អត្ថបទពាណិជ្ជកម្ម
HUAWEI សហ​ការណ៍​ឧបត្ថម្ភ​ក្រុមហ៊ុន Smart ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​
30, Nov 2017 , 9:15 am        
រូបភាព
HUAWEI ដែល​គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ​និង​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​ដែល​ទទួលបាន​ចំណាត់​ទី ២ ក្នុង​បរិមាណ​លក់​នាពេល​ថ្មីៗ​នេះ បាន​សហ​ការណ៍​ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ដែលជា​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ឈានមុខ និង តែងតែ​ផ្តល់នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​កម្ពុជា ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ដ៏​កក្រើក នៅតាម បណ្តា​ខេត្ត​ក្រុង​ធំៗ ចំនួន ៥ ដូចជា កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង និង​កំពង់ស្ពឺ ។

គួរ​កត់សំគាល់ថា HUAWEI បានធ្វើ​ឲ្យ​កក្រើក រ​ញ្ផួ​យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន តាមរយៈ​ការចេញ លក់ HUAWEI nova 2i ស៊េរី​ថ្មី ដែលមាន​រហ័ស​នាម​” អា​ភ្នែក​៤” ពោល គឺ​អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ័ ពេញចិត្ត​គ្រប់បែបយ៉ាង​នូវ​អ្វីដែល HUAWEI nova 2i មាន និង​ពេល​ស្តុក​មក ដល់​អស់ ដល់​អស់ ៤ ដង​មកហើយ រហូត​បំបែក​ឯក​ត្ត​កម្ម​មិនដែល​ធ្លាប់មាន​ពីមុន​លើ​តួរ​លេខ​លក់ ភាព​ពុះ​ក​ព្រោ​លពី​អ្នកលក់ និង​ម្ចាស់​ហាង ស្ទើរ​គ្រប់ៗ គ្នា គ្រប់ ២៥ ខេត្ត​ក្រុង​នៅ​កម្ពុជា ។



Huawei nova 2i គឺជា​ស្មា​ត​ហ្វូ​ន​ថ្មី​កាមេរ៉ា​៤ ដំបូង​គេ​បង្អស់​លើ​ពិភពលោក ក្រោម​របកគំហើញ​ថ្មី​ចុងក្រោយ  របស់​ក្រុមហ៊ុន Huawei  ។ HUAWEI  nova 2i បំពាក់​អេក្រង់​ធំ ៥.៩ អ៊ី​ញ ពេញចិត្ត ពេញភ្នែក ពេញ​គែម ច្បាស់​ថ្លា​ឆ្វង់​កម្រិត ២K (១០៨០*២១៦០) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត  ត​ន្រី្ត យូ​ធូប បណ្តាញ​សង្គម ពិសេស Live Facebook រឺ Video Calls  រាង​ស្អាត ស្តើង ស្រាល ធន់ មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាពិសេស​មាន​កាមេរ៉ា​ភ្លោះ​មុខក្រោយ អាច​ថតរូប​ភាពច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ Portrait, Wide Aperture, ថតរូប​កំប្លែងៗ​បន្ថែម Effect, Bokeh ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​អាជីព ។​



​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​បាន​មានប្រសាសន៍ ក្រោយពី​បើក​កា​រក​ម្ម៉​ង​ទុក​មុន រយៈពេល ៤ សប្តាហ៍​មក ក្រុមហ៊ុន​ទទួលបាន​ស្តុក​ពី​កា​រក​ម្ម៉​ង កើន​លើស ៤ ដង​លើស​ការព្យាករណ៍ និង ក្រោយពី​ពិធី​សម្ពោធ​ផ្លូវការ នា​ថ្ងៃ ២៥​និង ២៦ ដ៏​កក្រើក​ថ្មីៗ​នេះ​។ ជាមួយ​ការ​ប្រ៉ូ​ម៉ូ​សិន​យក្ស Huawei nova 2i លើសពីនេះ​ក្រុមហ៊ុន​ក៏​នឹង​បន្ត សកម្មភាព​ទីផ្សារ ប្រ៉ូ​ម៉ូ​សិន​យក្ស  និង ការ​ឧ​ប​ត្ថ​ម្ត​ដៃគូរ​សហការ​ណ៍ ដើម្បី​ជំរុញ Huawei nova2i និង​នាម​សញ្ញា Huawei    ឲ្យ​កាន់តែ​ទទួលបាន​នូវ​ការពេញនិយម​ចូលចិត្ត​ពី​គ្រប់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ទីកន្លែង គ្រង់​ខេត្ត​ក្រុង ដូចជា ទី​១ ចូលរួម​ឧបត្ថម្ភ ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ដ៏​កក្រើក   ទី ២ កម្មវិធី​ប្រកួត​ថតរូប​ដើម្បី   អបអរ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៨ ដែលមាន​ឈ្មោះថា Huawei Photo Contest កាមេរ៉ា​៤ ពោលគឺ ថត ៤​ពេល ៤​ប៉ុស្តិ៍ រយៈពេល​ប្រកួត​៤​ស​ប្តា​ហ៏ ៤​ជ័យលាភី ទី ៣ ចូលរួម​ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ក្នុង​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​លំដាប់​អន្តរជាតិ​ដោយមាន​តារា Lee Chae-rin ដែល​មហាជន​ស្គាល់​ថា CL នៅ​ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ នេះ​នៅ​ក្រុងភ្នំពេញ​ផងដែរ​។


