អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ HEINEKEN នឹង​រៀបចំ​កម្មវិធី​កន្លែងចាស់​មិត្ត​ចាស់​ ​នៅ Apros Pub យប់​ថ្ងៃទី ៣០ ខែវិច្ឆិកា​នេះ​
30, Nov 2017 , 11:44 am        
រូបភាព
​ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុង​ពិភពលោក នឹង​រៀបចំ​កម្មវិធី​ពិសេស​ដ៏​អស្ចារ្យ​មួយ ដែលមាន​ឈ្មោះថា កន្លែងចាស់ មិត្ត​ចាស់ (Old Place Old Friend) នៅ​យប់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ Apros Pub (​អា​ប្រុស​ផាប់​) ក្នុង​ទីក្រុង​ភ្នំពេញ​។

​កម្មវិធី​កន្លែងចាស់ មិត្ត​ចាស់ គឺជា​កម្មវិធី​ពិសេស ហើយ​ប្លែក ដែល​បាន​រៀបចំឡើង ក្នុង​គោលបំណង​រម្លឹក​ដល់​អ​នុ​ស្សាវ​រី​យ៍​ចាស់ៗ​ដែល​ធ្លាប់មាន​កន្លងមក ជាមួយ​មិត្ត​ភ័ក្តិ​ដែល​បាន​រៀន​នៅ​វិទ្យាល័យ មហាវិទ្យាល័យ មិត្ត​ភ័ក្តិ​រួមការ​ងារ ក៏ដូចជា​មិត្ត​ភ័ក្តិ​កាលពី​កុមារភាព ។ ក្នុងឱកាស​ពិសេស​នេះ​ផងដែរ ប្រិយមិត្ត​ក៏ដូចជា​អតិថិជន​របស់​ស្រា​បៀរ Heineken អាច​ធ្វើការ​ណាត់ជួប​នៅ Apros Pub ក៏ដូចជា​ស្តាប់​នូវ​កម្រង​បទ​ចម្រៀង​មនោសញ្ចេតនា​របស់​តារាចម្រៀង សំឡេង​ស្រទន់ លោក​ដួង វិ​រៈ​សិ​ដ្ឋ និង​កញ្ញា វី ឌី​ណែ​ត ព្រមទាំង​រីករាយ​ក្រេប​នូវ​រសជាតិ​ដ៏​ល្បីល្បាញ​នៃ​ស្រា​បៀរ Heineken​។​



​កម្មវិធី​ពិសេស​នេះ​នឹង​ចាប់​បើក​ពី​ម៉ោង ៥​ល្ងាច​រហូតដល់​យប់​ជ្រៅ នៅ Apros Pub ទីតាំង​ផ្ទះ​លេខ ២១Eo ផ្លូវ​៣២២ សង្កាត់​បឹង​កេងកង​១ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​ដោយ​ពាំ​នាំមក​នូវ​បទ​ចម្រៀង​មនោសញ្ចេតនា​រម្លឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​សម្រាប់​អ្នកគាំទ្រ​ស្រា​បៀរ Heineken ។​

​តោះ​យើង​នាំគ្នា​ចែករំលែក ឬ​ទូរស័ព្ទ​ប្រាប់​មិត្ត​ភ័ក្តិ​របស់​អំពី​កម្មវិធី​ពិសេស​នេះ និង​ណាត់គ្នា ដើម្បី​រម្លឹក​ដល់​អនុស្សា​រី​យ៍​ចាស់ៗ ភាពសប្បាយ​រីករាយរ​បស់​អ្នក​។



​សព្វថ្ងៃនេះ ស្រា​បៀរ Heineken មាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ជាង ១៩២​នៅ​ជុំវិញ​ពិភពលោក​។ ស្រា​បៀរ Heineken គឺជា​ស្រា​បៀរ​ស្រាល​ស្រទន់ មាន​គុណភាព​ខ្ពស់    និង​មាន​រសជាតិ​ឆ្ងាញ់ ហើយក៏​ជា​ស្រា​បៀរ​ល្បី​រន្ទឺ​នៅ​ទូទាំង​ពិភពលោក​ដោយសារតែ​គំនិត​
​ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​របស់ខ្លួន​។​

ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​សូម​ទំនាក់ទំនង​តាមរយៈ​លេខ ០៩៧ ៤៩០ ៩៩៩៩ និង ០៩៧ ៦០៨ ៥០៥០  ឬ​កាន់​គេហទំព័រ​ផ្លូវការ​៖
https://www.facebook.com/heineken
Heineken – Open Your World

​សូម​ពិសា​ស្រា​បៀរ  Heineken ដោយ​ទទួលខុសត្រូវ​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com