អត្ថបទពាណិជ្ជកម្ម
​អ៊ែ​ម​មឺ​រឹត​ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ដៃគូ​ដែល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ​
30, Nov 2017 , 3:39 pm        
រូបភាព
​អ៊ែ​ម​មឺ​រឹត​មានការ​ផ្តល់ជូន​ជាពិសេស​សម្រាប់​អ្នកដំណើរ​ថ្នាក់ អាជីវកម្ម (Business Class) និង​ថ្នាក់​សន្សំសំចៃ (Economy Class) ដែល​អាច​ផ្តល់ជូន​ដល់​គូស្នេហ៍​កម្ពុជា​នូវ​អនុស្សាវរីយ៍ ដ៏​រ៉ូ​មែន​ទិច​ដែល​មិនអាច​បំភ្លេចបាន​។ សូម​ធ្វើការ​កក់​សំបុត្រ​ធ្វើដំណើរ​ទៅ​មកពី​ភ្នំពេញ​ទៅ​ឌូ​បៃ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ២០ ខែ ធ្នូ​ឆ្នាំ ២០១៧ នេះ​ដៃគូ​របស់លោក​អ្នកនឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥០ ភាគរយ ទៅលើ​ការចំណាយ​សម្រាប់​ការធ្វើដំណើរ​ពីថ្ងៃ​ទី ០៤ ខែ ធ្នូ រហូតដល់​ថ្ងៃទី ៣១​ខែមីនា ឆ្នាំ​២០១៨​។ ការផ្តល់ជូន​តម្លៃ​ជាពិសេស​ដល់ដៃ​គូ​នេះ​គឺ​សម្រាប់​ថ្នាក់​សន្សំសំចៃ (Economy Class) ដែលមាន តម្លៃ​ចាប់ពី ៤៦៧ ដុល្លារ និង​សម្រាប់​ថ្នាក់​អាជីវកម្ម (Business Class) ដែលមាន​តម្លៃ​ចាប់ពី ១,០៦៥ ឡើងទៅ​។​

​ក្រៅពី​ការធ្វើដំណើរ​កម្សាន្ត​តាម​កប៉ាល់​និង​ការ​ពិសា​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ដែល​ល្បីឈ្មោះ​ហើយ​នោះ ទីក្រុង​ឌូ​បៃ​ក៏មាន​ផ្សារ​ទំនើបៗ​ជាច្រើន​សម្រាប់​អ្នកដំណើរ​ដែល​ចូលចិត្ត​ធ្វើការ​ដើរ​ទិញ ទំនិញ តំបន់​អភិវឌ្ឍន៍​សិល្បៈ​និង​វប្បធម៌ ការ​ផ្សងព្រេង​លើ​វាល​ខ្សាច់​សម្រាប់​អ្នករុករក​ដ៏​អស្ចារ្យ ព្រមទាំង ឆ្នេរ​ខ្សាច់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។ សណ្ឋាគារ Burj Al Arab ដែល​ផុស​ចេញពី​សមុទ្រ​ប្រៀបដូចជា​សើន​បញ្ចាំង​ភ្លើង​របស់ អេ​ឡិច​ហ្ស​ង់​ឌ្រា​ដ៏​ទំនើប​គឺជា​ស្ថាបត្យកម្ម​ជាក់ស្តែង​ដែល​តំណាង​ពី​ម​ហិ​ច្ឆិ​តា​និង​សមិទ្ធិផល​ដ៏​ធំធេង របស់​កំពង់ផែ​នៃ​ទីក្រុង​មួយ​នេះ​។ ផ្សារ​ទំនើប​ឌូ​បៃ​មាន​ហាង​សំលៀកបំពាក់​ទាន់សម័យ​ដែល​កំពុង ពេញនិយម​ទូទាំង​ពិភពលោក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូចជា Cartier និង Chanel ជាដើម ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​សម្រាប់​សំលៀកបំពាក់​ទាន់សម័យ​។ ប្រសិនបើ កន្លែង​ទាំងនេះ ធ្វើអោយ​អ្នក​យល់ថា​ត្រូវ​ចំណាយ​ច្រើន នោះ​អ្នក​ក៏​អាច​ទទួលយក បទពិសោធន៍​ពី​ការធ្វើដំណើរ​ជាមួយ​រថយន្ត 4x4 នៅលើ​វាល​ខ្សាច់ ការ​ជិះ​អូដ្ឋ ការ​ជិះ​លើ​ផ្នូកខ្សាច់ និង​ការ​ទស្សនាការ​រាំ​របាំ​គ្រវី​ក្បាលពោះ​ជាមួយ​អាហារ​ប្រពៃណី​របស់​ប្រជាជន​អារ៉ាប់​ផងដែរ​។​

