អត្ថបទពាណិជ្ជកម្ម
កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាម​សុង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​តំបន់​អាស៊ី​អាគ្នេ​យ៍​ ​សម្រាប់​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​
30, Nov 2017 , 3:20 pm        
រូបភាព
​តើ​អ្នកដឹង​ទេ​ថា​ម៉ាស៊ីន​បោកគក់​AddWash​មាន​ប្រភព​មកពីណា​ដែរ​?​អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​នៅពេលដែល​ដឹងថា​ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​នៅពេល​ធ្វើការ​វិភាគ​ទៅលើ​តម្រូវការ​របស់​អតិថិជន​នៅ​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ម៉ាស៊ីន​បោកគក់​ក្រុមហ៊ុន​សាម​សុង​បានដឹងថា​អ្នកប្រើប្រាស់​ជាច្រើន​តែងតែ​ចង់បាន​វិធីសាស្ត្រ​ណាមួយ​ដើម្បី​បន្ថែម​សម្លៀកបំពាក់​របស់ខ្លួន​នៅពេល​ម៉ាស៊ីន​បោកគក់​ចាប់ផ្ដើម​ដំណើរការ​។​ដោយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​ម៉ាស៊ីន​បោកគក់​AddWash​ត្រូវបាន​បំពាក់​ជាមួយនឹង​បង្អួច​តូច​មួយ​ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុងការ​ថែម​សម្លៀកបំពាក់​ដែល​ពួកគេ​បាន​ភ្លេច​នៅពេល​ម៉ាស៊ីន​កំពុងដំណើរការ​។​

​ជា​លទ្ធផល​ម៉ាស៊ីន​បោកគក់​AddWash​បាន​ក្លាយជា​ផលិតផល​ដែលមាន​ការពេញនិយម​ខ្លាំង​បំផុត​។​លើសពីនេះទៅទៀត​AddWash​ក៏បាន​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ក្នុងការ​រចនា​ប្រចាំឆ្នាំ​នៅ​ប្រទេស​សឹង្ហ​បុរី​ហើយក៏​បានឈ្នះ​ពានរង្វាន់​‘ErgonomicDesign Award’​ផងដែរ​។​នេះ​បញ្ជាក់​ឲ្យ​ឃើញថា​ក្រុមហ៊ុន​សាម​សុង​ត្រូវបាន​អតិថិជន​និយម​ចូលចិត្ត​ជាច្រើន​និង​ជា​ម៉ាក​យីហោ​ដែល​ពេញនិយម​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​



​មុខងារ​តម្រូវ​តាម​ការរស់នៅ​របស់​អ្នកប្រើប្រាស់​ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​

​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ជឿជាក់ថា​ការយល់ដឹង​ពី​វប្បធម៌​និង​របៀប​រស់នៅ​ពិតជា​សំខាន់​សម្រាប់​ការបង្កើត​ផលិតផល​និង​សេវាកម្ម​ដែល​ល្អ​បំផុត​ឧទាហរណ៍​ដូចជា​ផលិតផល​និង​បច្ចេកវិទ្យា​មួយចំនួន​របស់​ក្រុមហ៊ុន​សាម​សុង​៖

​បច្ចេកវិទ្យា Twin Cooling SystemTM  ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​តម្រូវការ​របស់​អតិថិជន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​កន្លែង​សម្បូរ​ទៅដោយ​ម្ហូបអាហារ​ជាពិសេស​បន្លែ​ពណ៌​បៃតង​។​

​ប្រព័ន្ធ​Twin Cooling SystemTM​របស់​សាម​សុង​ដែល​អាច​គ្រប់គ្រង​និង​បែងចែក​ភាព​ត្រជាក់​ក៏ដូចជា​ក្លិន​ម្ហូបអាហារ​ដាច់ដោយឡែក​ពីគ្នា​ដែល​ធានាបាន​ថា​ទឹកកក​នឹងមិន​មាន​ក្លិន​នោះទេ​។​វា​ក៏​ពង្រីក​បន្ថែម​នូវ​កន្លែង​បង្កក​ដែលជា​តម្រូវការ​សម្រាប់​អ្នកប្រើប្រាស់​ដូច្នេះហើយ​ទើប​ធ្វើ​ឲ​អតិថិជន​មានការ​ពេញចិត្ត​និង​បង្កើន​ការលក់​យ៉ាងខ្លាំង​។​

​ចំណែក​ម៉ាស៊ីនត្រជាក់​Wind-Free™​ជា​ម៉ាស៊ីនត្រជាក់​ដំបូង​គេ​បង្អស់​របស់​សាម​សុង​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​Wind-Free™​ដែល​អាចធ្វើ​ឲ្យ​បរិយាកាស​នៅ​ខាងក្នុង​ផ្ទះ​របស់​អ្នក​ត្រជាក់​បានល្អ​ដោយ​មិន​លាយឡំ​ជាមួយនឹង​ខ្យល់អាកាស​នៅ​ខាងក្រៅ​។​ផលិតផល​ដ៏​ទំនើប​នេះ​ត្រូវបាន​រចនា​ឡើង​ស្របតាម​តម្រូវការ​របស់​អតិថិជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

សិក្សា​ដឹង​មុន​ពី​តម្រូវការ​របស់​អ្នកប្រើប្រាស់​សម្រាប់​ថ្ងៃ​អនាគត​

​ដើម្បី​រក្សា​បរិស្ថាន​វប្ប​ធម៌​និង​របៀប​រស់នៅ​របស់​អ្នកប្រើប្រាស់​ក្នុង​តំបន់​នីមួយៗ​ក្រុមការងារ​សាម​សុង​ក៏បាន​គិតទុក​មុន​ពី​របៀប​នៃ​ការរស់នៅ​នាពេល​អនាគត​និង​បង្កើត​ឱកាស​សម្រាប់​ការបង្កើត​ថ្មី​ផងដែរ​។​

​ស្របតាម​ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់នូវ​ភាព​ច្នៃប្រឌិត​ប្រកបដោយ​អត្ថន័យ​ទៅដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន​សាម​សុង​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រសើរ​ដើម្បី​អភិវឌ្ឍ​ផលិតផល​របស់ខ្លួន​ស្របតាម​តម្រូវការ​នៃ​តំបន់​នីមួយៗ​ជុំវិញ​ពិភពលោក​៕

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com