អត្ថបទពាណិជ្ជកម្ម
ញ៉ាំ​ភី​ហ្សា​ដោយ​រីករាយ ជាមួយ​កម្មវិធី​ទិញ​១ ថែម​១ ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ប៉ោយប៉ែត​
30, Nov 2017 , 10:39 am        
រូបភាព
​ដឹ ភី​ហ្សា ខម​ផេ​នី សាខា​ប៉ោយប៉ែត មាន​កិត្តិយស ផ្តល់ជូន​កម្មវិធី​ពិសេស ទិញ​១ ថែម ១ ចាប់ពី​ថ្ងៃទី ២៥ វិច្ឆិកា ដល់​១ ខែធ្នូ ឆ្នាំ ២០១៧ សម្រាប់​ការ​ញ៉ាំ​ក្នុង​ហាង និង​ខ្ចប់​យកទៅ​ផ្ទះ​។ ជាមួយនឹង​ការផ្តល់ជូន​ពិសេស​នេះ អតិថិជន​ទាំងអស់ នឹង​រីករាយ​ការ​ញ៉ាំ​អាហារ​បែប​ក្រុមគ្រួសារ មិត្តភក្តិ ឬ​ក្រុមការងារ​ជាដើម ហើយ​រឹតតែ​ពិសេស​ជាមួយនឹង​ការសម្តែង​ក្បាច់​រាំ ការ​បង្វិល​កង​សំណាង និង​កម្មវិធី​កម្សាន្ត​នានា​ក្នុងឱកាស​ដ៏​ពិសេស​នេះ​។ លើសពីនេះ សាខា​នេះ មាន​ទីតាំង​ធំ​ទូលាយ ធ្វើ​ឲ្យ​លោកអ្នក ចត​យានយន្ត​កាន់តែ​ងាយស្រួល​។
 
​ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់​បច្ចុប្បន្ន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន​២៧​ហាង រួមមាន​ភី​ហ្សា​សាខា​បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខាកាល់​ម៉ែត្រ សាខា​ស្តា​ត​ចាស់ សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ PPIU  សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ​អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹ​កេងកង សាខា​ចោមចៅ សាខា​ព្រែកលៀប សាខា​ក្រុង​ប៉ោយប៉ែត សាខា​ភ្នំពេញ​ថ្មី សាខា​ក្រុង​កំពង់ចាម សាខា​បឹង​ស្នោរ និង ថ្មីៗ​នេះ​សាខា​ចំការ​ដូង​។​

​គួ​រំលឹកថា ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែល​ឈានមុខ​គេ ទាំង​រសជាតិ និង​សេវាកម្ម ដែល​ជម្រើស​មាន​ច្រើន​ប្រភេទ និង​មាន​សាខា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) និង ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ( Bar B.Q Plaza ) ។​

( អត្ថបទ​ពាណិជ្ជកម្ម  )



© រក្សាសិទ្ធិដោយ thmeythmey.com