អត្ថបទពាណិជ្ជកម្ម
​សិក្ខាកាម ៨០​នាក់ ជោគជ័យ​ក្នុងការ​បញ្ចប់​ការសិក្សា​វគ្គ Samsung Tech Institute ជំនា​ន់ទី​៤ ដែលជា​វគ្គ​បណ្តុះបណ្តាល​អេឡិចត្រូនិក​ទំនើប​បំផុត​
30, Nov 2017 , 2:35 pm        
រូបភាព
​សិក្ខាកាម​ចំនួន​៨០​នាក់​បានបញ្ចប់​ការសិក្សា​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនា​ន់ទី​៤ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​សាម​សុង ដែល​ធ្វើឡើង​នៅ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បាន​មាន ប្រសាសន៍ថា គោលដៅ​នៃ​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute គឺ​ដើម្បី​បណ្តុះបណ្តាល ធនធានមនុស្ស​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់នូវ​ចំណេះដឹង​ច្បាស់លាស់​ដល់ សិស្ស អំពី​ទ្រឹស្តី និង​ការអនុវត្ត ជាមួយនឹង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ទំនើបៗ ដែល​ត្រូវបាន​ប្រើប្រាស់ ជុំវិញ​ពិភពលោក​។   លោក​បាន​បន្តថា «​នៅ​ក្រុមហ៊ុន​សាម​សុង យើង​ឲ្យ​តម្លៃ​ខ្ពស់​ក្នុងការ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គម សម្រាប់​ភាព​រីកចម្រើន​ក្នុង​សហគមន៍​។ យើង​ចង់​ឲ្យ​ប្រាកដថា​សិស្ស​ទាំងអស់​ដែល​បញ្ចប់​ការសិក្សា​ពី​វគ្គ បណ្តុះបណ្តាល​នេះ​នឹង​អាច​ប្រើប្រាស់​ចំណេះដឹង​របស់​ពួកគេ ដើម្បី​ស្វែងរក​ការងារ​ល្អ ជាមួយ​ប្រាក់ខែ ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់​ពួកគេ ក៏ដូចជា​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គម​»​។​



​លោក គឹម វ​ណ្ណី អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ផ្តួចផ្តើម​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០១៤ មក នៅ​វិទ្យាស្ថាន ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោតលើ​ការជួសជុល បង្គុំ និង​ដំណោះស្រាយ បញ្ហា​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រួមមាន​៖ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីន​បោកគក់ ទូរស័ព្ទដៃ និង ឧ​បករ​ណ៌​ប្រើប្រាស់​ក្នុងផ្ទះ ព្រមទាំង​បច្ចេកវិទ្យា​ថ្មីៗ​ទៀត​។   លោក​បាន​បន្តថា «​បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុនៗ វគ្គ​បណ្តុះបណ្តាល Samsung Tech Institute IV បាន​ទាក់ទាញ​សិស្ស​ច្រើនជាង​មុន​។ ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​ដ៏​គួរ​ឲ្យ​កក់ សម្គាល់​ក៏ដូចជា ការតាំង​ចិត្ត​ខិតខំ​ព្យាយាម​លើ​ការសិក្សា​របស់​សិស្ស និស្សិត ដើម្បី​សម្រេចបាន​នូវ គោលដៅ និង​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ​»​។​



​ឯកឧត្តម ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បានបង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​សាម​សុង​ក្នុងការ​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ថ្លែងថា  «​សូម​អរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute នេះ នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ជឿជាក់ថា សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ពី​វគ្គ បណ្តុះបណ្តាល​នេះ នឹង​អាច​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន ដើម្បី​កសាង​អាជីព​ឲ្យ​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ចូលរួម​ជួយ​សង្គម​»​។​



​លោក សោម សីហា ជា​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនា​ន់ទី​៤ បាន​ឲ្យ​ដឹងថា គាត់​ស្រឡាញ់​វិស័យ​អេ​ឡិច​ត្រូ​និ​ច និង​មានបំណង​ចង់​បើក​មុខរបរ​ផ្ទាល់ខ្លួន ទៅ​ថ្ងៃ​អនាគត​។ សិស្ស​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​បន្តថា «​ខ្ញុំ​មានបំណង​ចង់​ចូលរៀន​វគ្គ​នេះ​យូរណាស់​មកហើយ ដើម្បី​ពង្រឹង ជំនាញ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ក៏​ធ្លា​ប់រៀន​ជំនាញ​អេ​ឡិច​ត្រូ​និ​ចនេះ​ខ្លះៗ​ពីមុនមក​ដែរ​»​។ «​ក្រោយពី​បញ្ចប់​វគ្គ បណ្តុះបណ្តាល​នេះ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ក្នុងការ​ប្រើប្រាស់​ជំនាញ​របស់ខ្ញុំ ដើម្បី​បើក​កន្លែង​ជួសជុល ឧ​បករ​ណ៌​អេ​ឡិច​ត្រូ​និ​ច ដូចជា​ទូទឹកកក ម៉ាស៊ីនត្រជាក់ ទូរស័ព្ទដៃ ផងដែរ​»៕  



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com