  
Smart គឺជា​ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ័​ចល័ត​ឈានមុខ និង​ដំបូង​គេ​បង្អស់​ដែល​បាន​នាំមក​នូវ​បច្ចេកវិទ្យា 4GLTE និង​ជា ក្រុមហ៊ុន​ដំបូងបង្អស​ដែល​បាន​បន្ថែម​បច្ចេកវិទ្យា​ពី  4G LTE ទៅ 4G+ ក្នុង​ខែកញ្ញា ឆ្នាំ ២០១៦ ។ ក្នុង​ដើមឆ្នាំ ២០១៧ នេះ​ផងដែរ ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា VoLTE (Voice over LTE) HD Voice ដែល​អនុញ្ញាត​ឲ្យ​អតិ​ថ​ជន ទទួលបាន​នូវ​បទពិសោធន៍​ល្អ​បំផុត ថ្មី​បំផុត ក្នុងការ​និយាយ​ច្បាស់ ងាយស្រួល លឿន​ក្នុង​ការទាក់ទង ដែល​បច្ចុប្បន្ន កំពុង​បំរើ​ដល់​អតិថិជន​ប្រមាណ ៨ លាន​នាក់ នៅ​កម្ពុជា ។ ថ្មីៗ​នេះ ផងដែរ Smart  ក៏បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​បច្ចេកវិទ្យា 4.5G ដែលជា​វិ​រ​ឌ្ឍ​ន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ដ៍​ឈានមុខ មាន​ឈ្មោះថា LTE Advance Pro ដែល​អនុញ្ញាតអោយ​អតិ​ថ​ជន​រីករាយ​នឹង​ល្បឿន​អ៊ិន​ធើ​ណិ​ត​ដ៏​លឿន ការកំសាន្ត​ផ្សេងៗ​ដ៏​មហស្ចារ្យ ការរស់នៅ​ទាន់សម័យ និង ប្រាស្រ័យ​ទាក់ទង​កម្រិតស្តង់ដារ​អន្តរជាតិ​ជាមួយនិង​បណ្តាញ​បច្ចេកវិទ្យា 4.5G ។



​ក្នុង​ការប្រគំ​តន្ត្រី​ដ៏​កក្រើក Smart (Smart Mega Concert) នេះដែរ ក៏មាន​កម្មវិធី​ចាប់​រង្វាន់​ដ៏​ច្រើនសន្ធឹក សន្ធាប់ ដោយ​គ្រាន់តែ​ជាវ​កាត​កោស​ស្មា​ត ទិញ​លេខ​ស្មា​ត​បញ្ចូល​លុយ រឺ​ទូរ​សព​ហ្ទ៊ួ័​រវ័យ​គ្រប់​សេ​រ៊ី អាចមាន ឱកាស​ឈ្ន​រះ​ង្វាន់​ធំ Huawei P10Plus ១ រង្វាន់ Huawei nova2i  ៥​រង្វាន់ Huawei Power Bank (13000 mAh) ៥​រង្វាន់ Huawei Bluetooth Speaker ៥ រង្វាន់ និង​រង្វាន់​ច្រើនសន្ធឹក​សន្ធាប់​ទៀត ក្នុង​មួយកន្លែងៗ ។ 

​ព័ត​មាន​លម្អិត សូម​តាមដាន​ហ្វេ​ស​បុក Huawei Mobile (KH) និង Smart Axiata
​គួរ​កត់សំគាល់ថា ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង ឡើង​កូដ​ខ្លាំង រួមមាន Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, T3 (10), Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹង​ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមៗ​ធំៗ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ ឫ​កាដូ​អស់ពី​ស្តុក ។​







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com