ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្ញី​ខ្ចី ផ្តល់​អត្ថប្រយោជន៍​៣​ដែល​មិនគួរ​ឲ្យ​ជឿ​
01, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ខ្ញី​ខ្ចី​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​ឈឺធ្មេញ អ្នក​អាច​ចិត​ខ្ញី​ចំនួន​មួយ​ដុំ​តូច រួច​យកមក​ខាំ​នៅ​កន្លែង​ដែល​ឈឺ​នោះ​។ អ្នកនឹង​អាចមាន​អា​ការៈធូរស្រាល ដោយ​មិនសូវ​ឈឺ​ទៀត​ទេ​។​

2.    នៅពេលដែល​ខោអាវ​របស់​អ្នក​ប្រឡាក់​ឈាម ដោយ​បន្សល់ទុក​ស្នាម ឬ​ប្រឡាក់​ទឹកដោះគោ​របស់​កូន​នៅពេលដែល​កាន់​ក្អែរ​ដោយ​លាង​មិន​ចេញ អ្នក​អាច​យក​ខ្ញី​នេះ​មក​ត្រដុស​នៅ​កន្លែង​ប្រឡាក់​នោះ​។ ក្រោយ​ពេលដែល​ត្រដុស​រួច អ្នក​អាចយ​កវា​ទៅ​បោក​ទឹក​ចេញ នោះ​វា​នឹង​អាច​បាត់​ស្នាម​ប្រឡាក់​ទាំងនោះ​បាន​យ៉ាង​ងាយ​។​

3.    នៅពេលដែល​ដៃ​របស់​អ្នក​មិន​ប្រយ័ត្ន ហើយ​មុត​ត្រូវ​ចេញឈាម អ្នក​អាច​យក​ខ្ញី​កិន​ឲ្យ​ម៉ត់ រួច​បិត​នៅ​កន្លែង​ចេញឈាម​។ ដូចនេះ​វា​នឹង​អាច​បាត់​បាន​។ ប៉ុន្តែ​ប្រសិនជា​មុខរបួស​នោះ​ធំ ហើយ​ឈាម​ច្រើន អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com