​មិន​ថា​ជា​គូស្នេហ៍​ឬ​ជា​អ្នក​ទាន់សម័យ​ខ្ពស់​ដែល​ចូលចិត្ត​ការចំណាយ​ច្រើន ឌូ​បៃ​គឺ​តែងតែ​ជា គោលដៅ​ក្នុង​ក្តី​សុបិន​របស់​លោកអ្នក ហើយ​ជាមួយនឹង​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត ក្តី​សុបិន​ទាំងនោះ​រឹតតែ អាច​ក្លាយជា​ការពិត​សម្រាប់​ប្រជាជន​កម្ពុជា​។​

​ជាមួយនឹង​ម្ហូបអាហារ​យ៉ាង​គាប់ចិត្ត​និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​អ៊ែ​ម​មឺ​រឹត អ្នក​និង​ដៃគូ​នឹង ទទួលបាន​ភាព​រីករាយ​នៅមុន​ពេល​ចុះចត​ក្នុង​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​។ អាកាសចរ​អ៊ែ​ម​មឺ​រឹត​ធ្វើការ ផ្តល់ជូន​ដល់​អតិថិជន​ជាមួយនឹង​អាហារ​ឆ្ងាញ់ៗ​ក្នុង​តំបន់​ព្រមទាំង ភេសជ្ជៈ​ជាច្រើន​ប្រភេទ​នៅ​អំឡុង ពេល​ហោះហើរ​។ អ្នកដំណើរ​អាច​រីករាយ​ជាមួយ​កម្ម​វី​ធី​កម្សាន្ត “ice” ដែល​ឈ្នះ​ពានរង្វាន់ និង​មាន​ចំនួន ២៥០០​ប៉ុស្តិ៍ ដែល​បកប្រែ​ជាច្រើន​ភាសា និង​ប្រព័ន្ធ​វ៉ា​យ​ហ្វា​យ (wifi) នៅលើ​យន្តហោះ ដែល​បានជ្រើសរើស​។ អ្នកដំណើរ​ថ្នាក់​អាជីវកម្ម (Business Class) ដែល​ធ្វើដំណើរ​ហោះហើរ តាម​យន្តហោះ​អ៊ែ​ម​មឺ​រឹត  Boeing 777 អាច​ធ្វើការ​សម្រាក​បន្ធូ​រ​អារម្មណ៍​យ៉ាង​សុខ​ស្រួល​នៅលើ​កៅអី ដែល​អាចដាក់​ផ្តេក​បាន និង​ត្រូវបាន​ផ្តល់ជូន​នូវ​ការអនុញ្ញាតអោយ​ផ្ទុក​អីវ៉ាន់ លើ​យន្តហោះ ក្នុង​ម្នាក់​ដល់ ៤០​គីឡូក្រាម​ផងដែរ​សម្រាប់​អ្នកដំណើរ​ថ្នាក់​អាជីវកម្ម (Business Class) និង​ការអនុញ្ញាតអោយ ផ្ទុក​អីវ៉ាន់​លើ​យន្តហោះ​រហូត ដល់ ៣៥​គីឡូក្រាម​សម្រាប់​អ្នកដំណើរ​ថ្នាក់ សន្សំសំចៃ (Economy Class)​។​



​អ្នកដំណើរ​ទាំងអស់​អា​ច​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ការិយាល័យ​អ៊ែ​ម​មឺ​រឹត​ប្រចាំ​ប្រទេស​កម្ពុជា​តាម រយៈ​ទូរស័ព្ទ​លេខ​៖ ០២៣ ៩៩៨ ១៦៨ ឬក៏​អាច​ទំនាក់ទំនង​តាម​អ៊ី​ម៉ែ​ល​៖ [email protected] ។ ដើម្បី​ធ្វើការ​កក់​សំបុត្រ សូម​ចូលទៅ​កាន់​វេ​ប​សាយ www.emirates.com/kh ឬក៏​អាច​ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារ​ផ្នែក​ធ្វើដំណើរ​ដែល​អ្នក​ពេញចិត្ត​។ លក្ខខណ្ឌ​ទាំងអស់​ត្រូវបាន​អនុវត្ត​។​

( អត្ថបទ​ពាណិជ្ជកម្ម  )



© រក្សាសិទ្ធិដោយ thmeythmey.com