អត្ថបទពាណិជ្ជកម្ម
​អេស​ស៊ីជី (SCG) រៀបចំ​ពិធី​ជួបជុំ​ជាមួយ​តំណាង​ចែកចាយ និង ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​រួមគ្នា​អភិវឌ្ឍ​កម្ពុជា​ឲ្យ​មាន​ភាព​ចម្រុងចម្រើន​ទៅ​ថ្ងៃ​អនាគត​
29, Nov 2017 , 11:30 am        
រូបភាព
​អេស​ស៊ីជី (SCG) ដែលជា​សាជីវកម្ម​ឈានមុខ​គេ​នៅ ក្នុង​តំបន់​អាស៊ាន បានរៀបចំ​ពិធី​ជួបជុំ​ដ៏​អធិកអធម​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​អំពី​ការថ្លែងអំណរគុណ​ដល់​តំណាង​ចែកចាយ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ទូទាំងប្រទេស ក៏ដូចជា​ចែករំលែក​អំពី​ព័ត៌មាន​ទិសដៅ​ពាណិជ្ជកម្ម ព្រម​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​ខ្ពស់​ចំពោះ​បណ្ដាញ​តំណាង​ចែកចាយ ថា​ទាំងអស់គ្នា​នឹងចូលរួម​ចំណែក​ដល់​កំ​ណើ​ន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ពិធី​ជួបជុំ​នោះ តាមរយៈ​ការ​ថ្លែង​សុន្ទរកថា​របស់លោក អា​រី ឆា​វ៉ា​លី​ត​ឈី​វី​ង​គុណ (Aree Chavalitcheewingul) ប្រធាន​ផ្នែក​ស៊ីម៉ងត៍ និង​សម្ភារៈ​សំណង់ របស់​ក្រុមហ៊ុន SCG ក្រុមហ៊ុន​បាន​លើកទឹកចិត្ត​ដល់​តំណាង​ចែកចាយ​ស៊ីម៉ងត៍ ដោយ​ថ្លែងថា “​យើង​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ឆ្ពោះទៅ​អនាគត​ទាំងអស់គ្នា​”​។​

​លោក​បាន​ពន្យល់ថា​៖ “​តំណាង​ចែកចាយ​របស់​យើង គឺជា​ស្នូល​នៃ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន អេស​ស៊ីជី នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដើម្បី​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​តំណាង​ចែកចាយ យើង​បាន​បង្កើត​ដោយ​ជោគជ័យ​នូវ​ទម្រង់​ចែកចាយ​ជា “​តំណាង​ទទួល​សិទ្ធិ​ចែកចាយ​របស់ SCG’  និង​បង្កើត​ប្រព័ន្ធ​ព័ត៌មានវិទ្យា ‘​បញ្ជា​ទិញ​តាម​អេ​ឡិ​ក​ត្រូ​និក​’ ដើម្បី​សម្រួល​ដល់​អាជីវកម្ម​”​។​



​លោក អា​រី បាន​បន្ថែមទៀតថា​៖ “​ផលិតផល​សម្ភារៈ​សំណង់​របស់​ក្រុមហ៊ុន​អេស​ស៊ីជី រាប់បញ្ចូល​ទាំង​ស៊ីម៉ងត៍ ខេ​-​ស៊ី​មេន​ផង គឺមាន​ឈ្មោះ​ល្បីល្បាញ និង​មានការ​ទទួលស្គាល់​ទូទាំងប្រទេស​កម្ពុជា ។ នេះ​ក៏​ដោយសារតែ​គុណភាព​របស់​យើង ក៏ដូចជា​ឧត្តមភាព​ផ្នែក​ប្រកួតប្រជែង ដែល​ទទួលបាន​តាមរ​យៈ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ទីផ្សារ​។ ស្ថានភាព​នេះ​ច្បាស់​ណាស់​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កំណើន​លូតលាស់​របស់​អេស​ស៊ីជី​ផង និង​តំណាង​ចែកចាយ​របស់​យើង​ផង​សម្រាប់​ឆ្នាំក្រោយៗ​ត​ទៅមុខទៀត​”​។​

