឆ្នោត​មហាលាភ មាន​លក់​នៅ​គ្រប់​ភ្នាក់ងារ​វី​ង និង​ភ្នាក់ងារ​មហាលាភ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com