​បើ​យោងតាម​លោក ប៉ា​រ៉ា​ម៉េ​ត និសា​កន​សិន (Paramate Nisagornsen) អនុប្រធាន​ផ្នែក​ស៊ីម៉ងត៍ និង​សម្ភារៈ​សំណង់​របស់ SCG បាន​ឲ្យ​ដឹងថា ទីផ្សារ​ស៊ីម៉ងត៍​នៅ​កម្ពុជា​បាន​កើនឡើង​ជិត ៧% នៅ​ឆ្នាំ ២០១៧ នេះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខគេ​នៅក្នុង​ទីផ្សារ អាជីវកម្ម​របស់​អេស​ស៊ីជី​នៅ​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​បន្ថែមទៀត​នៅ​ឆ្នាំ ២០១៨ ថ្វីដ្បិតតែ​ការប្រកួតប្រជែង​លើ​ទីផ្សារ​អាចមាន​ការកើនឡើង​ក្តី​។

​លោក ប៉ា​រ៉ា​ម៉េ​ត បាន​ប្រាប់​ដល់​តំណាង​ចែកចាយ​ថា ផែនការ​របស់​ក្រុមហ៊ុន​អេស​ស៊ីជី សម្រាប់​ឆ្នាំ ២០១៨ ត្រូវបាន​ពង្រឹង​បន្ថែម​លើសពី​បណ្ដា​ឆ្នាំមុនៗ​។ លោក​បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​អេស​ស៊ីជី មានការ​ប្ដេជ្ញាចិត្ត​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការជួយ​គាំទ្រ​ដល់​វិស័យ​សំណង់​។ ជានិច្ចកាល យើង​តែង​ស្វែងរក​ឱកាស​ដើម្បី​វិនិយោគ​បន្ថែម​លើ​គម្រោង​នានា​ទៅ​ថ្ងៃ​អនាគត ដែល​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​បន្ថែមទៀត​”​។​



​នៅក្នុង​ពិធី​នោះដែរ ផលិតផល​ស៊ីម៉ងត៍​បូក ខេ ស៊ុប​ពែ (Super K Plastering) ក៏ត្រូវ​បានបង្ហាញ​ជា​សាធារណៈ សម្រាប់​ទីផ្សារ​កម្ពុជា​ផងដែរ​។ ផលិតផល​ថ្មី​ទំនើប​នេះ ត្រូវបាន​បង្កើត​ឡើងជា​ពិសេស ដើម្បី​បង្កើតបានជា​ស៊ីម៉ងត៍​បូក​ចំណុះ ៤០​គីឡូក្រាម ដែលមាន​ប្រសិទ្ធភាព​ស្មើនឹង​ស៊ីម៉ង់ត៍​បូក​ធម្មតា​ចំណុះ ៥០​គីឡូក្រាម ហើយ​ផលិតផល​ថ្មី​នេះ​ត្រូវបាន​រំពឹងថា នឹងមាន​ការពេញនិយម​ខ្លាំង និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​វិស័យ​សំណង់​ដែល​លូតលាស់​ឥតឈប់ឈរ​នៅ​កម្ពុជា​។

​ចាប់តាំងពី​ក្រុមហ៊ុន អេស​ស៊ីជី​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​ដំបូង​នៅ​កម្ពុជា ក្នុង​ឆ្នាំ ១៩៩២ កញ្ចប់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​បាន​បន្ត​លូតលាស់​ជា​លំដាប់​រាប់​តាំងពី​ស៊ីម៉ងត៍ ហើយ​រហូតមក​ទល់នឹង​ពេលនេះ រួមមាន​បេតុង​លាយ​ស្រេច សម្ភារៈ​ដំបូល និង​ទុយោ អាជីវកម្ម​ជួញដូរ​ទំនិញ និង​សេវាកម្ម​ដឹកជញ្ជូន​ជាដើម ។ ជាមួយនឹង​សម្ភារៈ​សំណង់​ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន​មុខ នៅពេលនេះ អតិថិជន​កម្ពុជា​អាច​សាងសង់​លំនៅដ្ឋាន​របស់ខ្លួន​ទាំងមូល​ដោយ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​អេស​ស៊ីជី​។

( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com